អានតួអត្ថបទ
អ៊ុយក្រែន-អូឡាំពិក

គណៈកម្មការ​អូឡាំពិកបង្កើន​ជំនួយ​មួយជាបី​ដល់​កីឡាករ​អ៊ុយក្រែន

គណៈកម្មការ​អូឡាំពិក នឹងបង្កើន​ជំនួយ​ហិរញ្ញវត្ថុ​​ មួយជា​​បី ដល់​កីឡាអូឡាំពិក​អ៊ុយក្រែន ដើម្បី​ឱ្យ​កំរិត​សមត្ថភាព​របស់​កីឡាករប្រទេស​នេះ នៅ​ខ្ពស់​ត្រដែត នា​ឱកាស​ប្រកួត​កីឡាអូឡាំពិក​ក្រុង​ប៉ារីស​ឆ្នាំ​២០២៤ និង​កីឡាអូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០២៦។ នេះ​បើ​តាម​សេចក្តីប្រកាស​របស់ប្រធាន​គណៈកម្មការ​អូឡាំពិក CIO លោក Thomas Bach។

គណៈកម្មការ​អូឡាំពិកបង្កើន​ជំនួយ​មួយជាបី​ដល់​កីឡាករ​អ៊ុយក្រែន
គណៈកម្មការ​អូឡាំពិកបង្កើន​ជំនួយ​មួយជាបី​ដល់​កីឡាករ​អ៊ុយក្រែន Pool/AFP
ផ្សាយពាណិជ្ជកម្ម

ក្នុង​ពេល​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្រុង​កៀវ លោក តូម៉ាស បាច្ស បាន​ថ្លែង​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេស្គី​ថា គណៈកម្មការអូឡាំពិក គាំទ្រ​កីឡាករ​អ៊ុយក្រែន និង​ចង់​ឃើញ​ទង់ជាតិ​អ៊ុយក្រែន បក់​ត្រដែត ក្នុង​កម្មវិធី​ប្រកួតកីឡាអូឡាំពិក​ក្រុង​ប៉ារីស ឆ្នាំ​២០២៤ និង​កីឡាអូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០២៤។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គណៈកម្មការ​សម្រេច​បង្កើន​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​អ៊ុយក្រែន​ផ្ទាល់​ ពី​ ២,៥លានដុល្លារ​គាលពី ពេល​មុន​រុស្ស៊ី​ចូល​ឈ្លានពាន ឱ្យ​ឡើង​ដល់ ៧,៥​លាន​ដុល្លារ​អាមេរិក។ ជំនួយ​នេះ​ជា​វិភាគ​ទាន​របស់​គណៈកម្មការ​អូឡាំពិក​ផ្ទាល់​តែម្តង។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក តូម៉ាស បាច្ស ដែល​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា សន្និសីទ​នៃ​អ្នក​ផ្តល់​ជំនួយ​កីឡាអូឡាំពិក ដែល​ចូល​រួម​ដោយ​ដៃគូ និង​អ្នក​ជួយ​ឧបត្ថម្ភ​គណៈកម្មការអូឡាំពិក នឹង​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ជួយ​ស្តារ​និង​ស្ថាបនា​រចនា​សម្ព័ន្ធ​កីឡា​របស់​អ៊ុយក្រែន​ឡើង​វិញ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ប្រធានគណៈកម្មការ​អូឡាំពិក បាន​អះអាង​ទៀត​ថា មិន​ទាន់​ដល់​ពេល​ដែល​គណៈកម្មការ​អូឡាំពិក​ត្រូវ​ប្តូរ​ផ្លាស់​ជំហរ​ លើក​អនុសាសន៍​ដែល​ចង់​ឱ្យសហព័ន្ធកីឡា​អន្តរជាតិ​ទាំង​អស់​ផាត់​ កីឡាករ​រុស្ស៊ី និង​បេឡារុស្ស៊ី ចេញ​ពី​គ្រប់​ការ​ប្រកួតកីឡា​អន្តរជាតិ​ទេ។

ជាមួយ​នឹង​សារ​អបអរ​ការ​គាំទ្រ​របស់​គណៈកម្មការអូឡាំពិក​ លោក​ប្រធានាធិបតី​អ៊ុយក្រែន​បាន​ ប្រកាស​ថា ការ​ឈ្លានពាន​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី ជា​ការ​ប៉ះទង្គិច​យ៉ាង​សាហាវ​ខ្លាំងណាស់​សម្រាប់​ក្រុមកីឡាករ​អ៊ុយក្រែន ដែល​បង្ខំ​ចិត្ត​ត្រូវ​កាន់​អាវុធ​ចូល​សមរភូមិ​ ដើម្បីការពារ​ប្រទេស។ កីឡាករ និង​គ្រូបង្ហាត់​កីឡា​៨៩​នាក់​បាន​ស្លាប់​ ក្នុង​សង្គ្រាម​ការពារ​ទឹកដី និង​១៣​នាក់​បាន​ត្រូវ​បាន​រុស្ស៊ី​ចាប់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ