មេរៀនភាសាបារាំង៖ Parlez-vous Paris?
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
បាយថ្ងៃត្រង់របស់អ្នកក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Alexandra ដែលជាជនជាតិស្លូវ៉ាគី។ Alexandraមានចម្ងល់មួយថា ហេតុអ្វី បានជាអ្នកក្រុងប៉ារីស គេឲ្យតម្លៃពេលបាយថ្ងៃត្រង់ម្លេះ? Alexandra មានអាយុ ២៨ឆ្នាំ ហើយមករស់នៅក្រុងប៉ារីសនេះ ជាងមួយឆ្នាំហើយ។ កញ្ញាបានសង្កេតឃើញថា នៅពេលថ្ងៃត្រង់ តាមបណ្តាការិយាល័យ កន្លែងធ្វើការនានា នៅប៉ារីសនេះ ស្ងាត់ឲ្យជ្រងំ តែបើនៅតាមហាងភោជនីយដ្ឋានវិញ មនុស្សឡើងណែន រកកន្លែងអង្គុយគ្មាន។ ដើម្បីស្វែងយល់ឲ្យបានច្បាស់ ពីទម្លាប់បាយថ្ងៃត្រង់ របស់អ្នកនៅក្រុងប៉ារីស កម្មវិធីយើង នឹងនាំ Alexandra ទៅកាន់ ភោជនីយដ្ឋាន Brasserie Mollard ដែលនៅក្បែរស្ថានីយ៍រថភ្លើង Saint-Lazare។ លោក Malchow អ្នកចាត់ចែងនៅហាងនោះ នឹងចាំទទួលយើង ដើម្បីឆ្លើយសំណួររបស់ Alexandra។23/04/201506:45 -
របៀបជិះមេត្រូក្រោមដី
រៀនភាសាបារាំងជាមួយ កញ្ញា Anja ដែលជាជនជាតិស៊ែប៊ី។ Anja មានអាយុ១៨ឆ្នាំ ហើយជាសិស្សវិទ្យាល័យនៅក្រុងប៉ារីសនេះ។ Anja មិនសូវជាស្ទាត់ ក្នុងការជិះមេត្រូក្រោមដី នៅក្រុងប៉ារីសទេ។ ថ្ងៃនេះ ជាមួយកម្មវិធីយើង Anja ចង់ស្វែងយល់ឲ្យបានច្រើន អំពី ខ្សែមេត្រូ ទាំងអស់នៅប៉ារីស និងរៀបចំខ្លួនធ្វើយ៉ាងណា កុំឲ្យមានការប៉ះទង្គិចគ្នា រឺរុញបញ្ជ្រៀតគ្នា ក្នុងពេលឡើងជិះមេត្រូ។ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ Anja កម្មវិធីយើងបានទទួលការចូលរួម ពីលោក Patrick Ung ដែលជាស្ថាបនិក កម្មវិធីទូរសព័្ទមួយឈ្មោះថា Paris-ci La sortie du métro។ កម្មវិធីទូរស័ព្ទនេះ ធ្វើឡើងដើម្បីជួយឲ្យអ្នកប្រើប្រាស់ ថាត្រូវសម្របសម្រួលខ្លួន យ៉ាងណា ក្នុងពេលជិះមេត្រូ។02/04/201506:45 -
រៀនជិះមេត្រូក្រោមដីនៅប៉ារីស
រៀនភាសាបារាំងជាមួយ កញ្ញា Anja ដែលជាជនជាតិស៊ែប៊ី។ Anja មានអាយុ១៨ឆ្នាំ ហើយមករស់នៅក្រុងប៉ារីសនេះ ៣ឆ្នាំហើយ។ ទៅថ្ងៃមុខ Anja ចង់ធ្វើការក្នុងវិស័យទេសចរណ៍ រឺក៏វិស័យសារព័ត៌មាន។ មកនៅប៉ារីសនេះ យូរក្រែលដែរ ប៉ុន្តែ នៅមិនទាន់ស្ទាត់ក្នុងការជិះមេត្រូក្រោមដីសោះ ចេះតែឧស្សាហ៍វង្វេង ព្រោះថា មេត្រូក្រោមដីនៅប៉ារីសនេះ មានច្រើនខ្សែរ ហើយពេលចុះម្តងៗ មានផ្លូវដើរ ខ្វាត់ខ្វែង ពិបាកចំណាំណាស់។ ថ្ងៃនេះ ជាមួយកម្មវិធីយើង Anja ចង់ស្វែងយល់ឲ្យបានច្រើន អំពីវិធីធ្វើយ៉ាងណា ក្នុងការចំណាំផ្លូវ ហើយពេលជិះមេត្រូទៅមិនវង្វេង។ ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ Anja កម្មវិធីយើងបានទទួលការចូលរួម ពីលោក Patrick Ung ដែលជាស្ថាបនិក កម្មវិធីទូរសព័្ទមួយឈ្មោះថា Paris-ci La sortie du métro។ កម្មវិធីទូរស័ព្ទនេះ ធ្វើឡើងដើម្បីជួយឲ្យអ្នកប្រើប្រាស់ ជ្រើសរើសផ្លូវជិះមេត្រូណា ដែលឆាប់ដល់ ហើយមិនចំណាយពេលច្រើន។26/03/201506:45 -
កក់បន្ទប់សណ្ឋាគារនៅប៉ារីស
រៀនភាសាបារាំងជាមួយ Nabil។ Nabil ជាជនជាតិ ម៉ារ៉ុក មានអាយុ ៣២ឆ្នាំ ហើយមកនៅប៉ារីស ជាងមួយឆ្នាំហើយ។ កាលនៅ ម៉ារ៉ុក Nabil ធ្លាប់ធ្វើការនៅតាមសណ្ឋាគារខ្នាតធំ ដែលសំបូរភ្ញៀវភាគច្រើន សុទ្ធសឹងតែអ្នកជំនួញធំៗ។ ថ្ងៃនេះ Nabil ចង់ដឹងថានៅប៉ារីសនេះ មានបន្ទប់សណ្ឋាគារប្រភេទបែបណាខ្លះ ហើយតើ សណ្ឋាគារខ្នាតតូចជាលក្ខណៈគ្រួសារ មានដែររឺទេ។ កញ្ញា គឺជាអ្នកផ្តល់ប្រឹក្សា ដល់ភ្ញៀវទេសចរណ៍ នៅការិយាល័យទេសចរណ៍ ក្រុងប៉ារីស។ កញ្ញានឹងជួយប្រាប់ អំពីការងាររបស់ការិយាល័យទេសចរណ៍ ក្នុងការឆ្លើយតប ទៅនឹងតម្រូវការរបស់អ្នកទេសចរណ៍គ្រប់ប្រភេទ។21/03/201505:29 -
ស្វែងយល់អំពីប្រភេទបន្ទប់សណ្ឋាគារនៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Nabil។ Nabil ជាជនជាតិ ម៉ារ៉ុក មានអាយុ ៣២ឆ្នាំ ហើយមកនៅប៉ារីស ជាងមួយឆ្នាំហើយ។ កាលនៅ ម៉ារ៉ុក Nabil ធ្លាប់ធ្វើការនៅតាមសណ្ឋាគារខ្នាតធំ ដែលសំបូរភ្ញៀវភាគច្រើន សុទ្ធសឹងតែអ្នកជំនួញធំៗ។ ដោយសារតែមិនសូវដឹង ពីសេវាកម្មសណ្ឋាគារនៅក្នុងក្រុងប៉ារីស Nabil ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីប្រភេទសណ្ឋាគារ និងប្រភេទបន្ទប់។ ដើម្បីឲ្យបានព័ត៌មានច្បាស់ យើងនឹងធ្វើដំណើរទាំងអស់គ្នា ទៅការិយាល័យទេសចរណ៍ ប្រចាំក្រុងប៉ារីស តែម្តង។13/03/201505:41 -
រៀនស្គាល់ផ្លូវក្នុងក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ David គ្រូបង្រៀនភាសាអង់គ្លេសមកពីប្រទេសស៊ូដង់ ហើយដែលបានមករស់នៅក្នុងក្រុងប៉ារីសកាលពី៤ឆ្នាំមុន។ David ធ្លាប់តែស្គាល់ទីក្រុងដែលមានរាងចតុកោណ ហើយមានផ្លូវត្រង់ៗ ហេតុដូច្នេះហើយបានជាគាត់ចង់ដឹងថា តើធ្វើបែបណា ដើម្បីកុំឲ្យដើរវង្វេងក្នុងក្រុងប៉ារីស ដែលជាក្រុងមានរាងមូល។ លោក Régis Labourdette អ្នកជំនាញខាងប្រវត្តិសិល្បៈ គឺជាអ្នកជួយពន្យល់ David ឲ្យស្គាល់ផ្លូវសំខាន់ៗក្នុងក្រុងប៉ារីស09/03/201506:45 -
តួអេហ្វែល និមិត្តរូបនៃក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ David មកពីប្រទេសស៊ូដង់។ David មានអាយុ ៣៤ឆ្នាំ គឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាតន្រីករ។ គាត់បានមករស់នៅក្នុងទីក្រុងប៉ារីសរយៈពេល ៤ឆ្នាំមកហើយ ក៏ប៉ុន្តែ គាត់មិនដែលបានឡើងទៅលេងតួអេហ្វែលទេ ហើយគាត់មានចម្ងល់ថា តើនិមិត្តរូបនៃក្រុងប៉ារីសនេះត្រូវបានសាងសង់ឡើងដោយរបៀបណា? ដើម្បីជម្រះចម្ងល់នេះ យើងបានជួបជាមួយលោក Régis Labourdette ដែលជាអ្នកជំនាញខាងប្រវត្តិសិល្បៈ និងជាសមាជិកសមាគម Promenades urbaines។09/03/201506:45
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។