អានតួអត្ថបទ
សុខភាព-កូរ៉ូណាវីរុស

អ្នកជំនាញ​WHOថា មិនទាន់​​មាន​ថ្នាំ​ និងវ៉ាក់សាំង ប្រឆាំងនឹងមេរោគ Covid-19

បើគិតមកត្រឹមថ្ងៃនេះ មេរោគកូរ៉ូណា បានរីករាលដាលទៅកាន់ប្រទេសទាំងអស់ ៣៣ប្រទេសហើយ នៅទូទាំងពិភពលោក។ ៩៧% នៃករណីឆ្លងទាំងអស់ គឺជាការឆ្លងនាំយកមេរោគ ចេញ​ពីប្រទេសចិន ទៅកាន់ប្រទេសផ្សេង។ ចំណែក៣% ទៀត គឺជាករណីឆ្លង កើតឡើងនៅតាមប្រទេសផ្សេង ក្រៅពីចិន។ ក្រុមអ្នកជំនាញនៃអង្គការសុខភាពពិភពលោក កំពុងតែស្វះស្វែង រកថ្នាំព្យាបាល ដើម្បីសម្លាប់មេរោគនេះ។ ការចែករំលែកទិន្នន័យ ព័ត៌មានគ្នា រវាងអ្នកជំនាញ​វិជ្ជសាស្ត្រ ពីប្រទេសដែលមានការឆ្លងមេរោគនេះ គឺជាការសំខាន់ ដើម្បីអាចឈានទៅ​ស្វែងរកថ្នាំព្យាបាល ព្រមទាំងវ៉ាក់សាំងការពារ។

អ្នកជំនាញស្រាវជ្រាវវិជ្ជសាស្ត្រ កំពុងធ្វើការ​នៅ​ The Rega Institute for Medical Research នៅប៊ែលហ្សិក ដើម្បីសាកល្បង​រកថ្នាំព្យាបាល​ជម្ងឺបង្កឡើងដោយ Covid-19។ ថ្ងៃទី​២៦ កុម្ភៈ ២០២០​
អ្នកជំនាញស្រាវជ្រាវវិជ្ជសាស្ត្រ កំពុងធ្វើការ​នៅ​ The Rega Institute for Medical Research នៅប៊ែលហ្សិក ដើម្បីសាកល្បង​រកថ្នាំព្យាបាល​ជម្ងឺបង្កឡើងដោយ Covid-19។ ថ្ងៃទី​២៦ កុម្ភៈ ២០២០​ REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

បញ្ហាដែលកំពុងតែចោទនាពេលនេះ គឺមិនមែនត្រឹមតែថ្នាំព្យាបាលទេ តែយើងក៏កំពុងតែពិចារណា អំពីថ្នាំវ៉ាក់សាំងការពារដែរ។ សម្រាប់ពេលនេះ នៅមិនទាន់មានថ្នាំណា ដែលអាចព្យាបាល សម្លាប់មេរោគនេះបានដោយប្រសិទ្ធភាពឡើយ។ ក៏ប៉ុន្តែ មានការព្យាយាមសាកល្បង ប្រើថ្នាំផ្សេងៗគ្នា។ ឧទាហរណ៍ ការសាកប្រើថ្នាំ Chloronavir និងថ្នាំសម្លាប់មេរោគធម្មតា ច្រើនប្រភេទទៀត។ ពួកយើងទាំងអស់គ្នាជាអ្នកជំនាញ បានចែករំលែកបទពិសោធន៍គ្នា ទៅវិញទៅមក ជុំវិញការសាកល្បងទាំងអស់នេះ។ចំណែករឿងថ្នាំវ៉ាក់សាំងវិញ មិនមែនឆាប់ទេ គឺគេត្រូវការពេល យ៉ាងហោច១ឆ្នាំកន្លះឯនោះ។ ក៏ប៉ុន្តែ បើយើងទាំងអស់គ្នា សហការគ្នា ប្រឹងប្រែងទាំងអស់គ្នា វានឹងអាចសម្រេចក្នុងពេលឆាប់ជាងនេះ។ ហេតុដូច្នេះហើយ បានជាការចែករំលែកដំណឹង ឬទិន្នន័យគ្នា ជារឿងសំខាន់ខ្លាំងណាស់ ជាពិសេស ជាមួយនឹងប្រទេសចិន ព្រោះថាកន្លងមកនេះ អ្នកជំនាញចិន គឺជាអ្នកបានដកពិសោធន៍ បានច្រើនជាងគេ ស្តីពីការវិវឌ្ឍន៍នៃមេរោគ ព្រមទាំងការព្យាបាលអ្នកជំងឺដ៏ច្រើន ដែលឆ្លងមេរោគនេះនៅចិន។

01:11

ប្រសាសន៍ លោក​វិជ្ជបណ្ឌិតHans Kluge អគ្គនាយក​តំបន់​អឺរ៉ុប​នៃ​អង្គការ​សុខភាព​ពិភពលោក ប្រែសម្រួលដោយ ម៉ម ពិសី

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ