អានតួអត្ថបទ

លោក ​គង់ សុភារៈ​៖ ​សន្ទុះ​ដើរ​កម្សាន្ត​ទេសចរ​ក្នុងស្រុក​មិន​ថមថយ​ខណៈ​ចូល​ឆ្នាំចិន​មាន​ជាង​១​លាន​នាក់

រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​គឺ​ចាប់ពី​ថ្ងៃ​ទី​៩​ ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤ ​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែលបាន​ចេញដើរ​កម្សាន្ត​នៅទូទាំង​ប្រទេស​កម្ពុជា​មានចំនួន​សរុប ​១​លាន​នាក់​បន្តិចបន្តួច​។ ក្នុង​ចំណោម​ទេសចរ​ក្នុងស្រុក​ទាំងអស់នោះ ​ភ្ញៀវ​ទេសចរជាតិ​មាន​ចំនួនជាង​៩៩​០ ០០០​នាក់ និង​ទេសចរ​បរទេស​ជិត ​៦​ម៉ឺន​នាក់​។ នេះបើតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​នៅថ្ងៃ​ទី​១២​ ខែកុម្ភៈ ​ឆ្នាំ​២០២៤នេះ។​ លោក គង់ សុភារៈ ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ និង​ព័ត៌មាននៃ​ក្រសួងទេសចរណ៍​បានប្រាប់វិទ្យុ​បារាំងអន្តរជាតិ ​RFI នៅថ្ងៃនេះដែរ​ថា​និន្នាការនៃ​ការ​ដើរកម្សាន្ត​របស់ពលរដ្ឋ​ខ្មែរ​នៅក្នុង​ស្រុក​មិនមានការ​ថមថយទេ ​នៅពេល​មាន​ព្រឹត្តិការណ៍ធំ​ៗ​ម្តង​ៗ ជាពិសេស​ចូលឆ្នាំចិន ​ហើយវា​ជួនគ្នា​នឹងថ្ងៃ​ឈប់សម្រាក​ប្រចាំ​សប្តាហ៍​ផងដែរ​។

ទេសចរទៅកម្សាន្តនៅប្រាសាទអង្គរវត្តអំឡុងពេលចូលឆ្នាំចិន ២០២៤
ទេសចរទៅកម្សាន្តនៅប្រាសាទអង្គរវត្តអំឡុងពេលចូលឆ្នាំចិន ២០២៤ © MoT
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ