អានតួអត្ថបទ

លោក កត្តា អ៊ន៖បុគ្គលឈ្មោះហេង សួរដែលទទួលបានដីព្រៃបូកគោមិនមែនជារដ្ឋមន្ត្រីហេង សួរទេ

តាមរយៈវិទ្យុបារាំងអន្តរជាតិនៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលចោទថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោឱ្យទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារធ្វើជាកម្មសិទ្ធិ។ អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊នបាន​បញ្ជាក់​ថា បុគ្គលឈ្មោះ ហេង សួរ ដែលត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យចុះថ្ងៃទី៩ សីហាកាត់ឆ្វៀលផ្ទៃដីទំហំ ជាង៩១ហិកតាឱ្យនោះជា​បុគ្គលផ្សេង​ដែល​មាន​ឈ្មោះ​ ដូចគ្នានឹង​រដ្ឋមន្រ្តីក្រសួងការងារលោក​ហេង សួរ។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ © រូបពី Page ផ្លូវការរបស់លោក​កត្តា អន
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣  អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក កត្តា អ៊នបានច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់កាសែត The Cambodia Daily ដែលចោទថា លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោឱ្យទៅលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើជាកម្មសិទ្ធិ។ តាមការបញ្ជាក់របស់លោក កត្តា អ៊ន បុគ្គលឈ្មោះ ហេង សួរ ដែលត្រូវបានរដ្ឋាភិបាលសម្រេចកាត់ដីឱ្យនោះមិនមែនជាលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនោះទេ តែជាបុគ្គលផ្សេងដែលមានឈ្មោះដូចគ្នាបេះបិត។ សម្រាប់លោក កត្តា អ៊ន កាសែត The Cambodia Daily បានផ្សព្វផ្សាយព័ត៌មានមិនពិតតាម​រយៈធ្វើការសន្និដ្ឋានដោយគ្មានការស្រាវជ្រាវច្បាស់លាស់ និងដែលមានចេទនាទុច្ចរិត បំផ្លាញកត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។

លោក កត្តា អ៊ន បានអំពាវនាវឱ្យកាសែត The Cambodia Daily កែសម្រួលអត្ថបទរបស់ខ្លួនឡើងវិញ ពិសេសត្រូវលុបចេញរូបភាព លោក ហេង សួរចេញពីការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន។ គួរជម្រាបថា កាសែត The Cambodia Daily បានចុះផ្សាយក្នុងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា បុគ្គលឈ្មោះ ហេង សួរ ដែលមានចុះក្នុងអនុក្រឹត្យនោះ គឺជាលោក ហេង សួរ រដ្ឋមន្ត្រីថ្មីនៃក្រសួងការងារ ហើយការកាត់ដីព្រៃបូកគោអោយលោក ហេង សួរជាសំណើរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា។ កាសែតក្រៅស្រុកមួយនេះបានរិះគន់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ថាបានកាត់ គម្របព្រៃឈើជាច្រើនរយហិកតាទៅឱ្យសាច់ញាតិខ្លួន មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និង ឧកញ៉ាគ្រាក់ៗដែលស្និតស្នាលនឹងលោក នៅក្រោមរូបភាពធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ។

តាម The Cambodia Daily មានដីព្រៃជាច្រើនរយហិកតាទាំងនោះក៏បានរងការកាប់បំផ្លាញ និងការគ្រប់គ្រងដោយគ្មានតម្លាភាព ក្នុងនោះអ្នកដែលរិះគន់ពីការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សនោះក៏ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់។ សូមជម្រាបជូនថា ក្នុងអនុក្រឹត្យមួយចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិរបស់លោក ហ៊ុន សែនបានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៩១ហិកតា ៥៥អា ៤០សង់ទីអា នៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្រប ឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិបុគ្គលឈ្មោះ ហេង សួរ។ តែបុគ្គលឈ្មោះ ហេង សួរ នោះមិនត្រូវបានអនុក្រឹត្យបញ្ជាក់ជា​អ្នកណា និង​មាន​មុខងារតួនាទីអ្វី​ទេ។

តាមអនុក្រឹត្យដដែល រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីរៀបចំដែនដី រដ្ឋមន្ត្រីកសិកម្ម និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធផ្សេងទៀត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣តទៅ។ គួរបញ្ជាក់​ថា តាមអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ពោលនៅមុន៣សប្តាហ៍ដែល  ​សម្រេចកាត់ឆ្វៀលដីគម្របព្រៃឈើក្រុងបូកគោទៅជាកម្មសិទ្ធិរបស់ឈ្មោះ ហេង សួរ ទំហំផ្ទៃដីរបស់ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានកែប្រែដោយពង្រីកពីទំហំ១៥ម៉ឺន៤៤៥៨ហិកតាទៅទំហំ១៥ម៉ឺន៦ពាន់១១៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

 

 

 

 

 

 

 

 

 

 

 

កាសែតក្រៅស្រុកមួយនេះបានរិះគន់រដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ថាបានកាត់ គម្របព្រៃឈើជាច្រើនរយហិកតាជាបន្តបន្ទាប់ទៅឱ្យមន្ត្រីសាច់ញាតិខ្លួន និងមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឧកញ៉ាក្រាក់ៗដែលស្និតស្នាលនឹងលោក នៅក្រោមរូបភាពធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ ខណៈដីព្រៃជាច្រើនរយហិកតាទាំងនោះបានរងការកាប់បំផ្លាញ និងការគ្រប់គ្រងដោយគ្មានតម្លាភាព ក្នុងនោះអ្នកដែលរិះគន់ពីការកាត់ឆ្វៀលដីក្នុងតំបន់អភិរក្សនោះ ក៏ត្រូវបានចាប់ឃុំខ្លួនជាបន្តបន្ទាប់ផងដែរ។

 

 

ផ្អែកតាមអនុក្រឹត្យមួយចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុន សែនបានសម្រេចកាត់ឆ្វៀលផ្ទៃដីទំហំ ៩១ហិកតា ៥៥អា ៤០សង់ទីអានៅក្នុងភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ចេញពីដែនគម្របសត្វព្រៃឈើឆ្នាំ២០០២ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិបុគ្គលឈ្មោះ ហេង សួរ។ បុគ្គលឈ្មោះ ហេង សួរ នោះមិនត្រូវបានអនុក្រឹត្យបញ្ជាក់ជា​អ្នកណា និងមានមុខងារតួនាទីជា​អ្វី​ដែរ។ តាមអនុក្រឹត្យដដែល រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីរៀបចំដែនដី រដ្ឋមន្ត្រីកសិកម្ម និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនោះ​ចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣តទៅ។

 

គួរដឹងដែរថា តាមអនុក្រឹត្យកែប្រែឧទ្យានជាតិព្រះមុនីវង្សបូកគោ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺមុន៣សប្តាហ៍ដែលសម្រេចកាត់ទៅជាកម្មសិទ្ធិរបស់ឈ្មោះ ហេង សួរនេះ ទំហំផ្ទៃដីរបស់ឧទ្យានជាតិព្រះមុនីវង្សបូកគោត្រូវបានកែប្រែដោយពង្រីកពីទំហំ១៥ម៉ឺន៤៤៥៨ហិកតាទៅទំហំ១៥ម៉ឺន៦ពាន់១១៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ