អានតួអត្ថបទ
បារាំង-ភាពយន្ត

តារាភាពយន្តបារាំង​​ដ៏​ល្បី​ល្បាញ លោក Jean Paul Belmondo ទទួលមរណភាព

​ពិភព​អ្នក​សិល្បៈ​និង​ភាព​យន្ត​បារាំង ​ទើប​បាត់​បង់​ តារា​ដ៏​ល្បីល្បាញ​ម្នាក់ គឺ​លោក ហ្សង់ប៉ូល ប៊ែលម៉ុងដូ ក្នុង​វ័យ​៨៨​ឆ្នាំ។ ចូលប្រលូក​ក្នុងវិស័យ​​ភាព​យន្ត​ តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៥០មក លោក ប៊ែលម៉ុង​ដូ ជា​​តារាដ៏​​ប៉ិនប្រសព្វ​ គ្មាន​គូប្រៀបឡើយ ក្នុង​ពិភពលោក​ភាព​យន្ត​បារាំង។ លោក​មាន​ជំនាញ​សម្តែង​ឆាក​ឈុត​គ្រោះថ្នាក់ៗ​ដោយ​ខ្លួន​លោក​ផ្ទាល់តែ​ម្តង។​ បារាំង​នឹង​ប្រារព្វ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ជាតិ​ជូន​លោក នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩កញ្ញា២០២១ នៅ​វិមាន​យុទ្ធជនពលីអាំងវ៉ាលីដ Invalide។

Jean-Paul Belmondo តារាភាពយន្ត​បារាំង​ដ៏​ល្បី​ជាង​គេ​បំផុត​ម្នាក់
Jean-Paul Belmondo តារាភាពយន្ត​បារាំង​ដ៏​ល្បី​ជាង​គេ​បំផុត​ម្នាក់ PHILIPPE MERLE AFP/File
ផ្សាយពាណិជ្ជកម្ម

ជា​តារា​ដ៏ល្បី​ល្បាញ​និង​មានប្រជាប្រិយភាព​បំផុត​ម្នាក់ ក្នុង​វិស័យ​សិល្បៈ​ទី​៧​របស់​បារាំង លោក ហ្សង់ប៉ូល ប៊ែលម៉ុងដូ Jean-Paul Belmondo បាន​ទទួល​មរណភាព នៅ​ថ្ងៃចន្ទ​ទី ៦​កញ្ញា ក្នុង​ជន្មាយុ​៨៨​ឆ្នាំ។

ក្នុងអាជីព​ជា​តារា​ភាព​យន្ត​​រយៈ​ពេល​៣០​ឆ្នាំ​ លោក​បានសម្តែង​តួ​ក្នុង​ភាព​យន្ត​ចំនួន​៨០​រឿង ក្នុង​នោះ​៤៨​រឿង មានអ្នក​ចូល​មើល​ជាង​មួយ​លាននាក់។ ភាព​ល្បី​ល្បាញនិង​ប្រជាប្រិយភាពរបស់​លោក​ បាន​ឡើង​ត្រដែត​ត្រដឹមខ្លាំង គ្មាន​គូប្រៀប ដោយ​សារ​តែ​លោក​មាន​ជំនាញ​និង​ភាព​ប៉ិនប្រសព្វ​សម្តែង​ឆាកឈុត​គ្រោះ​ថ្នាក់ ​ ​ដោយ​ខ្លួន​លោក​ផ្ទាល់ ដោយ​មិន​​ប្រើ​តួជំនួស​ ដូច​ក្នុង​ភាព​យន្ត​ហូលីវូត​មួយ​ចំនួន​ឡើយ។ លោក​បា​ន​បញ្ឈប់​ការ​សម្តែង​ភាព​យន្ត​ក្នុង​សកម្មភាព​បែប​ប្រថុយ​ប្រថាន​ជីវិត នៅ​ឆ្នាំ​១៩៨៥​ឆ្នាំ បន្ទាប់​ពី​មាន​គ្រោះ​ថ្នាក់​

លោកបាន​ទទួលពាន​រង្វាន់​តាល់ប័តមាស​កិត្តិយស​នៅ​ឆ្នាំ ២០១១ ឧទ្ទិសដល់​ស្នាដៃរួម​នៃ​ការ​​សម្តែង​ភាព​យន្ត​របស់​លោក​តែម្តង។ ហើយនៅឆ្នាំ​២០១៩ មហោស្រពកាន​បាន​ផ្តល់​កិត្តិយស​ជូន​លោក​ម្តង​ទៀត តាម​រយៈ​ការ​​លើក​ផ្លាក​ឆាកឈុត​​ដ៏​ល្បីល្បាញ​បំផុត​មួយ​ដែល​លោក​អើត​ចេញ​ពី​ឡាន​មកថើប​តូអង្គ​ស្រី​  ក្នុង​រឿង​ចេញ​បញ្ចាំង​​កាលពី​ឆ្នាំ​១៩៦៥។ លោក ប៊ែលម៉ុងដូ ធ្លាប់​​បដិសេធ​មិន​ទទួល​យក​ពាន​រង្វាន់​César ជា​តួសម្តែង​ល្អ​ជាង​គេ​ទេ នៅ​ឆ្នាំ​១៩៨៩​ និង​បាន​ទទួល​ពាន​ ព្រមទាំង​​មេដាយ​កិត្តិយសថ្នាក់​ជាតិ​​ជា​ច្រើនទៀត។

មុន​នឹង​ចូល​ប្រលូក​ក្នុង​វិស័យ​ភាព​យន្ត​ លោក​ប៊ែលម៉ុងដូ​ធ្លាប់​បាន​ឆ្លង​កាត់​ការ​សិក្សា​នៅ​រដ្ឋបណ្ឌិត​សិល្បៈ និង​បានចាប់​ចូល​​សម្តែង​ល្ខោន តាំង​ពី​អាយុ​១៦​ឆ្នាំ។ នៅ​ឆ្នាំ១៩៩០​ លោក​បាន​​ត្រលប់​មក​​លេង​ល្ខោន​​ជា​ច្រើន​រឿង​ និង​សម្រេច​លែង​ឡើង​ឆាក​សោះ​ចាប់​ពី​ឆ្នាំ​២០០០ ដោយ​សុខភាព​មិន​អនុគ្រោះ។

លោក​បាន​ចូល​សម្រាក​ព្យាបាល​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​ជា​ថ្មី​ តាំង​ពី​ដើម​ឆ្នាំ​២០២១​មក និង​បាន​ទទួល​​មរណភាព​នៅ​ថ្ងៃ​ចន្ទទី ៦ កញ្ញា​២០២១ ក្នុង​ជន្មាយុ​៨៨​ឆ្នាំ។ ប្រទេស​បារាំង​ទាំង​មូល ទាំងថ្នាក់ដឹកនាំ​រដ្ឋាភិបាល ​អ្នក​នយោបាយ​ អ្នក​ស្រលាញ់​វិស័យ​សិល្បៈ បាន​សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​បាត់​បង់​រូប​លោក​។ ការ​ឧទ្ទិសវិញ្ញាណក្ខន្ធ​​ថ្នាក់​ជាតិ​ជូន​សព​លោក​ប៊ែលម៉ុងដូ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ៩ កញ្ញា នៅ​វិមាន​ Invalide នាទីក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ