អានតួអត្ថបទ
ឥណ្ឌូណេស៊ី-សត្វព្រៃ

ឥណ្ឌូណេស៊ី​កាត់​ទោស​ដាក់​ពន្ធនាគារ​មនុស្ស​ជា​ច្រើ​ននាក់​​ពី​បទសម្លាប់​ដំរី

នៅថ្ងៃព្រហស្បតិ៍ទី ២៧​មករានេះតុលាការ​ឥណ្ឌូណេស៊ី​បានកាត់​ទោស​ មនុស្ស​ចំនួន ១១នាក់ ឱ្យ​ជាប់​ពន្ធនាគារ ពី ១៩​ខែ​ទៅ​បី​ឆ្នាំកន្លះ ​ពី​បទ បានដាក់​​របងអគ្គីសនី បណ្តាល​ឱ្យ​ឆក់​ងាប់​ដំរី​៥​ក្បាល​ កាលពី​ឆ្នាំ​២០២០។ ដំរីងាប់​​​នោះ​ជា​ពពួក​សត្វដែល​ត្រូវ​ការពារ​​អភិរក្ស និង​​ដែល​មនុស្ស​ត្រូវ​ការសម្លាប់​ដើម្បី​យក​​ភ្លុក​។

ឥណ្ឌូណេស៊ី កាត់​ទោស​ដាក់​ពន្ធនាគារ ជនល្មើស​ឆក់​សម្លាប់​ដំរី​យក​ភ្លុក
ឥណ្ឌូណេស៊ី កាត់​ទោស​ដាក់​ពន្ធនាគារ ជនល្មើស​ឆក់​សម្លាប់​ដំរី​យក​ភ្លុក Rimba Satwa Foundation/AFP
ផ្សាយពាណិជ្ជកម្ម

កាលពី​ឆ្នាំ​២០២០ ក្នុង​រយៈ​ពេល​តែ​មួយ​សប្តាហ៍ អាជ្ញាធរ​បាន​រក​ឃើញ​សំណល់​ខ្មោច​ដំរី​ ចំនួន​៥​ក្បាល គ្មាន​ភ្លុក ងាប់​នៅ​ជិត​ចំការ​ដាំ​ដូង​ប្រេងមួយ​​ ក្នុង​ភូមិ Tuwie Peuriya។ បើតាម​មជ្ឈមណ្ឌល​អភិរក្ស​ធនធានធម្មជាតិ ​ដំរី​នោះ​បាន​ងាប់​ ជាង​ពីរ​ខែមក​ហើយ ដោយ​ហេតុ​ឆក់ខ្សែ​ភ្លើង​តង់ស្យុងខ្ពស់។ ខ្សែភ្លើង​ ដែល​គេ​ត​ ដោយ​ចេតនា​ ធ្វើ​ជា​របងឆក់​សម្លាប់​សត្វ​​។​

បន្ទាប់​ពី​បាន​​អង្កេត​អស់​ពេល​ជា​យូរ​ខែ ប៉ូលិស​ឥណ្ឌូណេស៊ី អាច​ចាប់​ខ្លួន​ជន​ល្មើស​បាន​នៅ​ខែ​សីហា និង​កញ្ញា​ឆ្នាំ​២០២១ ហើយ​បញ្ជូន​ទៅ​ឱ្យ​តុលាការ​កាត់​ទោស ពីប​ទ​​បរបាញ់​សម្លាប់សត្វ ស្រប​តាមច្បាប់​អភិរក្ស​ប្រព័ន្ធអេកូសាស្ត្រ​និង​ធនធានធម្មជាតិ។

ក្នុង​ចំណោម​ជន​ល្មើស​ទាំង​១១​នាក់ ខ្លះ​ត្រូវ​ជាប់​ពន្ធនាគារ​១៩​ខែ ខ្លះ​ដល់​ជិត​បី​ឆ្នាំកន្លះ។

នារយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយ​មកនេះ គេសង្កេត​ឃើញ​មាន​គ្រោះ​ថ្នាក់​ច្រើន​ដែល​បង្ក​ឱ្យ​ដំរី​ព្រៃ​ស៊ូម៉ាត្រា​ងាប់។ នៅ​ខែ​វិច្ឆិកា​កន្លង​ទៅថ្មីៗ​នេះ មាន​កូន​ដំរី​ព្រៃ​មួយ​ក្បាល​បានងាប់ ក្រោយ​ពី​ពួក​អ្នកសម្លាប់​សត្វព្រៃបាន​ដាក់​អន្ទាក់កាប់​ក្បាល​យក​ភ្លុក។

ការ​កាប់​ព្រៃឈើ បាន​ធ្វើ​សត្វ​ព្រៃរស់​ក្នុង​ធម្មជាតិ​ ដូចយ៉ាង​ដំរី​នេះ ​បាត់​បង់​ជម្រក និង​ចូល​មក​យាយី​​មនុស្ស​ដែល​ប្រឹង​ការពារ​ផលដំណាំកសិកម្ម​របស់​ខ្លួន។ ជា​ពូជ​សត្វ​ត្រូវ​អភិរក្ស ដំរី​ព្រៃ នៅ​កោះ​ស៊ូម៉ាត្រា ជា​សត្វ​​រង​ការគំរាមកំហែង​សម្លាប់​យក​ភ្លុក​ខ្លាំងណាស់។ ភ្នាក់ងារ​អភិរក្ស​ធនធាន​ធម្មជាតិខេត្ត​ ប៉ាន់​ប្រមាណ​ថា ខេត្ត​អាឆេ​មាន​ដំរីស៊ូម៉ាត្រារស់​នៅ​ដោយ​សេរី​ក្នុង​ព្រៃ​ ​​មិន​ដល់​៥០០ក្បាលទេ។ ជា​សរុប​ ឥណ្ឌូណេស៊ី​មាននៅ​សល់​សត្វ​ដំរី​ព្រៃ​តែ​ប្រមាណ​២៤០០​ក្បាលតែ​ប៉ុណ្ណោះ នៅ​ទូទាំង​ប្រទេស។ នេះបើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ភ្នាក់ងារ​អភិរក្ស​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ