អានតួអត្ថបទ
បារាំង-រវ៉ាន់ដា

តុលាការបារាំងព្រមបញ្ជូនជនសង្ស័យក្នុងអំពើប្រល័យពូជសាសន៍រវ៉ាន់ដាទៅឱ្យ​តុលាការអន្តរជាតិ

នៅ​ថ្ងៃពុធ​ទី ៣ មិថុនា ២០២០ តុលាការ​បារាំង​បានសម្រេចបើក​ផ្លូវ​ឱ្យ​​បញ្ជូន​ជន​សង្ស័យ​ ម្នាក់ចុងក្រោយ​ក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​រវ៉ាន់ដា ទៅ​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​​ដើម្បី​រវ៉ាន់ដា (MTPI)។ ជន​សង្ស័យ កាប៊ូហ្កា (Félicien Kabuga) នឹង​ត្រូវ​​តុលាការ​អន្តរជាតិ​ជំនំជម្រះ​ក្តី​ពី​​បទ​ប្រល័យ​ពូជសាសន៍ និង​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ ក្នុង​អំឡុង​ពេល​ពី​ខែ​មេសា ដល់​ខែកក្កដា ឆ្នាំ១៩៩៤។​ ជនសង្ស័យ​អាចធ្វើ​ឧទ្ធរណ៍​ប្រឆាំងនឹងសេចក្តី​សម្រេច​របស់​តុលាការ​បារាំង​នេះបាន។

ជនជាប់​ចោទ​​អំពើប្រល័យ​ពូជសាសន៍​រវ៉ាន់ដា កាប៊ូហ្កា
ជនជាប់​ចោទ​​អំពើប្រល័យ​ពូជសាសន៍​រវ៉ាន់ដា កាប៊ូហ្កា AFP/File
ផ្សាយពាណិជ្ជកម្ម

​ជា​ជន​ដែល​តុលាការអន្តរជាតិ​តាមស្វែង​រកចាប់​បំផុតម្នាក់ ជន​សង្ស័យ​ កាប៊ូហ្កា ត្រូវ​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃទី ១៦ឧសភា ២០២០ នៅ​ជាយ​ទីក្រុង​ប៉ារីស បន្ទាប់​រស់​លាក់​និង​គេច​ខ្លួន​អស់​​២៦​ឆ្នាំ​។​ កាប៊ូហ្កា ជាប់​ចោទ​ថា​អ្នក​ផ្តល់​ហិរញ្ញវត្ថុដល់​ពួក​ប្រដាប់​អាវុធ​ ដែលបើតាម​អង្គការ​សហប្រជាជាតិ បាន​ប្រព្រឹត្ត​​អំពើ​ប្រល័យ​ពូជសាសន៍ ​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​៨​សែន​នាក់ ភាគ​ច្រើនជា​ជនជាតិ​ភាគតិច​ហ៊ូទី។

Félicien Kabuga សាកល្បងប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​បាន​ទទួល​ការ​កាត់​ទោស​នៅ​ក្នុង​ប្រទេស​បារាំង ដោយ​លើក​ហេតុ​ផល​សុខភាព វ័យ​ជរា និង​ភាព​មិន​ទុក​ចិត្ត​ចំពោះ​​​តង់ហ្សានី ដែលតុលាការ​​ព្រហ្មទណ្ឌ​អន្តរជាតិ​ដើម្បី​រវ៉ាន់ដា ​​បង្កើត​ឡើងដោយ​អង្គការ​សហប្រជាជាតិ​ដើម្បី​កាត់​ទោស​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​រវ៉ាន់ដា តាំង​នៅ ។ល។និង។ល។

ជន​សង្ស័យ​បាន​ប្រកាស​​ធ្វើ​ឧទ្ធរណ៍ភ្លាម​​ប្រឆាំ​ង​នឹងសេចក្តី​សម្រេចរបស់​​​តុលាការបារាំង​​នៅ​ថ្ងៃ​ពុធ​ទី​៣មិថុនា​នេះ​។ សាលា​ឧទ្ធរណ៍​មានពេល​ពីរ​ខែ​ក្នុង​ការ​បញ្ជាក់​សេចក្តី​សម្រេច​របស់​តុលាការបារាំង។ បន្ទាប់​មក ជនសង្ស័យ នឹងត្រូវ​បញ្ជូន​ទៅ​ ក្រុង Arusha ប្រទេសតង់ហ្សានី ក្នុង​រវាង​៣០​ថ្ងៃ ឬ​ទៅ​ក្រុង​ឡាអេ​ទីស្នាក់​ការ​កណ្តាលរបស់​តុលាការ​ព្រហ្មទណ្ឌអន្តរជាតិ ប្រសិន​បើ​វិបត្តិ​កូវីដ​១៩ មិន​អនុញ្ញាត​ឱ្យ​មានការ​ធ្វើ​​ដំណើរ​ឆ្លង​ទ្វីប។ ដំណើរការកាត់ទោសនឹងប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​តង់ហ្សានី។

ចំណែកនៅ​​រវ៉ាន់ដា​វិញ ​ប្រជាពលរដ្ឋរង់​ចាំ​សេចក្តី​សម្រេច​របស់​តុលាការ​បារាំង​បំផុត​ ពិសេស​ក្រុម​សហគមន៍​ជនរងគ្រោះក្នុង​អំពើ​ប្រល័យ​ពូជសាសន៍​នោះ។ ជន​រងគ្រោះ​ជា​ច្រើនបាន​ស្បើយ​អារម្មណ៍​នៅ​ពេល​ទទួល​ដំណឹង​ ស្តី​ពី​​ការ​ចាប់ខ្លួន​កាប៊ូហ្កាបាន ហើយ​សង្ឃឹម​ថា​នឹង​បាន​ឃើញ​ពន្លឺ​យុត្តិធម៌​​ដែល​ពួកគេ​រង់​ចាំ​អស់​រយៈពេល​២៦​ឆ្នាំ។ តែ​ពួក​គេ​ចង់​ឃើញ​ជនសង្ស័យ​ម្នាក់​ចុងក្រោយ​នេះ ទទួល​ការ​កាត់ទោស​នៅលើ​ទឹកដី​​រវ៉ាន់ដា ច្រើនជាង។ សមាគម​ជនរងគ្រោះបានរួច​ពី​ស្លាប់ Ibuka ​បាន​ថែម​សរសេរលិខិត​មួយ​ទៅកាន់​យន្តការ​​តុលាការព្រហ្មទណ្ឌ​អន្តរជាតិថា​រវ៉ាន់ដា​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ហើយ​និងអាច​កាត់​ទោស​រឿង​ក្តី​នេះបាន។ ប៉ុន្តែអ្វី​ដែល​សមាគម​ជនរងគ្រោះ​ចង់​បានខ្លាំង​បំផុត គឺ​ពួកគេ​អាច​ផ្តល់​សក្ខីកម្ម ​អា​ចចូលស្តាប់​សវនាការ​ ឬ​យ៉ាង​ហោច​តាមដាន​សវនាការ​ដោយ​ផ្ទាល់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ