អានតួអត្ថបទ
កូរ៉េខាងជើង

កូរ៉េខាងជើង៖គីម ជុងអ៊ុនបានអះអាងនាឱកាសព្យុះហយាត្រាកងទ័ពពីការចង់ពង្រឹងសមត្ថភាពនុយក្លេអ៊ែរ

នៅ​ថ្ងៃ​អង្គារ ទី២៦ មេសា កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​គម្រប់ ៩០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​ការ​ដង្ហែរ​ក្បួន​ព្យុះហយាត្រា​កងទ័ព​នៅ​លើ​ទីលាន​គីម អ៊ីលស៊ុង​ក្នុង​ក្រុង​ព្យុងយ៉ាង។ នា​ឱកាស​ដ៏​មហាឡារឹក​នោះ មេដឹកនាំ​លោក​គីម ជុងអ៊ីល​បាន​ថ្លែង​សុន្ទរកថា​ដោយ​បញ្ជាក់​ពី​ការ​ចង់​ពង្រឹង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​ដែល​លោក​យល់​ថា ជា​និមិត្តរូប​នៃ​កម្លាំងជាតិ និង​ជា​បេះដូង​នៃ​កម្លាំងទ័ព​ដ៏​ខ្លាំង​របស់​កូរ៉េខាងជើង។

នៅ​ថ្ងៃ​អង្គារ ទី២៦ មេសា កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​គម្រប់ ៩០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​ការ​ដង្ហែរ​ក្បួន​ព្យុះហយាត្រា​កងទ័ព​នៅ​លើ​ទីលាន​គីម អ៊ីលស៊ុង​ក្នុង​ក្រុង​ព្យុងយ៉ាង។
នៅ​ថ្ងៃ​អង្គារ ទី២៦ មេសា កូរ៉េខាងជើង​បាន​ប្រារព្ធ​ខួប​គម្រប់ ៩០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​មាន​ការ​ដង្ហែរ​ក្បួន​ព្យុះហយាត្រា​កងទ័ព​នៅ​លើ​ទីលាន​គីម អ៊ីលស៊ុង​ក្នុង​ក្រុង​ព្យុងយ៉ាង។ AFP - STR
ផ្សាយពាណិជ្ជកម្ម

នៅ​កូរ៉េខាងជើង ខែ​មេសា​ជា​ខែ​ប្រារព្ធ​ខួប​សំខាន់​ចំនួន​ពីរ​របស់​ប្រទេស​ទី១ ជា​ខួបកំណើត​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ស្ថាបនិក​កូរ៉េខាងជើង និង​ទី២ ជា​ខួបកំណើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ សម្រាប់​ឆ្នាំ ២០២២ នេះ ថ្ងៃទី១៥ មេសា​ជា​ខួបកំណើត ១១០ឆ្នាំ​របស់​លោក​គីម អ៊ីលស៊ុង និង​ថ្ងៃទី២៦ មេសា​ជា​ខួប ៩០ឆ្នាំ​នៃ​ការ​បង្កើត​កងទ័ព​ប្រជាមានិត​កូរ៉េ។ គឺ​នៅ​ក្នុង​ឱកាស​ខួប​កំណើត​កងទ័ព​នេះ​ដែល​ក្រុង​ព្យុងយ៉ាង​បាន​រៀបចំ​ក្បួន​ព្យុះហយាត្រា​កងទ័ព​យ៉ាង​អធិកអធម​ដោយ​មាន​ដង្ហែរ​ក្បួន​រថក្រោះ គ្រាប់មីស៊ីល និង​ការ​បាញ់​កាំជ្រួច។

នៅ​ក្នុង​សុន្ទរកថា​នា​ឱកាស​នោះ មេដឹកនាំ​គីម ជុនអ៊ុន​បញ្ជាក់​ពី​ឆន្ទៈ​ចង់​បន្ត​បង្កើន និង​ពង្រឹង​សមត្ថភាព​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ តាម​គីម ជុងអ៊ុន អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​និមិត្តរូប​នៃ​កម្លាំង​ជាតិ និង​ជា​បេះដូង​នៃ​កម្លាំងទ័ព​ដ៏​ខ្លាំង​ត្រូវ​តែ​ពង្រឹង​ទាំង​គុណភាព និង​ការ​បាញ់​បាន​កាន់​តែ​ឆ្ងាយ។ មាន​ការ​កត់សម្គាល់​ថា គ្រាប់មីស៊ីល​ដែល​កូរ៉េខាងជើង​បាន​បង្ហាញ​ពេល​នេះ​នៅ​មិន​ទាន់​បាន​បាញ់​សាកល្បង​នៅ​ឡើយ​ទេ។ តែ​ក្រុម​អ្នកវិភាគ និង​ក្រុម​អ្នក​ទទួល​ខុសត្រូវ​អាមេរិក រួម​ទាំង​កូរ៉េខាងត្បូង​បាន​យល់​ឃើញ​ថា កូរ៉េខាងជើង​អាច​នឹង​សាកល្បង​អាវុធនុយក្លេអ៊ែរ​របស់​ខ្លួន​នា​ពេល​ឆាប់ៗ​ខាង​មុខ។

កាល​ពី​ថ្ងៃ​ចន្ទ ទី២៥ មេសា គីម ជុងអ៊ុន​បាន​ព្រមាន​ពី​ការ​អាច​ប្រើ​អាវុធនុយក្លេអ៊ែរ​នៅ​ពេល​ដែល​ផលប្រយោជន៍​របស់​ប្រទេស​ទទួល​ការ​គំរាមកំហែង។ ក្រុម​អ្នកវិភាគ​បាន​មើល​ឃើញ​ថា ការ​ព្រមាន​របស់​គីម ជុងអ៊ុន​អាច​ជា​សារ​បញ្ជូន​ត្រង់​ទៅ​កាន់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាប់​ឆ្នោត​ថ្មីថ្មោង​លោក​យូន ស៊ុកយោល​ដែល​ត្រូវ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃទី១០ ឧសភា​ខាង​មុខ។ លោក​យូន ស៊ុកយោល​ធ្លាប់​បាន​ចាត់​ទុក​កូរ៉េខាងជើង​ជា​សត្រូវ​ទី១ របស់​កូរ៉េខាងត្បូង និង​បាន​សន្យា​ប្រកាន់​ជំហរ​តឹងរឹង​ទល់​នឹង​ការ​បង្ក​រឿង​របស់​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ