មេរៀនភាសាបារាំង៖ Parlez-vous Paris?
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។
អានអត្ថបទទាំងស្រុងស្តាប់វគ្គចុងក្រោយ
-
ទៅមន្ទីរពេទ្យ នៅក្រុងប៉ារីស ក្នុងករណីមានការអាសន្ន
រៀនភាសាបារាំងជាមួយ Francisca សិស្សវិទ្យាល័យជនជាតិ រូម៉ានី អាយុ ១៥ឆ្នាំ។ Francisca ឆ្ងល់ថា តើត្រូវធ្វើយ៉ាងណា នៅពេលដែលជនបរទេសម្នាក់ ជួបបញ្ហាសុខភាព មានជំងឺផ្សេងៗ នៅក្រុងប៉ារីសនេះ? កម្មវិធី និងនាំ Francisca ទៅកាន់មន្ទីរពេទ្យ ដែលជាមន្ទីរពេទ្យដ៏ធំមួយ នៅភាគខាងជើងក្រុងប៉ារីស។20/11/201506:45 -
សង្កាត់អូដេអុង ODEON បេះដូងបូរាណ នៃទីក្រុងប៉ារីស
រៀនភាសាបារាំង ជាមួយ Luis និស្សិតជនជាតិ ឈីលី ដែលទើបមកបន្តការសិក្សា ២ឆ្នាំនៅក្រុងប៉ារីស។ Luis យល់ថា អ្នករស់នៅក្រុងប៉ារីស មិនសូវជារស់រាយរាក់ទាក់ ជាមួយគេជាមួយឯងទេ ហើយដែលធ្វើឲ្យ Luis មានការលំបាក មិនសូវមានមិត្តភក្ត្រ ជាអ្នកក្រុងប៉ារីសទេ។ កម្មវិធីយើង នឹងធ្វើដំណើរ នាំ Luis ទៅកាន់សង្កាត់មួយ ដ៏ល្បីនៅក្រុងប៉ារីស គឺសង្កាត់ Odeon ដែលស្ថិតក្នុងសង្កាត់លេខ៦ ដោយយើងមាន លោក Claude Tharreau ជាអ្នកជួយណែនាំពន្យល់។01/11/201506:45 -
អ្នកក្រុងប៉ារីស ជានរណា?
រៀនភាសាបារាំង ជាមួយ Luis និស្សិតជនជាតិ ឈីលី ដែលរៀននៅក្រុងប៉ារីស ២ឆ្នាំ។ Luis យល់ថា អ្នករស់នៅក្រុងប៉ារីស មិនសូវជារស់រាយរាក់ទាក់ ជាមួយគេជាមួយឯងទេ។ ដូច្នេះហើយ បានជាLuis ចង់ស្វែងយល់ឲ្យបានច្បាស់ ពីទម្លាប់ និងចរិកលក្ខណៈរបស់អ្នកក្រុងប៉ារីស។ កម្មវិធី នឹងនាំប្រិយមិត្តទៅកាន់ សង្កាត់ទី ៦ ក្រុងប៉ារីស ដោយយើងបានណាត់ជួប ជាមួយ លោក Claude Tharreau ដែលជាអ្នករស់នៅក្នុងសង្កាត់នេះផ្ទាល់ ហើយជាសមាជិកសមាគម « Parisien d’un jour » ។01/11/201506:45 -
សាកភ្លក្ស Fromages បារាំង
រៀនភាសាបារាំង ជាមួយ Parimal យុវកម្លោះ ជនជាតិណេប៉ាល់ ដែលកំពុងតែបន្តការសិក្សាផ្នែកទំនាក់ទំនង នៅសកលវិទ្យាល័យ Sciences Poនៅប៉ារីស។ Parimal ចង់ស្វែងយល់អំពី « Codes » ដែលជាទម្លាប់ ញ៉ាំ Fromagesរបស់ជនជាតិបារាំង ឧទាហរណ៍ ដូចជា របៀបកាត់ Fromages និងលំដាប់លំដោយ នៃការភ្លក់វាជាដើម។ កម្មវិធីយើង បានធ្វើដំណើរ ទៅកាន់ហាងលក់ Fromages មួយនៅលើផ្លូវ Mouffetard ដែលម្ចាស់ហាង ឈ្មោះ Bertrand នឹងយក Fromages មួយស្ពក មកបង្ហាញយើងទាំងអស់គ្នា។31/10/201506:45 -
Fromages បារាំង
រៀនភាសាបារាំង ជាមួយ Parimal យុវកម្លោះ ជនជាតិណេប៉ាល់ ដែលកំពុងតែបន្តការសិក្សាផ្នែកទំនាក់ទំនង នៅសកលវិទ្យាល័យ Sciences Poនៅប៉ារីស។ Parimal ចង់ស្វែងយល់ឲ្យបានច្បាស់ ពីចំណីបារាំងមួយមុខគឺ Fromage ដែលមានច្រើនប្រភេទ។ កម្មវិធីនឹងនាំ Parimal ទៅកាន់កន្លែងលក់ ដ៏ល្បីមួយកន្លែងនៅក្រុងប៉ារីស ដែលស្ថិតនៅលើផ្លូវ Mouffetard ក្នុងសង្កាតទី៥។23/10/201506:45 -
របរជាអ្នកបើកតាក់ស៊ីនៅប៉ារីស
រៀនភាសាបារាំងជាមួយ Roja សិស្សវិទ្យាល័យជនជាតិអ៊ីរ៉ង់ អាយុ១៦ឆ្នាំ។ Roja ចង់ស្វែងយល់ ឲ្យបានច្បាស់ពី មុខរបរ ជាអ្នកបើករថយន្តតាក់ស៊ី ដែលពីមួយថ្ងៃទល់ល្ងាច កាន់តែដៃចង្កូតឡាន បើកត្រេចចរ ដឹកភ្ញៀវគ្រប់ច្រកល្ហក។ លោក Marc Rouquet អ្នកបើកតាក់ស៊ី ដែលបានដឹកពួកយើង ទៅកាន់ទីលានរង្វល់មូល Charles-de-Gaulle Etoile នឹងជួយឆ្លើយសំណួរខ្លះៗ ស្តីពីអាជីពរបស់លោក។15/10/201506:45 -
តាក់ស៊ី នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Roja សិស្សវិទ្យាល័យជនជាតិអ៊ីរ៉ង់ អាយុ១៦ឆ្នាំ។ Roja រស់នៅជាយក្រុងប៉ារីស ហើយពេលដែលចង់មកចេញដើរលេងពេលយប់នៅប៉ារីសម្តងៗ ជួបការលំបាក ដោយសារមិនមានមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ Roja ឆ្ងល់ថា ហេតុអ្វីបានជាតាក់ស៊ី នៅប៉ារីស មានតម្លៃថ្លៃម្លេះ ហើយហេតុអ្វីបានជាពេលយប់ៗ ពិបាករកតាក់ស៊ីជិះម្លេះ? ដើម្បីដោះស្រាយចម្ងល់ទាំងអស់នេះ កម្មវិធីយើង នឹងនាំ Roja ទៅជិះតាក់ស៊ី ដើម្បីស្វែងយល់ ពីសេវាកម្មរថយន្តតាក់ស៊ីនៅក្រុងប៉ារីស ជាមួយលោក Marc Rouquet ដែលជាអ្នកបើកបរតាក់ស៊ីផ្ទាល់តែម្តង។10/10/201506:45 -
ផ្លូវខ្វាត់ខ្វែង ខាងក្រោមដី នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយនឹង Kevinយុវកម្លោះជនជាតិកូឡុំប៊ី អាយុ១៧ឆ្នាំ ដែលជាសិស្សវិទ្យាល័យនៅក្រុងប៉ារីស។ Kevin ដែលចង់ស្វែងយល់ ឲ្យបានច្បាស់ អំពីផ្លូវខ្វាត់ខ្វែង នៅខាងក្រោមដី នៅក្រុងប៉ារីស មានចម្ងល់មួយ ចង់ដឹងថា ហេតុអ្វីបានជាមានផ្លូវក្រោមដីខ្លះ គេបើកឲ្យមនុស្សចូលទៅបាន ឯផ្នែកខ្លះទៀត ត្រូវគេហាមឃាត់។ ដើម្បីឲ្យអស់ចម្ងល់ ពួកយើងបានណាត់ជួបជាមួយ Gaspard Duval ដែលជាអ្នកជំនាញរុករក លុកលុយតាមផ្លូវក្រោមដី « Cataphile » ហើយ ដែលស្គាល់ក្រឡុកក្រលៀតច្បាស់ ដូចបាតដៃអញ្ចឹង។25/09/201506:45 -
ផ្លូវរូងក្រោមដីបូរាណ នៅប៉ារីស
រៀនភាសាបារាំងជាមួយនឹង Kevinយុវកម្លោះជនជាតិកូឡុំប៊ី អាយុ១៧ឆ្នាំ ដែលបានមករស់នៅក្រុងបារីស ទើបតែបាន៦ខែទេ។ Kevin ចង់ដឹងថាតើ ផ្លូវរូងបូរាណ នៅក្រោមដីក្រុងប៉ារីស មានតាំងពីពេលណាមក ហើយហេតុអ្វី បានជាគេយកឆ្អឹងសាកសព ទៅទុកគរនៅខាងក្នុងនោះ។ ដើម្បីឲ្យអស់ចម្ងល់ យើងនឹងចុះទៅខាងក្រោម ក្នុងរូងក្រោមដី ដោយយើងមាន លោកស្រី Rose-Marie Mousseaux ជាអ្នកជំនាញអភិរក្សរូងក្រោមដី នឹងជួយធ្វើជា មគុទេសន៍។25/09/201506:45 -
សកម្មភាពកំសាន្តដែលជម្រុញភាពឆ្លាតវៃដល់ក្មេង នៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយ Sarah ជាជនជាតិអាមេរិក។ Sarah តែងតែព្យាយាមរកកន្លែងប្លែកៗ នៅក្រុងប៉ារីស ដើម្បីបានចេញមកខាងក្រៅ ជាមួយកូនគាត់ ឈ្មោះ Oscar អាយុពីរខួប។ លោកស្រី Caroline Panot ដែលជាអ្នកសម្របសម្រួល នៅមជ្ឈមណ្ឌលសម្រាប់កុមារ Cité des enfants នឹងណែរនាំពីសកម្មភាពកំសាន្តផ្សេងៗ នៅតាមផ្នែកនីមួយៗ នៃសារមន្ទីរនេះ ដោយយោងទៅតាមអាយុរបស់ក្មេង។17/09/201506:45 -
La Cité des enfants ៖ សារមន្ទីរសម្រាប់កុមារ
រៀនភាសាបារាំងជាមួយ Sarah ជាជនជាតិអាមេរិក ដែលកាលពីដំបូង បានមកធ្វើការ នៅក្រុងប៉ារីស ហើយបន្ទាប់មក ក៏សម្រេចចិត្ត រស់នៅទីក្រុងនេះតែម្តង។ Sarah មានកូនប្រុសមួយ ឈ្មោះ Oscar។ Sarah គាត់ចង់ស្វែងយល់ឲ្យបានច្រើន ពីកន្លែងផ្សេងៗ សម្រាប់នាំកូនប្រុសគាត់ទៅលេង និងទទួលបានការយល់ដឹង។ មានកន្លែងមួយដែលប្រៀបបានដូចជាសារមន្ទីរសម្រាប់កុមារ ដែលមានសកម្មភាពកំសាន្តផ្សេងៗប្រកបដោយការអប់រំគឺឈ្មោះថា « La Cité des enfants » ស្ថិតនៅខាងជើងក្រុងប៉ារីស។11/09/201506:45 -
ភ្លក់ស្រាទំពាំងបាយជូរបារាំង
រៀនភាសាបារាំងជាមួយនឹង Caroline មកពីតំបន់កេបិក ប្រទេសកាណាដា។ Caroline មានអាយុ ២៦ឆ្នាំ ដែលកំពុងតែធ្វើកម្មសិក្សា នៅការិយាល័យដើម្បីយុវជន បារាំង-កេបិក។ ពួកយើង កំពុងនៅជាមួយ Krisដែលជាអ្នកលក់ស្រា ក្នុងសង្កាត់ទី ៣ ក្រុងប៉ារីស។ Kris នឹងណែនាំ Caroline ឲ្យស្គាល់ពីដំណាក់កាល នៃការភ្លក់ស្រាទំពាំងបាយជូរបារាំង។05/09/201506:45 -
នៅកន្លែងលក់ស្រាទំពាំងបាយជូរបារាំង « Caviste »
រៀនភាសាបារាំងជាមួយនឹង Caroline មកពីតំបន់កេបិក ប្រទេសកាណាដា។ Caroline មានអាយុ ២៦ឆ្នាំ ដែលកំពុងតែធ្វើកម្មសិក្សា នៅការិយាល័យដើម្បីយុវជន បារាំង-កេបិក។ Caroline ដឹងថា នរណាក៏គេទទួលស្គាល់ ពីកេរិ៍្តឈ្មោះបារាំង ដែលល្បីខាងផលិតស្រាទំពាំងបាយជូរ ប៉ុន្តែគាត់នៅមិនទាន់ចេះរើសស្រា ឲ្យដឹងថា ស្រាណាឆ្ងាញ់ ស្រាណាមិនឆ្ងាញ់ទេ។ កម្មវិធីយើងនឹងនាំ កញ្ញា Caroline ទៅ កន្លែងលក់ស្រា ដែលបារាំងគេហៅថា Caviste មួយកន្លែង មានឈ្មោះថា La Cave du Barav ដែលនៅមិនឆ្ងាយពី ទីលាន République។24/08/201506:45 -
អង្គុយញ៉ាំកាហ្វេតាមចញ្ចើមថ្នល់ ជាស្ទីលអ្នកប៉ារីស
រៀនភាសាបារាំងជាមួយនឹង Parimalនិស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយ នៅក្រុងប៉ារីស។ Parimalទើបតែចាប់ផ្តើមចូលចិត្តអង្គុយញ៉ាំកាហ្វេនៅតាមចិញ្ចើមផ្លូវ និងតាមទីលាននានា នៅក្រុងប៉ារីស ព្រោះថាវាងាយស្រួល ដើម្បីសង្កេតមើលនាយមើលអាយ ជាពិសេស អ្នកធ្វើដំណើរតាមផ្លូវ។ ពួកយើងបានណាត់ជាមួយ Axelle Carlier ដែលជាម្ចាស់ទំព័រប្លុកមួយឈ្មោះថាParis Zigzag។ គាត់នឹងជួយពន្យល់ប្រាប់ពួកយើង ពីមូលហេតុ ដែលអ្នកក្រុងប៉ារីស ចូលចិត្ត អង្គុយញ៉ាំកាហ្វេនៅតាមចិញ្ចើមថ្នល់ និងនៅតាមទីលានហាលវាលផ្សេងៗ។21/08/201506:45 -
អង្គុយញ៉ាំកាហេ្វតាមផ្លូវ និងទីវាលនៅក្រុងប៉ារីស
រៀនភាសាបារាំងជាមួយនឹង Parimalដែលជានិស្សិតជនជាតិនេប៉ាល់ មករស់នៅក្រុងបារីស អស់រយៈពេល៣ឆ្នាំ មកហើយ។ Parimalឆ្ងល់ថា ហេតុអ្វី បានជានៅតាមហាងកាហេ្វ ក្នុងក្រុងប៉ារីស គេដាក់តម្រៀបកៅអី បែរទៅរកថ្នល់ទៅវិញ។ រឺមួយដើម្បីឲ្យ ភ្ញៀវគេអង្គុយ មើលគេមើលឯង ដែលដើរតាមផ្លូវ? ពួកយើងបានណាត់ជួបគ្នា នៅហាងកាហ្វេមួយ ដែលនៅលើទីលាន Le Contrescarpe ខាងដើមវិថី Mouffetard។14/08/201506:45
ពួកគេមកពីនេប៉ាល់ ម៉ារ៉ុក អ៊ីរ៉ង់ អាមេរិក កាណាដា... ពួកគេគឺជាសិស្ស និស្សិត ឬជាវិចិត្រករ។ ពួកគេទើបនឹងមកដល់ប៉ារីស ហើយមិនសូវស្គាល់របៀបរបបរស់នៅប៉ារីសនេះទេ។ ដូច្នេះហើយបានជាពួកគេមានចម្ងល់ច្រើន៖ តើម្តុំណាមានសណ្ឋាគារល្អ? តើគួរទៅដើរលេងនៅកន្លែងណា? តើធ្វើម៉េចអាចជិះរថភ្លើងក្រោមដីដោយមិនវង្វេង ឬមិនត្រូវចោរលួចកាបូប? តើហេតុអ្វីបានជាអាហារថ្ងៃត្រង់ជាពេលវេលាសំខាន់សម្រាប់អ្នកក្រុងប៉ារីស? វិទ្យបារាំងអន្តរជាតិ (RFI) បានអញ្ជើញពួកគេឲ្យចេញធ្វើបទយកការណ៍ជាមួយ ដើម្បីជួបជាមួយអ្នកក្រុងប៉ារីស ដែលអាចឆ្លើយនឹងចម្ងល់របស់ពួកគេ។ ពួកគេបានជួបជាមួយអ្នកជំនាញខាងស្រាទំពាំងបាយជូរ នៅ République ជួបជាមួយអ្នកជំនាញខាងការរៀបចំក្រុងនៅលើ Tour Eiffel ជួបជាមួយអ្នករត់តុនៅហាងកាហ្វេនៅ rue Mouffetard... សូមតាមដានបទយកការណ៍ជាភាសាបារាំង និងភាសាខ្មែរ ដើម្បីអាចរៀនស្គាល់ពីប៉ារីស។ តាមរលកធាតុអាកាស RFI ខេមរភាសា នៅរៀងរាល់ថ្ងៃសៅរ៍ នៅក្នុងកម្មវិធីផ្សាយម៉ោង ១ ដល់ ២រសៀល និង ម៉ោង ៧ ដល់ម៉ោង ៨យប់ និងនៅលើវិបសៃត៍។