អានតួអត្ថបទ
សហភាពអឺរ៉ុប-ជំងឺរាតត្បាត

សហភាព​អឺរ៉ុបទាមទារ​​​បង្កើត​សន្ធិសញ្ញា​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាតត្បាតសកលថ្មីៗ

សហភាពអឺរ៉ុប បាន​ដាក់​សម្ពាធលើ​​ពិភពលោក​ឱ្យ​សម្រេច​​កិច្ចព្រមព្រៀង​មួយ សម្រាប់​ការពារ​កុំ​ឱ្យ​លេចជំងឺ​ឆ្លង​រាតត្បាត​សកល​ថ្មីៗ​ទៀត។ ជា​កិច្ចព្រមព្រៀង​ដែល​សំដៅ​ហាមឃាត់​​មិន​ឱ្យ​មាន​ទីផ្សារ​លក់​សត្វ​ព្រៃ​ និង​លើក​ទឹក​ចិត្ត​ឱ្យ​គ្រប់​ប្រទេស​ផ្តល់​ព័ត៌មាន​ភ្លាម​នៅពេល​ឃើញ​​មាន​មេរោគ​លេច​ឡើង​ថ្មី។ 

សហភាព​អឺរ៉ុបទាមទារ​​​បង្កើត​សន្ធិសញ្ញា​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាតត្បាតសកលថ្មីៗ
សហភាព​អឺរ៉ុបទាមទារ​​​បង្កើត​សន្ធិសញ្ញា​ទប់​ស្កាត់​ជំងឺ​ឆ្លង​រាតត្បាតសកលថ្មីៗ REUTERS - TATYANA MAKEYEVA
ផ្សាយពាណិជ្ជកម្ម

ជំនួប​ប្រជុំអន្តរជាតិ​ ដើម្បីស្វែង​រក​កិច្ចព្រមព្រៀង បង្កើត​​សន្ធិសញ្ញា​ការពារ​កុំ​ឱ្យ​លេច​ជំងឺ​រាតត្បាត​សកលថ្មី ​បាន​ចាប់​ផ្តើម​បើក លើក​ទី​មួយ​​ហើយ​នៅ​ថ្ងៃពុធ​ទី ៩កុម្ភៈ​២០២២​នេះ។ បើ​តាម​តំណាង​អឺរ៉ុប​សុំ​មិន​បញ្ចេញ​ឈ្មោះ កម្មវត្ថុ​របស់​ក្រុម​អ្នក​ទទួល​បន្ទុក​ចរចា គឺ​ចង់​សម្រេច​ឱ្យ​បាននូវ​កិច្ចព្រមព្រៀង​មួយ ឱ្យ​បាន​មុន​ខែ​សីហា​ឆ្នាំ​២០២២។

ក៏​ប៉ុន្តែ​គម្រោង​សន្ធិសញ្ញា​ ​ផ្តួច​ផ្តើមដោយ​​សហភាព​អឺរ៉ុតាំង​ពី​ខែ​វិច្ឆិកា​២០២០នេះ ​​បានទទួល​ការ​គាំទ្រ​ស្តួចស្តើង​ណាស់​។ សហរដ្ឋអាមេរិក និង​​បណ្តាប្រទេស​មហាអំណាច​ផ្សេងទៀត ព្រម​ទាំង​ប្រទេស​ខ្លះ ចង់​បាន​ត្រឹម​តែ​កិច្ចព្រមព្រៀង​​មួយ​ដែល​គ្មាន​លក្ខណៈ​តឹង​តែង​ត្រូវ​តែ​គោរព​តាម​ជា​ដាច់​ខាត​ទេ។

សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ ហើយ​អ្នក​នាំពាក្យ​របស់​លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ​ដែល​ផ្តួច​ផ្តើម​គំនិត​ បាន​ប្រកាស​ថា​គ្មាន​អ្វី​ថ្មី​ត្រូវ​បន្ថែម​បន្ថយ​ទៀត​ដែរ។

សម្រាប់​សហភាព​អឺរ៉ុប គម្រោង​កិច្ចព្រមព្រៀង ដែល​ចង់​តម្រូវ​ឱ្យ​ពិភពលោក​បិទ​បន្តិចម្តងៗ​ទីផ្សារ​លក់​សត្វ​ព្រៃ និង​ដែលចង់​ឱ្យ​ពិភពលោក​មាន​យន្តការ​រាយការណ៍​​ភ្លាម នៅពេល​ឃើញ​ឬ​លេច​មេរោគ​ថ្មី​ឡើង ជា​វិធានការសំខាន់​និង​ចាំ​បាច់​ណាស់។ វិបត្តិ​កូវីដ​ជា​ឧទារហណ៍​ជាក់​ស្តែង។

មេរោគកូវីដ​១៩ ដែល​បាន​និង​កំពុង​ចម្លង​រាតត្បាត និង​ដែល​បាន​ធ្វើ​ឱ្យ​ពិភពលោកខ្លបខ្លាច ទំនង​ជា​វីរុសរបស់​​សត្វ​ព្រៃ​ចម្លង​មក​មនុស្ស​ផ្ទាល់​ តាម​រយៈ​ពាណិជ្ជកម្ម​សត្វព្រៃ​នេះ​ឯង។ នេះ​ជា​សម្មតិកម្ម​​ធំ​ចម្បង​ជាង​គេ។ ហើយ​គ្រាន់​តែ​លេច​ករណី​មេរោគ​កូវីដ​បំប្លែង​ខ្លួន​អូមីក្រុង ភ្លាម ប្រទេស​ជា​ច្រើន​បានសម្រេច​បិទ​និង​ព្យួរ​ចរាចរណ៍​ផ្លូវ​អាកាស​ជាមួយ​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក។ សកម្មភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​លែង​ហ៊ានជូន​ដំណឹង​នៅ​ពេល​មាន​លេច​វីរុស​ថ្មី​ ប្រសិន​បើ​ពិភពលោក​គ្មានវិធានការ​​ការពារ​ពិតៗ ធានា​ឱ្យ​​ប្រទេសនីមួយ​ៗ​ត្រូវ​រាយការណ៍​​ព័ត៌មាន​ភ្លាមនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ