អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលសាទរចំពោះការសម្របសម្រួលដល់ពលករខ្មែរឲ្យវិលមកចូលឆ្នាំ

មន្ត្រីផ្នែកការងារនិងសិទ្ធិមនុស្សប្រចាំនៅប្រទេសថៃ បានសាទរចំពោះការសម្របសម្រួលរវាងកម្ពុជា-ថៃ ដែលអនុញ្ញាតឲ្យពលករខ្មែរអាចត្រឡប់មកចូលរួមបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាមសេចក្តីប្រកាស របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរព្រំដែនខ្មែរត្រូវធ្វើការងារនេះឲ្យមានប្រសិទ្ធិភាព នៅពេលពលករខ្មែរវិលមកពីប្រទេសថៃ ចាប់ពីថ្ងៃទី១ខែមេសារហូតដល់វិលទៅវិញនៅថ្ងៃទី១៤ឧសភា។

ពលករធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត
ពលករធ្វើដំណើរត្រលប់មកប្រទេសកម្ពុជាវិញ តាមច្រកអន្តរជាតិប៉ោយប៉ែត © កោះស​ន្តិភាព
ផ្សាយពាណិជ្ជកម្ម

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាឲ្យអាជ្ញាធរនៅតាមច្រកព្រំដែនកម្ពុជា-ថៃ ត្រូវត្រៀមកម្លាំង និងបែងចែកវេនសម្របសម្រួល អំឡុងពេលដែលពលករខ្មែរវិលមកជួបជុំគ្រួសារ នាពិធីបុណ្យចូលឆ្នាំខ្មែរ នៅពាក់កណ្តាលខែមេសា និងពេលត្រឡប់ទៅបំពេញការងារនៅប្រទេសថៃវិញ។

បើតាមសេចក្តីប្រកាស រដ្ឋាភិបាលថៃនឹងមិនយកតម្លៃទិដ្ឋាការពីពលករខ្មែរ ចាប់ពីថ្ងៃទី១មេសារហូតដល់ថ្ងៃទី១៥ឧសភា។ សម្រាប់ភាគីកម្ពុជា ដើម្បីពន្លឿនចរន្តពលករវិលចូលមាតុភូមិ នាអំឡុងពេលចូលឆ្នាំ ខ្មែរ អាជ្ញាធរកម្ពុជានឹងសម្រេចមិនប្រថាប់តា ចេញចូលឡើយ។ តែទោះយ៉ាងណានេះក្តី រាល់ទិន្ន័យទាំងអស់នឹងត្រូវកត់ត្រាដោយច្បាស់លាស់។

ទាក់ទងនឹងការសម្រេចរវាងកម្ពុជា-ថៃ ដូច្នេះ លោក ឡឹង សុផុន មន្ត្រីផ្នែកការងាររបស់អង្គការសង់ត្រាល់ប្រចាំប្រទេសថៃ បានសម្តែងនូវការសាទរចំពោះយន្តការរបស់រដ្ឋាភិបាលទាំងពីរប្រទេសនេះ ដែលលើកលែងការយកថ្លៃទិដ្ឋាកាពីពលករខ្មែរ។ ការសាទរដ្បិតថាកន្លងមកពលករខ្មែរត្រូវចំណាយប្រាក់ច្រើន អំឡុងពេលត្រឡប់មកជួបជុំគ្រួសារនាពិធីបុណ្យទានម្តងៗ។

សូមបញ្ជាក់ថា តាមតួលេខ ផ្លូវការ គិតត្រឹម ឆ្នាំ ២០២៣ កម្ពុជាមាន ពលករ ទេសន្តប្រវេសន៍ ប្រមាណ ១,៣លាននាក់ ដែលកំពុង ធ្វើការនៅក្នុង ប្រទេសមួយចំនួន ដូចជា ថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរី និង ប្រទេស មួយចំនួន ទៀត ។ ក៏ប៉ុន្តែ តួលេខ ក្រៅផ្លូវការ ត្រូវគេជឿ ថាមានច្រើន ជាង នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ