អានតួអត្ថបទ

លោក​ ហ៊ុន សែន​ ផ្តល់​ការ​ឧបត្ថម្ភ​បន្ត​ការ​សិក្សា ​និងជួយ​បង់​ធនាគារ​ដល់​សិស្ស​និទ្ទេស​A​ អន ផានិត

លោក ​ហ៊ុន សែន ​អតីត​នាយករដ្ឋមន្ត្រី ​នៅថ្ងៃ​ទី​២៩ ​ខែ​វិច្ឆិកា​នេះ ​បានប្រកាស​ចេញពី​កន្លែង​ហាត់ប្រាណ​តាមបណ្តាញ​ទំនាក់ទំនង​សង្គម​តេឡេក្រាម ​ដោយ​ប្រាប់ឲ្យ​មន្ត្រី​របស់​លោក​យកសិស្ស​ដែល​ប្រលង​ជាប់​និទ្ទេស ​A ​នៅក្នុង​សម័យ​ប្រលង​សញ្ញាបត្រ​ទុតិយភូមិ​(បាក់ឌុប​)កាលពី​ពេលថ្មី​ៗ​នេះ​ពី​ខេត្ត​កំពត​មកភ្នំពេញ ​ដើម្បី​ផ្គត់ផ្គង់​ឲ្យរៀនបន្ត​នៅ​ឧត្តមសិក្សា​។ ​តាមរយៈ​សម្លេង​ហត់​ៗ ​ប្រធានក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ​រូបនេះ ​បាន​ចាត់ចែង​ឲ្យ​មនុស្សជំនិត​ការងារ​របស់​លោក​យក​សិស្សនិទ្ទេស​ A ​អន ផានិត ដែលមាន​ឪពុក ម្តាយ ​ជាជន​ពិការ​មកឲ្យស្នាក់នៅ​ជាមួយ​​ទីតាំង​​អង្គរក្ស ​ផ្គត់ផ្គង់​ការរៀនសូត្រ​បន្ត ​ផ្គត់ផ្គង់​មធ្យោបាយ​ធ្វើដំណើរ​ ជួយ​ផ្គត់ផ្គង់​គ្រួសារ​ និង​ជួយ​បង់សង​ប្រាក់ជំពាក់​ធនាគារ​ដល់​ផងដែរ​។ ​សូម​បញ្ជាក់ថា​បន្ទាប់ពី​ប្រលងជាប់​និទ្ទេស ​A ​យុវសិស្ស ​អន ផានិត ​ដែលនៅ​ក្នុង​គ្រួសារ​មានជីវភាព​ក្រីក្រ​បំផុត​នោះ ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ ​និង​បណ្តាញ​សង្គម​នានា ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាធ​ពីការ​តស៊ូរៀនសូត្រ​របស់​យុវសិស្ស​រូបនេះ ​ដោយ​បង្ហាញពី​ការ​ខ្វះខាត​សព្វបែបយ៉ាង​។ សូមស្តាប់​ប្រសាសន៍​លោក ​ហ៊ុន​ សែន៖

គ្រួសារសិស្សក្រីក្រប្រលងជាប់និទ្ទេស A នៅខេត្តកំពត
គ្រួសារសិស្សក្រីក្រប្រលងជាប់និទ្ទេស A © FB
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ