អានតួអត្ថបទ
បទសម្ភាស

លោក គី សេរីវឌ្ឍន៍៖ ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន កម្ពុជាចេះប្រើប្រាស់បំណុលដែលខ្ចីចិន ខុសពីស្រីលង្កា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិន ក្នុងវេទិកាផ្លូវនិងខ្សែក្រវ៉ាត់មួយ លើកទី៣នៅទីក្រុងប៉េកាំង។ ជាវេទិកាដែលបណ្តាមេដឹកនាំបណ្តាប្រទេសធំៗ បានចូលរួមផងនោះ គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន ត្រូវបានគេមើលឃើញថា ផ្តល់នូវប្រយោជន៍ជាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដល់បណ្តាប្រទេសទាំងនោះ តួយ៉ាងទាំងប្រទេសកម្ពុជាផង។ សម្រាប់កម្ពុជា គម្រោងផ្លូវនិងខ្សែក្រវ៉ាត់របស់ចិន បានផ្តល់នូវផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងគម្រោងផ្សេងទៀត ដែលកំពុងសាងសង់។ យ៉ាងណាមិញ មហាគម្រោងយក្សផ្លូវនិងខ្សែក្រវ៉ាត់ចិន ត្រូវគេយល់ឃើញដែរថា ជាអន្ទាក់បំណុល ដែលចិនផ្តល់ប្រាក់កម្ចីឲ្យប្រទេសតូចៗអភិវឌ្ឍ ជាអាទិ៍ ស្រីលង្កាដែលធ្លាក់ក្នុងអន្ទាក់បំណុល។ ក៏ប៉ុន្តែសម្រាប់លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា បានចេះប្រើប្រាស់បំណុលពីចិន ទៅកសាងផ្លូវថ្នល់សម្រាប់ជាប្រយោជន៍ជាតិ ខុសពីស្រីលង្កា ដែលធ្លាក់ក្នុងបញ្ហាបំណុល ដោយសារអំពើពុករលួយ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា © វិទ្យុបារាំងអន្តរជាតិ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ