អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរខេត្តសៀមរាប៖ ការអនុញ្ញត្តិឱ្យអ្នកជួបជុំក្នុងចម្ការលោក ខឹម វាសនា យកស្បៀងចូល មិនមែនជាការលើកទឹកចិត្តឱ្យបន្តជួបជុំទេ

អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​អនុញ្ញាត្តិ​ឱ្យ​អ្នក​ជួបជុំ​ក្នុង​ចម្ការ​លោក​ ខឹម វាសនា ​នៅ​ក្បែរ​ភ្នំ​គូលែន​ យក​ស្បៀង​អាហារ​ចូល​ តាម​សំណើ​របស់​លោក​ នី ចាន់ពិនិត្យ​ ដែល​ជា​ម្ចាស់​ទីតាំង​ បន្ទាប់​ពី​ពួក​គេ​គាត់​បន្ថយ​ចំនួន​អ្នក​ជួប​ជុំ​តាម​ការ​បង្គាប់​របស់​អាជ្ញាធរ។​ លោក ​លី វណ្ណៈ ​នាយក​រដ្ឋបាល​ និង​ជា​អ្នក​នាំពាក្យ​សាលា​ខេត្ត​សៀមរាប​ បាន​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ RFI​ នៅ​ថ្ងៃទី៨​ ខែ​មករា​នេះ​ថា ​ការ​អនុញ្ញត្តិ​នេះ ​មិន​មែន​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ជួប​ជុំ​នោះទេ​ គឺ​ផ្អែក​តាម​គោល​ការណ៍​មនុស្សធម៌​តែ​ប៉ុណ្ណោះ ​ដោយ​សារ​តែ​អ្នក​ជួប​ជុំ​ក្នុង​នោះ​មាន​ទាំង​ស្ត្រី​និង​កុមារ​ផង។​

ប្រជាពលរដ្ឋដែលប្រមូលម្តុំ​នៅចម្ការលោក ខឹម វាសនា
ប្រជាពលរដ្ឋដែលប្រមូលម្តុំ​នៅចម្ការលោក ខឹម វាសនា © FB លោក ខឹម វាសនា
ផ្សាយពាណិជ្ជកម្ម
01:17

សូមស្ដាប់ការលើកឡើងរបស់លោក លី វណ្ណៈ

 

គួរជម្រាបជូនថា កាលពីចុងខែធ្នូ ឆ្នាំ2022 អាជ្ញាធរខេត្តសៀមរាប បាន​ដាក់​បទ​បញ្ជា​ជា​ថ្មី​ ឲ្យ​អ្នក​ជួបជុំ​នៅ​ដី​ចម្ការ​របស់​លោក​ ខឹម វាសនា​ ត្រូវ​តែ​បំបែក​ការ​ជួបជុំ​ និង​ត្រលប់​ទៅ​ផ្ទះ​សម្បែង​រៀងៗ​ខ្លួនវិញ ព្រោះការជួបជុំកន្លងមកនេះ ពុំមានការអនុញ្ញាតពីអាជ្ញាធរនោះឡើយ។ ទោះជាការប្រមូលផ្ដុំ​របស់​ប្រមុខ​គណបក្ស​ LDP​ ត្រូវបានអាជ្ញាធរបង្គាប់ឱ្យបំបែកជាច្រើនដងហើយ ក៏ប៉ុន្តែនៅ​មិន​ទាន់​រំសាយ​ទាំង​ស្រុង​ តាំង​ពី​ចុង​ខែ​សីហា ​មក ពោលការជួបជុំនេះ មានរយៈពេលជិត ៥ខែហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ