អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើការ​ធ្វើ​សមាធិ​ដោយ​ចលនា (​រាំ) មាន​អត្ថប្រយោជន៍​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី ១៥ ឧសភា ២០២២ ក្រុមសមាគម​សិល្បៈ​វប្បធម៌​ខ្មែរ បាន​រៀប​ចំ​កម្មវិធី​សម្តែ​ង​របាំ​ខ្មែរ​ នៅ​មន្ទីរ​ពេទ្យ​ Centre Hospitalier Sud Francilien​ ជាយ​ទីក្រុង​ប៉ារីស ដើម្បី​លើក​ទឹក​ចិត្ត​ក្រុមគ្រូពេទ្យ គិលានុបដ្ឋាក-គិលានុបដ្ឋាយិកា ដែលបាន​​បូជា​កម្លាំង​ចិត្ត​កម្លាំង​កាយបំរើការងារ​ក្នុង​​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាតកូវីដ អស់​រយៈ​ពេល​ជាង​ពីរ​ឆ្នាំកន្លង​មក​នេះ​ផង និង​ដើម្បី​ផ្តល់​ភាព​រីក​រាយ​ដល់​អ្នក​ជំងឺ​​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ផង។ បាន​ស្តាប់​ភ្លេង ស្តាប់​ចម្រៀង​ បានមើល​ទស្សនីយភាព​របាំ​ ភាព​នឿយហត់​ និង​ការ​ឈឺ​ចុក​ចាប់​បាន​រសាត់​បាត់​មួយ​រយៈ ប៉ុន្តែ​បើ​បាន​បញ្ចេញ​កាយ​វិការ​ហាត់​រាំ​ដោយ​ផ្ទាល់​ទៀត​កាន់​តែ​ប្រសើរ​ ព្រោះបច្ចុប្បន្ន​នេះ​អ្នក​​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​​បាន​ចាត់ទុក​ការ​រាំ​ ជា​របៀប​ធ្វើ​សមាធិដោយ​ចលនា។ តើ​ការ​ធ្វើ​​សមាធិ ដោយ​ចលនា (​រាំ​) មាន​អត្ថប្រយោជន៍​យ៉ាងណា ?

របាំក្ងោក របស់​ក្រុម​សិល្បៈ​ ACK (Art et Culture Khmere) នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ថ្ងៃទី ១៥ ឧសភា ២០២២
របាំក្ងោក របស់​ក្រុម​សិល្បៈ​ ACK (Art et Culture Khmere) នៅមន្ទីរពេទ្យ Centre Hospitalier Sud Francilien ថ្ងៃទី ១៥ ឧសភា ២០២២ © RFI khmer
ផ្សាយពាណិជ្ជកម្ម

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត ព្រំ គៀលី ប្រធាន​សមាគម​គ្រូពេទ្យ​ខ្មែរ​នៅ​ប្រទេស​បារាំងដែល​បានសហការ​​ដឹកនាំរៀប​ចំ​កម្មវិធីសិល្បៈ​សម្បុរសធម៌ (Le Printemps du Sourire) ​នេះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ