អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ទទួលយកអនុសាសន៍លោក Goh Chok Tong កាលពី៣០ឆ្នាំមុនមកអភិវឌ្ឍន៍ខេត្តសៀមរាប

នៅក្នុងឱកាសនៃពិធីបើកអង្គរសង្ក្រាន្តនាព្រឹកថ្ងៃទី១៤ ខែមេសានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Go Chok Tong កាលពីឆ្នាំ១៩៩៤ ដែលផ្តល់យោបល់ឲ្យលោកបើកជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបថាជាអនុសាសន៍ដ៏ត្រឹមត្រូវ។ លោកនាយករដ្ឋមន្ត្រីរំលឹកថាការអនុវត្តអនុសាសន៍របស់អតីតនាយករដ្ឋមន្ត្រីសិង្ហបុរី ត្រូវបានធ្វើឡើងក្រោយមានព្រឹត្តិការណ៍ផ្ទុះអាវុធឆ្នាំ១៩៩៧ និងទទួលបានជោគជ័យជាបន្តបន្ទាប់បើទោះជាមានការជំទាស់ពីអ្នកប្រកបអាជីវកម្មទេសចរណ៍មួយចំនួននៅភ្នំពេញក៏ដោយ។ តាមរយៈការវិនិយោគយ៉ាងគំហុកផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលនាដំណាក់កាលក្រោយកូវីដ រួមនឹងការត្រៀមបើកអាកាសយានដ្ឋានខ្នាតធំមួយទៀតនាពេលខាងមុខនេះ ខេត្តសៀមរាបទទួលបានការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើវិស័យទេសចរណ៍ និងសណ្ឋាគារ ដោយលោក ហ៊ុន សែន ប្រកាសថាខេត្តសៀមរាបគឺជាជាតារារះនៅទិសឧត្តរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកអង្គរសង្ក្រាន្តនាព្រឹកថ្ងៃទី១៤ ខែមេសានេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកអង្គរសង្ក្រាន្តនាព្រឹកថ្ងៃទី១៤ ខែមេសានេះ។ © Internet
ផ្សាយពាណិជ្ជកម្ម
02:51

សូមស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ