អានតួអត្ថបទ
អាកាសចរណ៍​-អាកាសធាតុ

អឺរ៉ុប​អំពាវនាវ​ឱ្យ​វិស័យ​អាកាសចរណ៍​​បញ្ចេញ​កាបោន​សូន្យ​ត្រឹម​ឆ្នាំ​២០៥០

វិស័យ​អាកាសចរណ៍ មិនត្រូវ​បន្ត​បញ្ចេញ​ឧស្ម័ន​កាបូនិក​ដែល​នាំ​ឱ្យ​ភព​ផែន​ដី​ឡើង​កំដៅ​អាកាសធាតុ​ទេ ចាប់​ពី​ឆ្នាំ​២០៥០​ទៅ។ ពិភពលោក​ទាំ​ងមូល​ត្រូវ​តែ​រួម​​គ្នា​ចាត់​វិធានការ ដើម្បី​សម្រេច​បំណង​នេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​​អឺរ៉ុប​ដែលផ្តួច​ផ្តើម​ឡើង​ដោយ​​បារាំង​ជាប្រធានផ្លាសវេន​សហភាព​អឺរ៉ុប ​ចេញ​ផ្សាយ​នៅ​ថ្ងៃសុក្រ​ទី ៤​កុម្ភៈ ២០២២។

អឺរ៉ុប​អំពាវនាវ​ឱ្យ​វិស័យ​អាកាសចរណ៍​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស
អឺរ៉ុប​អំពាវនាវ​ឱ្យ​វិស័យ​អាកាសចរណ៍​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​បំពុល​បរិយាកាស © Airbus A-340
ផ្សាយពាណិជ្ជកម្ម

សេចក្តី​ថ្លែងការណ៍​ទូលូ (ទូលូ Toulouse ក្រុងដែល​ជាមាន​ទីស្នាក់ការ​Airbus តាំង​នៅ) បាន​ទទួល​ការ​ចុះ​ហត្ថលេខា​គាំទ្រ​ពីរដ្ឋ​​ចំនួន​​៤២ ពោល​គឺ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង២​៧ ព្រមទាំង​សហរដ្ឋ​អាមេរិក អង់គ្លេស កាណាដា ម៉ារ៉ុក និង​ហ្សកហ្ស៊ី។ អង្គការ​ជាង​១០ ក្រុមហ៊ុន​សហគ្រាស អាកាសយានដ្ឋាន ក្រុមហ៊ុន​អាកាសចរណ៍​ ក្រុមហ៊ុន​ផលិត​យន្តហោះ ថាមពល ក៏​បាន​ភ្ជាប់​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​ផ្តួច​ផ្តើម​ដោយ​បារាំង​នេះ​ដែរ។

ម្ចាស់​ហត្ថលេខីទាំង​អស់​ បាន​អំពាវនាវ​ឱ្យ​ដៃគូ​នៅ​លើ​ពិភពលោក​សហការ​ធ្វើ​ការ​រួម​គ្នា ដើម្បី​ឱ្យ​​​​សេចក្តី​ថ្លែងការណ៍​នេះ​នឹង​ក្លាយ​ជា​ទម្រ​សេចក្តី​សម្រេច​ចិត្ត​ និង​ត្រូវ​បាន​​គ្រប់​ប្រទេស​ព្រម​អនុម័ត នា​ឱកាស​មហាសន្និបាត​អង្គការ​អាកាសចរណ៍ស៊ីវិល​​អន្តរជាតិ លើក​ទី​៤១ ដែល​នឹង​ប្រព្រឹត្ត​នៅ​ខែ​កញ្ញា​ខាង​មុខ ជាមួយ​កម្មវត្ថុ​ដ៏​ចំបង​និ​ងប្រកប​ដោយ​មហិច្ឆតា​មួយ​ គឺ នៅ​ឆ្នាំ​២០៥០ វិស័យ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​ ​បញ្ចេញសូន្យ​កាបោន។ ដើម្បី​អាច​សម្រេច​អព្យាក្រិតយ​កាបោន​បាន​ក្នុង​រយៈ​ពេល​តែ​២៨​ឆ្នាំ ក្រុមហត្ថលេខី​ បាន​លើក​​ដំណោះ​ស្រាយ​ជា​ច្រើន ដូច​ជា​អភិវឌ្ឍ​​បច្ចេកវិទ្យា-ប្រតិបត្តិការ​អាកាសចរណ៍ឱ្យ​កាន់​តែ​ប្រសើរ​ឡើង ប្រើប្រាស់​ថាមពល​ប្រេង​កើត​ឡើង​វិញ ចាត់​វិធានការ​ដោយ​គោរព​ទីផ្សារ ​មាន​តារាង​​តម្លៃ​​កាបោន ផ្តល់​​​ហិរញ្ញវត្ថុ​និង​​ធ្វើ​ទំនើបកម្ម​បរិស្ថាន​អាកាសធាតុ​ក្នុង​វិស័យ​អាកាសចរណ៍នេះ ព្រមទាំង​មាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​ដើម្បីធានា​សមភាព​កំរិត​ពិភពលោក។ តែពុំ​មាន​គិត​បញ្ចូល​អំពី​ការ​កាត់​បន្ថយ​ឬ​កំរិត​ បរិមាណ​ចរាចរណ៍​ផ្លូវ​អាកាស​ទេ។ កម្មវត្ថុ​អព្យាក្រិតយ​កាបោន​វិស័យ​អាកាសចរណ៍​ត្រូវ​ធ្វើ​ចាប់​អនុវត្ត​ជា​ដំណាក់ៗ ទើប​មាន​ប្រសិទ្ធភាព​ល្អ។

សេចក្តី​ថ្លែងការណ៍​ទូលូ​ គ្មាន​លក្ខណៈ​បង្ខិត​បង្ខំតម្រូវ​ឱ្យ​​គោរព​តាម​ទេ ប៉ុន្តែ​គោលការណ៍​សអព្យាក្រិតកាបោន​ចាប់​ពីពាក់​កណ្តាល​សតវត្សរ៍​នេះ ​បាន​ទទួល​ការ​គាំទ្រ​ពី​ប្រទេស​និ​ងស្ថាប័ន​អន្តរជាតិ​ ក្រុមហ៊ុន​អាកាសចរណ៍​ ជាង​៣០០​ដែល​តំណាង​ឱ្យ​ចរាចរណ៍​ផ្លូវ​អាកាសពិភពលោក​​ចំនួន​៨០%ហើយ លើក​លែង​​តែ​ចិន​និងរុស្ស៊ី​ និង​កំពុង​យក​ទៅ​បញ្ជ្រាប​​បណ្តា​ប្រទេស​ផ្សេង​ទៀត ដូច​ជា​ប្រេស៊ីល ឥណ្ឌា អាហ្វ្រិក​ខាង​ត្បូង ឬ​បណ្តា​ប្រទេស​នៅ​តមបន់​ដើម​បូព៌ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ