អានតួអត្ថបទ

ក្រោយបញ្ចប់ទស្សនកិច្ច រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកមានសុទិដ្ឋនិយមលើទំនាក់ទំនងអាមេរិក និងចិន

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​អាទិត្យ ទី៩ កក្កដា។ មុន​នឹង​ចាក​ចេញ​ពី​ក្រុង​ប៉េកាំង លោកស្រី​ចានែត យេលែង​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ក្នុង​ស្ថានទូត​អាមេរិក។ ថ្លែង​នា​ឱកាស​នោះ លោកស្រី​ចានែត យេលែន​បាន​កត់សម្គាល់​ឃើញ​ពី​ភាព​រីកច្រើន​នៅ​ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​ចិន។ គួរ​បញ្ជាក់​ថា ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​នៅ​ចិន​មាន​គោលដៅ​កាត់​បន្ថយ​ភាព​តានតឹង​រវាង​អាមេរិក និង​ចិន។

រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​អាទិត្យ ទី៩ កក្កដា។ មុន​នឹង​ចាក​ចេញ​ពី​ក្រុង​ប៉េកាំង លោកស្រី​ចានែត យេលែង​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ក្នុង​ស្ថានទូត​អាមេរិក។
រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​នៅ​ក្នុង​ប្រទេស​ចិន​នា​ថ្ងៃ​អាទិត្យ ទី៩ កក្កដា។ មុន​នឹង​ចាក​ចេញ​ពី​ក្រុង​ប៉េកាំង លោកស្រី​ចានែត យេលែង​បាន​ធ្វើ​សន្និសីទកាសែត​មួយ​នៅ​ក្នុង​ស្ថានទូត​អាមេរិក។ AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

ទៅ​ដល់​ទីក្រុង​ប៉េកាំង​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៦ កក្កដា រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​លោកស្រី​ចានែត យេលែន​ត្រូវ​បាន​ទទួល​ជួប​ដោយ​ថ្នាក់ដឹកនាំ​ចិន​ច្រើន​រូប រួម​មាន​នាយករដ្ឋមន្រ្តី​លោក​លី ឈាំង ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​សំណុំរឿង​សេដ្ឋកិច្ច​លោក​ហ៊ី លីហ្វេង និង​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​លោក​លី គុន។ គ្រាន់​តែ​ក្នុង​រយៈពេល ២ថ្ងៃ​ពេញ កិច្ចសន្ទនា​រវាង​លោកស្រី​ចានែត យេលែន និង​ថ្នាក់ដឹកនាំចិន​មាន​រយៈពេល​ជាង ១០ម៉ោង។ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​រូប​នេះ​បាន​វាយតម្លៃ​ថា កិច្ចសន្ទនា​រយៈពេល​ជាង ១០ម៉ោង​ជា​កិច្ចសន្ទនា​ដោយ​ផ្ទាល់ មាន​សារៈសំខាន់ និង​មាន​លក្ខណៈ​ស្ថាបនា។

« អាមេរិក និង​ចិន​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ប្រធានាធិបតី​អាមេរិក​លោក​បៃដិន និង​ខ្លួន​ខ្ញុំ​ផ្ទាល់​មិន​បាន​មើល​ឃើញ​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​ជា​ផ្នែក​នៃ​ជម្លោះ​មហាអំណាច​នោះ​ទេ។ យើង​គិត​ថា ពិភពលោក​មាន​ទំហំ​ធំ​ល្មម​សម្រាប់​ប្រទេស​យើង​ទាំង​ពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី​ចានែត យេលែន។ នៅ​ក្នុង​ន័យ​នេះ រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​មិន​ភ្លេច​រម្លឹក​ពី​ទម្ងន់ និង​ឥទ្ធិពល​ដែល​អាមេរិក និង​ចិន​មាន​ចំពោះ​ពិភពលោក។ តាម​លោកស្រី​ចានែត យេលែន សេដ្ឋកិច្ច​អាមេរិក​បូក​នឹង​សេដ្ឋកិច្ច​ចិន​តំណាង​ឲ្យ ៤០% នៃ​សេដ្ឋកិច្ច​ពិភពលោក។

តែ​លោកស្រី​មិន​ភ្លេច​បញ្ជាក់​ពី​ភាព​ចាំ​បាច់​ដែល​អាមេរិក និង​ចិន​ត្រូវ​មាន​ការ​ប្រកួតប្រជែង​ស្មើ​ភាព​ដោយ​គ្មាន​អ្នក​ណា​កេងប្រវ័ញ្ច​លើ​អ្នក​ណា​ឡើយ។ ការ​ប្រកួតប្រជែង​ស្មើ​ភាព​នេះ​នឹង​ផ្តល់​ប្រយោជន៍​ដល់​អាមេរិក និង​ចិន រួម​ទាំង​ដល់​ពិភពលោក​ផង នេះ​ជា​ការ​បន្ថែម​របស់​លោកស្រី​យេលែន។ ជា​រួម ទស្សនកិច្ច​រយៈពេល ៤ថ្ងៃ​របស់​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​អាមេរិក​នៅ​ចិន​បាន​ទម្លាក់​ភាព​តានតឹង​រវាង​មហាអំណាច​ទាំង​ពីរ។ ភាព​ធូរស្រាល​នេះ​នឹង​បន្ត​មាន​ដោយ​លោកស្រី​ចានែត យេលែន​រំពឹង​ថា ទស្សនកិច្ច​របស់​លោកស្រី​ជួយ​បង្កើត​កាណាល់​ទំនាក់ទំនង​ដែល​ធន និង​ស្ថាបនា។

គួរ​បញ្ជាក់​ថា ទស្សនកិច្ច​របស់​លោកស្រី​ចានែត យេលែន​នៅ​ចិន​បាន​ធ្វើ​ឡើង​នៅ​ក្រោយ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​អង់តូនី ប៊្លីនកិន​នៅ​ចិន​ក្នុង​ខែ​មិថុនា និង​មុន​ទស្សនកិច្ច​របស់​ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​លោក​ចន ឃ៊ែរី​នៅ​ចិន​នា​ពេល​ខាង​មុខ​ក្នុង​ខែ​កក្កដា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ