អានតួអត្ថបទ
ចិន-តៃវ៉ាន់

ចប់សមយុទ្ធព័ទ្ធ​​​តៃវ៉ាន់ ចិន​​ទំនងបន្ត​​ធ្វើ​លំហាត់​សឹក បាញ់គ្រាប់ពិត ផ្សេងទៀត

សមយុទ្ធ​ដ៏ធំ​សម្បើម​មិនធ្លាប់​មាន​ដែល​ចិន​បានរៀប​ចំ​ធ្វើ​ឡើង​នៅជុំ​វិញ​កោះ​តៃវ៉ាន់តាម​គម្រោង បាន​ចូល​ដល់​ថ្ងៃ​បិទ​បញ្ចប់​នៅថ្ងៃអាទិត្យ​ទី ៧ សីហា ​។ ប៉ុន្តែ​បើ​តាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ ប៉េកាំង​នឹង​បន្ត​ធ្វើ​សមយុទ្ធ​ជា​ទៀង​ទាត់ ផ្សេង​ទៀត នៅ​តាម​បណ្តោយព្រំដែន​សមុទ្ទ​ពុះ​​ចែក​ចិនពី​​តៃវ៉ាន់​ និង​គ្រោង​បន្តធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត​ នៅសមុទ្ទ​លឿង​រហូត​ដល់​ថ្ងៃ​ទី ១៥​សីហា។

ចប់សមយុទ្ធព័ទ្ធ​​កោះ​តៃវ៉ាន់ ចិន​ទំនង​បន្ត​​ធ្វើ​សម​យុទ្ធផ្សេង​​ទៀត មួយ​​នៅសមុទ្ទ​លឿង​
ចប់សមយុទ្ធព័ទ្ធ​​កោះ​តៃវ៉ាន់ ចិន​ទំនង​បន្ត​​ធ្វើ​សម​យុទ្ធផ្សេង​​ទៀត មួយ​​នៅសមុទ្ទ​លឿង​ AP - Ng Han Guan
ផ្សាយពាណិជ្ជកម្ម

« នៅថ្ងៃអាទិត្យ​ទី ៧ សីហា យោធា​ចិន​បាន​ធ្វើ​លំហាត់​សម​រួមគ្នា​នៅក្នុង​សមុទ្ទ​និង​នៅ​លើ​ផ្ទៃអាកាស​ ឡោមព័ទ្ធ​កោះ​តៃវ៉ាន់ »។ នេះ​ជា​ប្រសាសន៍របស់មេបញ្ជាការកងទ័ព​​នៃ​កងកម្លាំង​យោធា​ចិន ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ផ្ទៃ​សមុទ្ទ​ខាង​កើត​ រាប់​ទាំង​តៃវ៉ាន់​ផង ដោយ​គូស​បញ្ជាក់​បន្ថែមទៀត​ថា លំហាត់​សឹក​នេះ​ជា​ការ​ធ្វើ​តេស្ត​សាកល្បង​កម្លាំង​អាវុធ​ របស់​កងទ័ព​​ទ័ព​លើ​ដី​ និង​សមត្ថភាព​វាយប្រហារ​ផ្លូវ​អាកាស រយៈ​ឆ្ងាយ។

ក្រសួងការពារ​ជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​ព័ត៌មាន​ថា​ចិន​ពិត​ជា​បាន​ពង្រាយ​កម្លាំង​យន្តហោះ៦៦គ្រឿង នាវា១៤គ្រឿង​ និង​ដ្រូន​ជុំ​វិញ​ច្រក​សមុទ្ទ​តៃវ៉ាន់​មែន​ គឺ​ធ្វើ​ហាក់​ដូច​ជា​កំពុង​វាយប្រហារ​យក​​កោះ​តៃវ៉ាន់ និង​វាយប្រហារ​លើ​នាវា​ក្នុង​ដែន​ទឹក​តៃវ៉ាន់យ៉ាង​ដូច្នោះ។

ប៉ុន្តែ​បើ​តាម​តៃវ៉ាន់ មាន​សញ្ញា​ដែល​បញ្ជាក់​ថា ​សមយុទ្ធទំនង​ជា​​បាន​បិទ​បញ្ចប់​ តាំងពី​​ថ្ងៃ​ត្រង់​ ​ថ្ងៃអាទិត្យមក​​ ៖ តំបន់​គ្រោះ​ថ្នាក់​ចំនួន ៦ ក្នុង​ចំណោម​តំបន់​គ្រោះថ្នាក់បណ្តោះអាសន្នទាំង​៧​ដែល​ចិន​បាន​ណែនាំ​មិន​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍នានា​បើក​​បរ​កាត់​ បាន​ត្រលប់​រក​សភាព​ដើម​វិញ​ហើយ។ ចរាចរណ៍​នាវា និង​ការ​ហោះហើរ​ ចាប់​ដំណើរការ​បន្តិចម្តងៗ​ហើយ។​ ចំណែក​តំបន់​​ផ្ទៃទឹក​ប៉ែក​ខាង​កើត​កោះ​តៃវ៉ាន់​ បន្ត​ស្ថិត​នៅជា​​តំបន់គ្រោះថ្នាក់​មួយ​ចុងក្រោយ គួរ​ចៀសវាង​រហូត​ដល់​(​ម៉ោង​២សកល) ត្រូវ​ជា​ម៉ោង​១០ព្រឹកថ្ងៃចន្ទទី ៨​សីហា ម៉ោង​ក្នុង​ស្រុក។

​បដិសេធ​មិន​អះអាង​​ដោយ​ច្បាស់​លាស់​ថា​សមយុទ្ធ​បាន​បិទ​បញ្ចប់​តាម​គម្រោង​ ក្រសួង​ការពារ​ជាតិ​ចិនបាន​បង្ហើបឱ្យ​ដឹង​អំពី​​​គម្រោង​ធ្វើ​សមយុទ្ធ​ដោយ​បាញ់​គ្រាប់​ពិត ថ្មី​មួយ​ទៀត រហូត​ដល់​ថ្ងៃ​ទី​​១៥​សីហា នៅ​សមុទ្ទ​លឿង ដែល​ខណ្ឌ​ចែក​ចិន​ពី​ឧបទ្វីប​កូរ៉េ។ ហើយបើ​តាម​​​បទ​វិចារណកថា​មិន​បញ្ចេញ​ឈ្មោះ ចុះ​ផ្សាយ​ដោយ​ទូរទស្សន៍​ CCTV នៅថ្ងៃទី ៧ សីហានេះ ចិន​បាន​ព្រលយ​ឱ្យ​ដឹង​អំពី​គម្រោង​ធ្វើ​សមយុទ្ធ​ផ្សេង​ទៀត “ជា​ទៀងទាត់” នៅ​ឆ្នេរ​ខាង​កើត​ប្រទេស ត្រង់​បន្ទាត់​ពុះ​ចែក​ច្រកសមុទ្ទ រវាង​​តៃវ៉ាន់​និង​ចិន។ បន្ទាត់​ដែល​គូស​ដោយ​សហរដ្ឋ​អាមេរិក​ ក្នុង​សម័យ​សង្គ្រាម​ត្រជាក់ ដែល​ចិន​មិន​ទទួល​ស្គាល់​សោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ