មេរៀនភាសាបារាំង៖ Parlez-vous Paris?
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
ផ្ញើរសំបុត្រតាមប្រៃសណីយ៍បារាំង
រៀនភាសាបារាំងជាមួយ Luisដែលជានិសិ្សតជនជាតិឈីលី មករៀននៅប៉ារីស ផ្នែកគ្រប់គ្រងជំនួញអន្តរជាតិ។ Luis ថាមិនមានទម្លាប់ ទៅការិយាល័យប្រៃសណីយ៍ ដើម្បីផ្ញើរលិខិត រឺឯកសារផ្សេងៗទេ ព្រោះថានៅស្រុកគេ ពេលត្រូវការធ្វើក្រដាសស្នាមផ្សេងៗ គឺគេធ្វើតែតាមអ៊ីនធើនែត ដោយផ្ញើរជាអ៊ីមែល។ ដែលជាបុគ្គលិក ប្រចាំការនៅ ការិយាល័យប្រៃសណីយ៍ក្នុងសង្កាត់ទី៧ ក្រុងប៉ារីស នឹងពន្យល់ប្រាប់ ពីរបៀបផ្ញើរសំបុត្រ ព្រមទាំងហេតុផលថាហេតុអ្វី បានជាជនជាតិបារាំង នៅតែត្រូវការសេវាប្រៃសណីយ៍។07/08/201506:45 -
ប្រៃសណីយ៍បារាំង ក្នុងសម័យអ៊ីនធើនែត
រៀនភាសាបារាំងជាមួយ Luisដែលជានិសិ្សតជនជាតិឈីលី មករៀននៅប៉ារីស។ Luis សង្កេតឃើញថា នៅបារាំង គេត្រូវបំពេញសំណុំបែបបទ ក្រដាសស្នាមច្រើនណាស់ ដូចជានៅប្រៃសណីយ៍ និងនៅធនាគារ ជាដើម។ Luis ចោទសួរថា សម័យនេះទៅហើយ ហេតុអ្វីបានជនជាតិបារាំង នៅតែមិនចោលទំលាប់ប្រើប្រាស់ក្រដាសស្នាម ច្រើនបែបនេះ។ Yamina Chenoun អ្នកទទួលខុសត្រូវនៅការិយាល័យប្រៃសណីយ៍La Poste ក្នុងសង្កាត់ទី៧ ក្រុងបារីស នឹងជួយពន្យល់ប្រាប់ពួកយើង ទាក់ទិននឹងសេវាកម្មផ្សេងៗ របស់ប្រៃសណីយ៍បារាំង។31/07/201506:45 -
សិល្បៈនៃការតថ្លៃ នៅផ្សារសង្កើច Clignancourt
រៀនភាសាបារាំងជាមួយ ADAដែលជាជនជាតិរុស្ស៊ី។ ADA ចង់ស្គាល់ឲ្យបានច្បាស់ នូវផ្សារហាលវាលដ៏ធំមួយកន្លែងទៀត គឺផ្សារសង្កើច Clignancourt ហើយម្តងនេះ ចង់រៀនតថ្លៃទិញឥវ៉ាន់។ នៅផ្សារសង្កើច ជាទីផ្សារតែមួយគត់ ដែលយើងអាចតថ្លៃបាន តែបើនៅផ្សារផ្សេងៗទៀត តម្លៃទំនិញគឺគេកំណត់ស្រេចៗតែម្តង។ បន្តិចដើម្បីតថ្លៃឲ្យសមរម្យកុំឲ្យអ្នកលក់អន់ចិត្ត យើងត្រូវប៉ាន់ស្មាន ស្គាល់តម្លែវត្ថុជាមុនសិន។24/07/201506:45 -
ស្វែងយល់ពីផ្សារសង្កើច Saint-Ouen នៅប៉ារីស
រៀនភាសាបារាំងជាមួយ ADAដែលជាជនជាតិរុស្ស៊ី។ ADA មករៀនជំនាញតូរតន្ត្រីផ្នែកឧបករណ៍ព្យ៉ាណូ នៅក្នុងប៉ារីស។ ADA ចង់ស្គាល់ឲ្យបានច្បាស់ នូវផ្សារហាលវាលដ៏ធំមួយកន្លែង ដែលគេនិយមហៅថា ផ្សារសង្កើចSaint-Ouen ដោយសារតែផ្សាររបៀបនេះ មិនមាននៅរុស្ស៊ីទេ។ ផ្សារដ៏សែនធំនេះ មានច្រើនផ្នែកណាស់ ប៉ុន្តែយើងបានជ្រើសរើស ទៅដើរមើលផ្នែកខាង Marché Biron ដែលមានតែតូបលក់សម្ភារៈ ឧបករណ៍សិល្បៈបូរាណចាស់ៗ ដោយមានលោកស្រី Frédérique Morel ជាប្រធានផ្នែកនេះ ចាំជួយពន្យល់ណែនាំ។16/07/201506:45 -
ដើរលម្ហែរតាមមាត់ទន្លេសែន
រៀនភាសាបារាំងជាមួយ Nabil ជនជាតិម៉ារ៉ុក ដែលមករស់នៅទីក្រុងប៉ារីស បាន១ឆ្នាំកន្លះហើយ។ កាលពីនៅម៉ារ៉ុក Nabil មានទម្លាប់ដើរលេងតាមឆ្នេរសមុទ្រ។ ដល់ពេលមកនៅប៉ារីសវិញ Nabil ចូលចិត្តដើរលម្ហែរតាមមាត់ទន្លេសែន ព្រោះថាវាមានបរិយាកាសប្រហាក់ប្រហែលនឹងនៅតាមឆ្នេរសមុទ្រដែរ។ ជាមួយកម្មវិធីយើង Nabil ចង់ដឹងពីសកម្មភាពកំសាន្តផ្សេងៗ ដែលគេនិយមលេង នៅតាមមាត់ទន្លេសែន។ លោកស្រី Axelle Carlier មគុទេសន៍របស់យើង បានបង្កើតទំព័រប្លុហ្គ មួយស្តីពីការកម្សាន្តនៅក្រុងប៉ារីស ដែលមានឈ្មោះថា « Paris Zigzag »។ លោកស្រីនឹងនាំ Nabil ទៅលេងនៅតីរវិថី Saint Bernard និងនៅសួនច្បារជាប់មាត់ទន្លេសែនឈ្មោះថា Tino Rossi។09/07/201506:45 -
ជិះកប៉ាល់ទេសចរណ៍ទស្សនាក្រុងប៉ារីស តាមទន្លេសែន
រៀនភាសាបារាំងជាមួយNabil អាយុ៣២ឆ្នាំ ជាជនជាតិម៉ារ៉ុក។ Nabil ចូលចិត្ត ដើរលម្ហែរលេង តាមមាត់ទន្លេសែនណាស់ ប៉ុន្តែមិនដែលធ្លាប់បានជិះកប៉ាល់ទេសចរណ៍ លេងតាមទន្លេសែន ដើម្បីមើលក្រុងប៉ារីសទេ។ ដូច្នេះ កម្មវិធីយើង នឹងឆ្លៀតឱកាសនេះ នាំ Nabil ទៅជិះ Batobus ជាមួយនឹងលោកស្រី Axelle Carlier ដែលជាមគុទេសន៍ទេសចរណ៍។ គាត់នឹងពន្យល់ប្រាប់ពីប្រវត្តិខ្លះៗនៃការរៀបចំក្រុងប៉ារីស ដែលធ្វើឡើង ទៅតាមភូមិសាស្ត្រ ជុំវិញដងទន្លេសែន។02/07/201506:45 -
ចូលទស្សនានៅខាងក្នុងផ្ទះ នៅតាមអាគារបែបហូស្មាន់
រៀនភាសាបារាំងជាមួយ Alexandra និស្សិតជនជាតិស្លូវ៉ាគី មានអាយុ២៨ឆ្នាំ។ មករៀននៅក្រុងប៉ារីស បានជាងមួយឆ្នាំហើយ ហើយចាប់អារម្មណ៍ លើសំណង់អាគារ តាមបែបហូស្មាន់ ដែលមាននៅពាសពេញក្រុងប៉ារីស ព្រោះថាអាគារទាំងនេះ បានក្លាយជារចនាបទដែលបញ្ជាក់ពីអត្តសញ្ញាណក្រុងប៉ារីស។ ធ្លាប់តែបានឃើញតែពីខាងក្រៅ Alexandra ចង់ចូលទៅខាងក្នុង មើលឲ្យបានម្តង ថាតើវាមានលក្ខណៈប្លែក យ៉ាងណាខ្លះ។ លោក Amaury Vercken ដែលជាភ្នាក់ងារអចលនទ្រព្យ ប្រចាំនៅសង្កាត់ទី១៧ នឹងនាំពួកយើងចូលទៅទស្សនា ផ្ទះមួយដែលនៅខាងក្នុងអាគាររចនាបទហូស្មាន់។25/06/201506:45 -
អាគារតាមរចនាបទហូស្មាន់ Haussmann នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Alexandra និស្សិតជនជាតិស្លូវ៉ាគី ដែលមករៀនផ្នែក គ្រប់គ្រង និងទីផ្សារ នៅក្រុងប៉ារីសជាងមួយឆ្នាំហើយ។ Alexandra សង្កេតឃើញថា នៅក្រុងប៉ារីស មានអាគារតាមរចនាបទមួយបែប ដែលគេឧស្សាហ៍ប្រទះឃើញ នៅសឹងតែគ្រប់សង្កាត់ នោះគឺ អាគារតាមបែប ហូស្មាន់ Les Immeubles haussmanniens។ Alexandra ចង់ស្វែងយល់ឲ្យបានច្បាស់ អំពីប្រវត្តិ ក៏ដូចជាលក្ខណៈសំគាល់ របស់រចនាបទអាគារប្រភេទនេះ។ លោក Gilles Fiant ជាអ្នកជំនាញស្ថាបត្យកម្ម នឹងព្យាយាមឆ្លើយដើម្បីបំភ្លឺចម្ងល់ ទាក់ទងទៅនឹង ប្រវត្តិនៃការសាងសង់អាគារតាមបែបហូស្មាន់នៅទីក្រុងប៉ារីស។18/06/201506:45 -
នៅខាងក្នុងកន្លែងធ្វើនំផ្អែមបារាំង
រៀនភាសាបារាំងជាមួយនឹងRomak សិស្សវិទ្យាល័យ មានអាយុ១៨ឆ្នាំ ជាជនជាតិអ៊ីរ៉ង់។ Romak មករស់នៅក្រុងប៉ារីស បានជិត២ឆ្នាំ។ Romak ចូលចិត្តនំបារាំងណាស់ ហើយចង់ដឹងពីរបៀបធ្វើនំទាំងនោះ ថាតើវាមានគ្រឿងផ្សំអ្វីខ្លះ បានជាមានរស់ជាតិឆ្ងាញ់ដល់ម្លឹង។ បើសិនជាងាយស្រួលធ្វើ Romak ចង់សាកធ្វើខ្លួនឯងដែរ។ បន្ទាប់ពីបានភ្លក់នំមួយពីរ អ្នកធ្វើនំ បានអនុញ្ញាតឲ្យ Romak ចូលទៅខាងក្នុង កន្លែងធ្វើនំ « Laboratoire »ដើម្បីបានស្វែងយល់ ពីរបៀបធ្វើការរបស់អ្នកធ្វើនំ ទាំងនោះ។12/06/201506:45 -
នំផ្អែមបារាំង "Pâtisserie"
រៀនភាសាបារាំងជាមួយនឹងRomak សិស្សវិទ្យាល័យ មានអាយុ១៨ឆ្នាំ ជាជនជាតិអ៊ីរ៉ង់។ Romak មករស់នៅក្រុងប៉ារីស បានជិត២ឆ្នាំ។ ទៅថ្ងៃមុខ គេចង់រៀនជំនាញវិជ្ជសាស្រ្ត។ Romak ចូលចិត្តហូបនំផ្អែមបារាំងណាស់ ប៉ុន្តែមិនសូវស្គាល់ឈ្មោះនំទាំងនោះទេ ដោយសារតែវាមានច្រើនមុខពេក។ ដើម្បីឲ្យ Romak មានឱកាសភ្លក់នំបារាំងប្លែកៗ កម្មវិធីយើង នឹងនាំRomak ទៅកាន់ហាងនំដែលមានឈ្មោះល្បីមួយ នៅក្នុងក្រុងប៉ារីស ក្នុងសង្កាត់ទី១៩។ លោក Demoncy ដែលជាអ្នកជំនាញធ្វើនំ នៅហាងនោះ នឹង ជួយឆ្លើយសំណួររបស់យើង។04/06/201506:45 -
អ្នកធ្វើការនៅប៉ារីស គេដើរទិញទំនិញពេលណាទៅ?
រៀនភាសាបារាំងជាមួយ Nataly ។ Nataly អាយុ ១៧ឆ្នាំ ជាជនជាតិស៊ីរី មករស់នៅក្រុងប៉ារីស បានពីរឆ្នាំហើយ។ Nataly ឆ្ងល់ថា ចុះអ្នកគ្នាធ្វើការ មានពេលណាដើរផ្សារ បើពេលចេញពីធ្វើការ ហាងទំនិញផ្សេងៗ គេបិទទ្វារអស់ទៅហើយ។ ពួកយើងកំពុងនៅលើវិថី Saint-Antoine ដែលជាវិថី សំបូរហាងទំនិញជាងគេ ហើយស្ថិតនៅកណ្តាលសង្កាត់ Marais។ ពួកយើងនឹងបន្តដំណើរទៅស្វែងយល់ពី ភ្ញៀវដែលដើរទិញទំនិញ នៅម្តុំនេះ ព្រោះថាទីនេះ មិនត្រឹមតែសំបូរកន្លែងធ្វើការហើយ ថែមទាំងសំបូរភ្ញៀវទេសចរណ៍ ច្រើនទៀតផង។21/05/201506:45 -
ម៉ោងធ្វើការរបស់ហាងទំនិញ នៅប៉ារីស
រៀនភាសាបារាំងជាមួយ Nataly ។ Natalyជាជនជាតិស៊ីរី មករស់នៅក្រុងប៉ារីស បានពីរឆ្នាំហើយ។ កញ្ញាចូលចិត្តដើរផ្សារ តាមហាងទំនិញនានា ប៉ុន្តែមានចំងល់មួយសួរថា អ្នកប៉ារីស គេដើរទិញឥវ៉ាន់ពេលណាទៅ បើហាងទំនិញនីមួយៗ ព្រលប់មិនទាន់ទេ បិទទ្វារអស់ទៅហើយ។ ខុសពីនៅស៊ីរី ដែលហាងទំនិញ បើកលក់រហូតដល់យប់ជ្រៅ។ ដើម្បីឲ្យអស់ចំងល់ កម្មវិធីយើង នឹងនាំ Natalyទៅសាកសួរតាមហាង នៅតាមវិថី Saint Antoine ដែលជាវិថីសំបូរហាងទំនិញណាស់។ លោក Guy Scemama ជា ប្រធានសមាគមន៍អាជីវករវិថី Saint Antoine នឹងជួយឆ្លើយសំណួររបស់យើង។21/05/201506:45 -
តោះទៅលេងសួនឧទ្យាន Buttes Chaumont ទាំងអស់គ្នា!
រៀនភាសាបារាំងជាមួយ កញ្ញា Ada ដែលជាអ្នកលេងព្យ៉ាណូ ជនជាតិរុស្ស៊ី។ Ada ជាអ្នកក្រុងមូស្គូ ហើយមកនៅក្រុងប៉ារីស បាន៣ខែហើយ ដើម្បីចូលរៀននៅសាលាជាតិតូរតន្ត្រីបារាំង ដែលនៅមិនឆ្ងាយប៉ុន្មានពីសួនឧទ្យាន Parc des Buttes-Chaumont ។ Ada ថានៅមូស្គូ មិនមាន សួនឧទ្យានតាមបែប « Paysagers » របៀបរ៉ូម៉ង់ទិក ដូចសួននេះទេ។ ក្នុងពេលដើរទស្សនាសួននេះ ពួកយើងបានជួបសន្ទនាជាមួយលោក Bernard Dero ដែលជាអ្នកធ្វើការថែទាំសួននៅទី គាត់បានរៀបរាប់ប្រាប់យើង អំពីសកម្មភាពមកលេងកម្សាន្តនៅទីនេះ ថាមាននរណាខ្លះមកលេង ហើយគេមកធ្វើអ្វីខ្លះ។11/05/201506:45 -
Les Buttes-Chaumont ៖ សួនឧទ្យានរ៉ូម៉ង់ទិក
រៀនភាសាបារាំងជាមួយ កញ្ញា Ada ដែលជាអ្នកលេងព្យ៉ាណូ ជនជាតិរុស្ស៊ី។ Ada ជាអ្នកក្រុងមូស្គូ ហើយមកនៅក្រុងប៉ារីស បាន៣ខែហើយ ដើម្បីចូលរៀននៅសាលាជាតិតូរតន្ត្រីបារាំង ដែលនៅមិនឆ្ងាយប៉ុន្មានពីសួនឧទ្យាន Parc des Buttes-Chaumont ។ Ada ចូលចិត្តមកលេងកម្សាន្តនៅសួននេះណាស់។ ដូច្នេះហើយ បានជា ជាមួយកម្មវិធីយើងថ្ងៃនេះ Ada ចង់ដឹងឲ្យបានច្រើន ពីប្រវត្តិនៃការកសាងសួនឧទ្យានដ៏ល្អនេះ។ មិនតែប៉ុណ្ណោះ Ada ចង់ស្គាល់កន្លែងពិសេសៗ ដែលមាននៅក្នុងសួនច្បារនេះ។ លោកស្រី Claude Rouanet ប្រធានផ្នែកចាត់ចែងការថែទាំសួន នឹងទទួលនាំពួកយើងទៅកំសាន្តក្នុងសួនមនោរម្យនេះ។11/05/201506:45 -
មុខម្ហូប នៅតាមភោជនីយដ្ឋានបារាំង
រៀនភាសាបារាំងជាមួយ Alexandra ដែលមានដើមកំណើតពីប្រទេសស្លូវ៉ាគី។ មករស់នៅក្រុងប៉ារីសនេះ បានជាងមួយឆ្នាំហើយ Alexandra បានសង្កេតឃើញថា ម្ហូបអាហារបារាំង គឺជាសិល្បៈរស់រវើក ហើយមានសារៈសំខាន់ណាស់ ក្នុងសង្គមបារាំង។ ប៉ុន្តែដូចជាជនបរទេសដ៏ទៃទៀតដែរ Alexandra វង្វេងមិនដឹងត្រូវញ៉ាំម្ហូបអីទេ នៅពេលបើកសៀវភៅរាយមុខម្ហូបម្តងៗ។ អញ្ចឹងហើយ បានជាពេលនេះ កម្មវិធីយើង នឹងនាំAlexandra ទៅហាងដ៏ល្បី នៅប៉ារីសនេះ គឺ Brasserie Mollard ដើម្បីបានជួបជាមួយ អ្នកចាត់ចែងហាងនេះ ដែលគេនឹងជួយពន្យល់ពីរបៀបហៅម្ហូបនៅតាមហាងបារាំង។30/04/201506:45
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។