អានតួអត្ថបទ

ក្រសួងរ៉ែថាមពល អះអាងពីការបញ្ឈប់ផ្ដល់អាជ្ញាបណ្ឌអាជីវកម្មវាយភ្នំយកថ្ម បើគ្មានការវាយតម្លៃជាមុន

លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ថាលោកមិនចង់ឃើញភ្នំទាំងអស់ឆកនោះទេ ដែលលោកសម្រេចបញ្ជាឲ្យបញ្ឈប់ការផ្ដល់អាជ្ញាបណ្ឌអាជីវកម្មវាយភ្នំយកថ្ម បើគ្មានការវាយតម្លៃជាមុន។ ការវាយតម្លៃជាមុន ដែលរួមមាន ការពិនិត្យលើការគោរពលក្ខខណ្ឌបរិស្ថាន សួយសារ និងកាតព្វកិច្ចពន្ធដារឲ្យបានត្រឹមត្រូវ។ ការថ្លែងយ៉ាងដូច្នេះរបស់លោកកែវ រតនៈ ធ្វើឡើងក្នុងពេលជួបប្រជុំជាមួយវិស័យឯកជន កាលពីដើមខែវិច្ឆិកានេះ។ គួរបញ្ជាក់ថា ការបំផ្ទុះយកថ្មដើម្បីយកធ្វើអាជីវកម្ម ត្រូវបានគេកត់សម្គាល់ឃើញថាបានផ្ដល់ផលប៉ះពាល់ជាច្រើនយ៉ាងដល់បរិស្ថាន និងជាពិសេសសោភណភាពភ្នំដែលជាធនធានប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។

លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល
លោកកែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល © ក្រសួងរ៉ែនិងថាមពល
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ