អានតួអត្ថបទ

អាជ្ញាធរថៃ សម្រេចដោះលែងពលរដ្ឋខ្មែរដែលធ្វើការខុសច្បាប់៥នាក់ ត្រឡប់មកកម្ពុជាវិញ

ពលរដ្ឋខ្មែរ ដែលអះអាងថាបានធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃចំនួន៥នាក់ នឹងត្រូវបានអាជ្ញាធរថៃដោះលែងវិញ និងបញ្ជូនមកកម្ពុជានៅថ្ងៃអង្គារសប្ដាហ៍ក្រោយ។ ការសម្របសម្រួលពីអាជ្ញាធរថៃដូច្នេះ ធ្វើឡើងក្រោយមានការអន្តរាគមន៍ពីអនុព័ន្ធស្ថានទូតកម្ពុជានិងស្ថានទូតកម្ពុជា ដែលអះអាងថា មិនដែលព្រងើយចំពោះពលរដ្ឋដែលកំពុងជួបបញ្ហាឡើយ។  

Khmer Worker in Thailand
Khmer Worker in Thailand © ក្រសួងការងារ
ផ្សាយពាណិជ្ជកម្ម

ក្រសួងការងារនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថាអាជ្ញាធរថៃ នឹងដោះលែងពលរដ្ឋខ្មែរចំនួន៥នាក់វិញ នៅថ្ងៃអង្គារទី២៩សីហាខាងមុខនេះ ក្រោយមានការសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។ ពលរដ្ឋខ្មែរទាំង៥នាក់នេះ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនកាលពីថ្ងៃទី១៩សីហា ក្រោយបានរកឃើញថាបានប្រកបរបររកស៊ីខុសច្បាប់។

ទន្ទឹមនឹងការសម្របសម្រួលនេះ ក្រសួងការងារ បានអំពាវនាវឲ្យពលរដ្ឋខ្មែ រជ្រើសរើសការធ្វើការដោយស្របច្បាប់ ពោលតាមរយៈទីភ្នាក់ងារក្រុមហ៊ុនឯកជនដែលត្រូវបានក្រសួងទទួលស្គាល់ជាផ្លូវការ ជាជាងការធ្វើការមិនស្របច្បាប់ ដែលនាំឲ្យមានប្រថុយប្រថាន និងបាត់បង់អត្ថប្រយោជន៍ការងារ។

គួរជម្រាបថា បើយោងតាមការប៉ាន់ប្រមាណមួយ នៅក្នុងចំណោមពលរដ្ឋចំណាកស្រុកប្រមាណ៥លាននាក់ដែលធ្វើការនៅក្នុងប្រទេសថៃ គឺមានប្រមាណតែពាក់កណ្ដាលប៉ុណ្ណោះ ដែលមានសំណុំឯកសារការងារត្រឹមត្រូវ។

ចំណែកបើយោងតាមក្រសួងការងារកម្ពុជា គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ចំនួនពលរដ្ឋខ្មែរដែលធ្វើការក្នុងប្រទេសថៃ មានចំនួនច្រើនជាង១លាន២សែននាក់ ដែលធ្វើការភាគច្រើននៅក្នុងវិស័យសំណង់ កសិកម្ម នេសាទ ឬវិស័យខ្ចប់ម្ហូបអាហារ។ ចំណែក​របាយការណ៍​របស់​អង្គការ​សង់ត្រាល់ (Central)វិញ រក​ឃើញ​ថា ពលករ​ខ្មែរ ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុង​ប្រទេស​ថៃ ទាំង​ស្រប​ច្បាប់ និង​មិន​ស្របច្បាប់​មាន​ជាង​ពីរ​លាន​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ