អានតួអត្ថបទ

សង់ត្រាល់៖ ពលករខ្មែរជាង៤០០នាក់​ ត្រូវបានប៉ូលិសថៃចាប់ខ្លួនក្នុង​ថ្ងៃទី​១២តុលា​​២០២៣

ផ្អែក​តាមព័ត៌មានបឋមរបស់អង្គការសង់ត្រាល់ ​ឱ្យដឹងថា នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញនេះ ពលករខ្មែរ​ប្រមាណជាង​ ៤០០នាក់ ដែលកំពុងបម្រើការងារសំណង់ ក្នុងខេត្ត​អាយុធ្យា​​ ប្រទេសថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន​ ដោយសារគ្មានឯកសារស្របច្បាប់​។ តាមរយៈវិទ្យុបារាំងអន្តរជាតិនៅថ្ងៃសុក្រនេះ​​ លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃលើកឡើងថា ក្នុងស្ថានភាពនេះ ពលករខ្មែរជាច្រើននាក់​កំពុងប្រឈមនឹងការបញ្ជូនត្រលប់មកខ្មែរវិញ​​។

ផ្អែកតាមព័ត៌មានបឋមរបស់អង្គការសង់ត្រាល់ ឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពលករខ្មែរប្រមាណជាង ៤០០នាក់ ដែលកំពុងបម្រើការងារសំណង់ ក្នុងខេត្តអាយុធ្យា ប្រទេសថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន ដោយសារគ្មានឯកសារស្របច្បាប់។
ផ្អែកតាមព័ត៌មានបឋមរបស់អង្គការសង់ត្រាល់ ឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ពលករខ្មែរប្រមាណជាង ៤០០នាក់ ដែលកំពុងបម្រើការងារសំណង់ ក្នុងខេត្តអាយុធ្យា ប្រទេសថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន ដោយសារគ្មានឯកសារស្របច្បាប់។ © central
ផ្សាយពាណិជ្ជកម្ម

ផ្អែកតាមព័ត៌មានបឋមរបស់អង្គការសង់ត្រាល់ ឱ្យដឹងថា ពលករខ្មែរប្រមាណជាង៤០០នាក់ ដែលកំពុងបម្រើការងារសំណង់ ក្នុងខេត្តអាយុធ្យា ប្រទេសថៃ ត្រូវបានប៉ូលិសថៃចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១២តុលាម្សិលមិញនេះ។  

លោក ឡឹង សុផុន មន្ត្រីតំណាងអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃបានលើកឡើងថា ការចាប់ខ្លួនពលករខ្មែរទាំងនោះគឺដោយសារតែ​ប៉ូលិសថៃបាន​រកឃើញថា ពួកគេគ្មាន​​ឯកសារស្របច្បាប់ ហើយ​អ្នក​ខ្លះ​ទៀត​មាន​ឯកសារ​អនុញ្ញាត​ឱ្យធ្វើ​ការ​នៅ​ប្រទេស​ថៃ​ស្រប​ច្បាប់ តែ​អស់សុពលភាព។​​ និងឱ្យដឹងទៀតថា ក្នុងស្ថានភាពនេះ​ ពលករខ្មែរជាច្រើននាក់ នឹង​ប្រឈមបញ្ជូនត្រលប់មកខ្មែរវិញ​​។ បញ្ជូនត្រលប់មកវិញ ក៏ព្រោះតែពួកគេទាំងនោះ ​នៅមិនទាន់មានការ​ធានារ៉ាប់រងធ្វើឯកសារស្របច្បាប់​ពីថៅកែថៃ។

គួរដឹងដែរថា​ រដ្ឋាភិបាលថៃកាលពីខែកក្កដាឆ្នាំ​២០២៣កន្លងមក បានយល់ព្រម​បន្តពេលវេលាសម្រាប់ពលករបរទេស​ ដេលបានដាក់ស្នើ​បញ្ជីឈ្មោះ​អាចស្នាក់នៅ និងធ្វើការបានរហូតដល់ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២៥ និងពន្យាពេលសម្រាប់ពលករតាមប្រព័ន្ធ MOU ដែលបានបញ្ចប់កិច្ចសន្យា​៤ឆ្នាំ​ អាចបន្តធ្វើការរហូតដល់ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៤​ ជាមួយនឹងការបញ្ចុះតម្លៃ​វីសារពី​២០០០ មក​ត្រឹម​៥០០បាត។ ហើយតម្លៃ​ឯកសារស្នើសុំ​បន្តស្នាក់នៅប្រទេសថៃជាបណ្តោះអាសន្ន​បន្ថយ ពី​១៩០០បាត មកត្រឹម​៥០០បាតផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ