អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ ចាន់ យុត្ថា៖​ តំបន់​ខ្លះចុះ​ត្រជាក់ដល់១៣អង្សារសេ ​ហើយ​អាកាសធាតុ​បែបនេះ​នឹង​កើត​មាន​ម្តង​ទៀត​នៅខែមករា​ ឆ្នាំ២០២៣

អាកាសធាតុ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ចុះត្រជាក់​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ដល់ជាង ​១០អង្សារសេ ​ដោយសារ​ទ្រនុង​សម្ពាធ​ខ្ពស់​ពីប្រទេស​ចិន​បាន​ធ្លាក់​យ៉ាង​គំហុក​មកក្រោម ​ជាមួយ​នឹង​ខ្យល់​មូសុងបក់​ក្នុងល្បឿនខ្លាំង។​ លោក ចាន់ យុត្ថា ​រដ្ឋលេខាធិការ​ និង​ជាអ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម ​បាន​ប្រាប់វិទ្យុ​ RFI ​នៅថ្ងៃនេះថា ​អាកាសធាតុ​នៅតំបន់​មួយចំនួន​ដូចជាតំបន់ជួរ​ភ្នំ​បាន​ចុះត្រជាក់​រហូតដល់​១៣អង្សារសេ ​ពោលគឺ​សីតុណ្ហភាព​ត្រជាក់ខ្លាំង​ចាប់ពីចំណុច​ខេត្ត​កំពង់ធំ​ឡើង​ទៅផ្នែក​ខាងលើ។ ​លោកថា​ សីតុណ្ហភាព​នឹងងើបឡើងវិញ​បន្តិច​ក្នុងប៉ុន្មានថ្ងៃខាងមុខ​ ក៏ប៉ុន្តែ​តំបន់ជួរភ្នំ​ តំបន់ខ្ពង់រាប​ និង​តំបន់ទំនាប​កណ្តាល​ភាគពាយ័ព្យ​នៅ​តែបន្ត​ត្រជាក់រហូត​ដល់​ដំណាច់ខែធ្នូនេះ។​ ប្រឈម​នឹង​បញ្ហា​អាកាសធាតុ​ ដែលមិនមែន​ជាទំលាប់​របស់​ប្រទេស​កម្ពុជានោះ ​ក្រសួងធនធានទឹក​ ក៏ដូច​ជាគណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ អះអាង​ថាគេនៅមិនទាន់​មាន​សេចក្តី​រាយការណ៍ពី​ផល​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់អាយុ​ជីវិត​មនុស្ស​នៅឡើយ។​

ការប្រែប្រួលអាកាសធាតុនៅតំបន់ជួរភ្នំ
ការប្រែប្រួលអាកាសធាតុនៅតំបន់ជួរភ្នំ © FB
ផ្សាយពាណិជ្ជកម្ម
02:07

សូមស្តាប់លោក ចាន់ យុត្ថា៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ