អានតួអត្ថបទ

តៃវ៉ាន់កំពុងរង់ចាំគំនាបកាន់តែខ្លាំងរបស់ចិននៅក្រោយការឡើងកាន់អំណាចអាណត្តិថ្មីរបស់លោកស៊ី ជីនពីង

នៅ​តៃវ៉ាន់ រដ្ឋមន្រ្តី​ការបរទេស​លោក​យ៉ូសែហ្វ វូ​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​ពុធ ទី២៦ តុលា​ថា ក្រោយ​ការ​ឡើង​កាន់​អំណាច​អាណត្តិ​ថ្មី​របស់​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង ចិន​នឹង​ប្រឹងប្រែង​ទ្វេ​ដង​ដើម្បី​ដាក់​គំនាប​ទៅ​លើ​ក្រុម​ប្រទេស​ដែល​កំពុង​មាន​ទំនាក់ទំនង​ការទូត ឬ​មាន​អ្នកតំណាង​ជាមួយ​តៃវ៉ាន់។ តាម​លោក​វូ ស្ថានទូត​តៃវ៉ាន់ និង​ការិយាល័យ​តំណាង​តៃវ៉ាន់​នៅ​បរទេស​កំពុង​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់ និង​ថា តៃវ៉ាន់​នឹង​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បី​ពង្រឹង​ទំនាក់ទំនាក់​ការទូត​របស់​ខ្លួន​នៅ​បរទេស។

In this photo released by the Taiwan Ministry of Foreign Affairs, Taiwan's Foreign Minister Joseph Wu speaks during a press conference in Taipei, Taiwan on Tuesday, Aug. 9, 2022. Wu on Tuesday said that China aims to control the East and South China Seas via the Taiwan Strait, describing a greater ambition to upend the Asian status quo and prevent nations from aiding the self-governing island. (Taiwan Ministry of Foreign Affairs via AP)
In this photo released by the Taiwan Ministry of Foreign Affairs, Taiwan's Foreign Minister Joseph Wu speaks during a press conference in Taipei, Taiwan on Tuesday, Aug. 9, 2022. Wu on Tuesday said that China aims to control the East and South China Seas via the Taiwan Strait, describing a greater ambition to upend the Asian status quo and prevent nations from aiding the self-governing island. (Taiwan Ministry of Foreign Affairs via AP) AP
ផ្សាយពាណិជ្ជកម្ម

« វា​អាច​ដែល​ថា ស្ថានភាព​ការទូត​របស់​យើង​ឈាន​ទៅ​រក​ផ្លូវ​ងងឹត » នេះ​ជា​ការ​ថ្លែង​របស់​រដ្ឋមន្រ្តី​ការបរទេស​តៃវ៉ាន់​លោក​យ៉ូសែហ្វ វូ​នៅ​ក្នុង​សភា។ ការ​ហ៊ាន​លើក​ឡើង​ដូច​នេះ​ដោយ​លោក​វូ​សំអាង​ថា ប្រធានាធិបតី​ចិន​លោក​ស៊ី ជីនពីង​ដែល​ទើប​ជាប់​ឆ្នោត​អាណត្តិ​ថ្មី​បាន​ពង្រឹង និង​ពូន​អំណាច​ជា​មេដឹកនាំ​​ដែល​មាន​ឥទ្ធិពល​ជាង​គេ​តាំង​ពី​ជំនាន់​លោក​ម៉ៅ សេទុង។ លោក​យ៉ូសែហ្វ វូ​យល់​ថា គំនាប​របស់​ចិន​នឹង​មាន​កាន់​តែ​ខ្លាំង​ទៅ​លើ ១៤ប្រទេស​ដែល​កំពុង​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​តៃវ៉ាន់។

« យើង​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ដែល​ទាញសញ្ញាអាសន្ន​ប្រាប់​យើង ហើយ​យើង​សង្ឃឹម​ថា ទំនាក់ទំនង​ការទូត​របស់​យើង​នឹង​មិន​ទទួល​ឥទ្ធិពល​ពី​ចិន​ទេ » នេះ​ជា​បញ្ជាក់​របស់​លោក​យ៉ូសែហ្វ វូ មុន​នឹង​បន្ថែម​ថា ស្ថានទូត និង​ស្ថានតំណាង​ទាំង​អស់​របស់​តៃវ៉ាន់​នៅ​បរទេស​កំពុង​ស្ថិត​ក្នុង​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់។ តែ​លោក​វូ​មិន​ភ្លេច​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ផ្ទៀងផ្ទាត់​លើ​ព័ត៌មាន​សម្ងាត់​ដែល​ទទួល​បាន និង​ត្រៀម​ខ្លួន​ចាត់​វិធានការ​គ្រប់​យ៉ាង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ការទូត​របស់​ខ្លួន។

ដោយឡែក សមាជិក​សភា​ម្នាក់​បាន​សួរ​លោក​វូ​ថា តើ​ចិន​កំពុង​ពន្លឿន​កាលវិភាគ​ដើម្បី​ក្រសោប​យក​តៃវ៉ាន់​ឬ?។ លោក​វូ​បាន​ឆ្លើយ​ដោយ​ទទួល​ស្គាល់​ថា ការ​គំរាមកំហែង​របស់​ចិន​បាន​កើន​ឡើង​ខ្លាំង​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តែ​តាម​លោក​វូ រឿង​ចិន​សម្រេច​វាយប្រហារ​លើ​តៃវ៉ាន់​នៅ​ឆ្នាំ ២០២៣ នៅ​ឆ្នាំ ២០២៤ នៅ​ឆ្នាំ ២០២៥ នៅ​ឆ្នាំ ២០២៧ ឬ​នៅ​ឆ្នាំ ២០៣០ វា​មិន​សំខាន់​ទេ។ អ្វី​ដែល​សំខាន់ គឺ​តៃវ៉ាន់​ត្រូវ​ត្រៀមខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ការពារ​ទប់ទល់​នឹង​ចិន​វិញ។

ចំណែក​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីងវេន​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណបក្ស​របស់​លោកស្រី​ក្នុង​ថ្ងៃ​ពុធ ទី២៦ តុលា​ដដែល​ថា កាល​ណា​តៃវ៉ាន់​កាន់​តែ​ត្រៀម​ខ្លួន ចិន​ពិចារណា​ច្រើន​ដង​មុន​នឹង​សម្រេច​វាយប្រហារ​តៃវ៉ាន់ ហើយ​កាលណា​តៃវ៉ាន់​កាន់​តែ​រួបរួម តៃវ៉ាន់​រឹត​តែ​ខ្លាំង។ គួរ​បញ្ជាក់​ថា ក្តីបារម្ភ​កាន់​តែ​ខ្លាំង​ជុំវិញ​ចិន​ក្រសោប​តៃវ៉ាន់​បាន​កើត​ឡើង ក្រោយ​ពី​ប្រធានាធិបតី​ចិន​លោក​ស៊ី​បាន​ថ្លែង​នា​ឱកាស​បើក​សមាជ​បក្ស​កុម្មុយនិស្ត​ថា ចិន​ត្រូវ​បង្រួបបង្រួម​តៃវ៉ាន់​តាម​ផ្លូវ​សន្តិវិធី ឬ​មួយ​តាម​កម្លាំងបាយ បើ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ