អានតួអត្ថបទ
លីបង់

លីបង់ ៖ ចលនាហេស្បូឡា គាំទ្រ​គំនិត​ជ្រោមជ្រែង​បារាំង ​តែព្រមានលោកម៉ាក្រុង​កុំឱ្យ​​ដើរតួ​ជា​ចៅហ្វាយ ​

កាលពី​ថ្ងៃអាទិត្យ លោកប្រធានាធិបតី​បារាំងអេម៉ាណុយអែល ម៉ាក្រុង ​បាន​ធ្វើ​ការ​​រិះគន់ ថ្នាក់​ដឹកនាំ​នយោបាយ​លីបង់ ដែល​បរាជ័យ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល។ ​ ​នៅ​ថ្ងៃអង្គារ​ទី ២៩​កញ្ញា​ម្សិលមិញ ប្រមុខ​ដឹកនាំ​ចលនា​ហេស្បូឡា នៅ​លីបង់ លោក ហាសាន់ ណាស្រាឡា បានអះបញ្ចេញ​ប្រតិកម្ម​​​ឆ្លើយ​តប​លោកនឹង​លោក​ម៉ាក្រុង​វិញ ដោយ​ប្រកាស​​ថា ហេស្បូឡា​ គាំទ្រ​ ការ​ជួយ​ជ្រោមជ្រែង​របស់​បារាំង​ ប៉ុន្តែមិនអនុញ្ញាត​ឱ្យ​លោកម៉ាក្រុង ដើរ​តួ​ជា​ចៅហ្វាយ​របស់​លីបង់​ទេ​។

មេដឹកនាំ​ចលនា​ហេស្បូឡា Hassan Nasrallah
មេដឹកនាំ​ចលនា​ហេស្បូឡា Hassan Nasrallah AL-MANAR TV/AFP
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​ការ​​បញ្ជាក់​ជា​ថ្មី ជំហរ​គាំទ្រ​គំនិត​ផ្តួច​ផ្តើម​របស់​បារាំង​ដែល​ជំរុញឱ្យ​លីបង់​បង្កើត​រដ្ឋាភិបាល​ថ្មី មានស​មត្ថភាព​ធ្វើ​កំណែទម្រង់ ឱ្យ​បាន​ក្នុង​រយៈ​ពេល​ដ៏​ឆាប់ៗ ទើប​អាច​ទទួល​ជំនួយ​អន្តរជាតិ​មក​ស្ថាបនា​ប្រទេស​ឡើង​វិញ ​ប្រមុខ​ចលនា​ហេស្បូឡា ហាសាន់ ណាស្រាឡា ​បាន​ទាមទារ​ឱ្យ​​បារាំង​ប្តូរ​សំដី និងប្តូរ​របៀប​ធ្វើការ ។

លោកហាសាន់ ណាស្រាឡា បាន​រិះគន់​ ទាំង​ទម្រង់និង​ខ្លឹមសារ​ នៃ​សុន្ទរកថា​របស់លោកម៉ាក្រុង​កាលពី​ថ្ងៃ​អាទិត្យ ដោយ​ព្រមាន​ថា ការ​ជ្រោមជ្រែងរបស់​បារាំងជួយ​​​លីបង់​ឱ្យ​ចេញពី​វិបត្តិ មិន​ត្រូវ​ប្រែក្លាយ​ជា​ការ​​​ដើរ​តួ​ធ្វើ​ជា​ចៅហ្វាយ​ត្រួត​ត្រា​​​លីបង់​ទេ​។ លីបង់​ស្វាគមន៍​បារាំង តែមិនមែន​ក្នុង​នាម​​ជាចៅហ្វាយ​​ ជា​មេដឹកនាំ ជា​​រដ្ឋ​អាជ្ញា​ ជា​ចៅក្រមស៊ើបអង្កេតទេ ! និង​កុំ​ប្រើ​នយោបាយ​​បែប​គំរាម ប្រសិន​បើ​ចង់​បាន​ផល​សម្រេចទៅ​ថ្ងៃមុខ​។ នេះ​ជា​ពាក្យព្រមាន​របស់​ហាសាន់ណាស្រាឡាដោយ​ បានឆ្លៀត​​ការពារ​ខ្លួន​ថា មូលហេតុ​ដែល​ចលនា​រារាំង​ការ​បង្កើត​​​រដ្ឋាភិបាលមិន​ចេញរួច​ ​គឺបណ្តាលមក​ពី​អតីត​នាយករដ្ឋមន្ត្រី​លីបង់ កាន់និកាយ​ស៊ុននីត សាដ ហារីរី ដែល​មាន​សហរដ្ឋ​អាមេរិក​និង​​​​​អារ៉ាប៊ី​អាអ៊ូឌីត​នៅ​ពីក្រោយ​ខ្នង។ ហេស្បូឡា ប្រឆាំង​នឹង​មិនឱ្យ​ក្រុមនេះ​ឡើង​កាន់​អំណាច​ដឹកនាំប្រទេស​ទេ ព្រោះ​ក្រុមនេះមាន​សំឡេង​ភាគ​តិច​នៅក្នុង​សភា។ ឯហេស្បូឡា​និង​សម្ព័ន្ធមិត្ត​ ទើប​ជា​អ្នកមាន​សំឡេង​ភាគច្រើន​ក្នុង​សភា។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​អាទិត្យ​ទី ២៧​កញ្ញា លោក​ម៉ាក្រុងបាន​ចាត់​ទុកបរាជ័យ​នៃ​ការ​បង្កើត​រដ្ឋាភិបាលលីបង់ ថា​ជា​ទង្វើ​ក្បត់​រួម​។ ក្បត់​នឹងសន្យា​ដែល​គ្រប់​បក្សនយោបាយ​លីបង់​រាប់​ទាំង​ហេស្បូឡា​ផង បានធ្វើ​នៅ​ចំពោះ​មុខ​លោកម៉ាក្រុង នៅ​ទីក្រុងបេរ៉ូត កាលពី​ដើម​ខែ​សីហា។ លោកម៉ាក្រុង​បាន​រិះគន់​និង​បន្ទោស​ថ្នាក់ដឹកនាំ​នយោបាយ​លីបង់ទាំង​អស់ តែ​​បាន​ទម្លាក់កំហុស​ជាពិសេស​ទៅ​លើ​គណបក្ស​ឈីអ៊ីត​របស់​ចលនាហេស្បូឡា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ