អានតួអត្ថបទ
អតិផរណា

ការ​សិក្សា ៖ វិបត្តិ​ទំនិញ​ឡើង​ថ្លៃ​ជា​បញ្ហា​ធំ​បំផុត​របស់​ពិភពលោក​ សម្រាប់​ពីរ​ឆ្នាំខាង​មុខ

​ទំនិញ​ឡើង​ថ្លៃ ដែល​ជា​ផលវិបាក​បញ្ហា​អតិផរណា បង្កឡើង​ដោយសង្គ្រាម​នៅអ៊ុយក្រែន និងដោយ​បញ្ហា​សេដ្ឋកិច្ច​ក្រោយ​កូវីដ គឺ​ជា​ហានិភ័យ​ចម្បង​ទីមួយ របស់​ពិភពលោក សម្រាប់​រយៈ​ពេលពី​ពេល​នេះ​ទៅ​​ពីរ​ឆ្នាំ​ខាង​មុខ​​។ នេះ​បើ​តាម​ការ​របាយការណ៍របស់​អ្នក​ជំនាញ​និង​អ្នក​សម្រេចចិត្ត​​នៃ​ក្រុម​​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​​ស្តី​ពី “​ហានិភ័យ​ពិភពលោក​ឆ្នាំ​២០២៣” ចេញ​ផ្សាយ​នៅថ្ងៃ​ពុធ​ទី​១១​មករា​២០២៣។

ការ​សិក្សា ៖ វិបត្តិ​ទំនិញ​ឡើង​ថ្លៃ​ជា​បញ្ហា​ធំ​បំផុត​របស់​ពិភពលោក​ សម្រាប់​ពីរ​ឆ្នាំខាង​មុខ
ការ​សិក្សា ៖ វិបត្តិ​ទំនិញ​ឡើង​ថ្លៃ​ជា​បញ្ហា​ធំ​បំផុត​របស់​ពិភពលោក​ សម្រាប់​ពីរ​ឆ្នាំខាង​មុខ © JON NAZCA/REUTERS
ផ្សាយពាណិជ្ជកម្ម

​ជំងឺរាតត្បាត​សកល​ និង​សង្គ្រាម​នៅអឺរ៉ុប បាន​បំផុស​ឱ្យ​ វិបត្តិ​ថាមពល​ ​អតិផរណា​ ​ស្បៀងអាហារ និងសន្តិសុខ ​លេច​ត្រដែតក្លាយ​បញ្ហាជួរ​មុខ ជាមួយ​ផលវិបាក​ដ៏​ធ្ងន់ធ្ងរ​គឺ​ការ​ឡើង​ថ្លៃ​នៃ​ទំនិញ និង​ហានិភ័យ​សង្គម​ ឬ​សង្គ្រាម​ភូមិសាស្ត្រ​សេដ្ឋកិច្ច។

វិបត្តិ​ទំនិញ​ឡើង​ថ្លៃ នឹង​ច្រាន​មនុស្ស​រាប់​លាន​នាក់​ឱ្យ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ អម​ដោយ​វិបត្តិ​​សង្គមដ៏​ធំមហិមារ​ជាង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ និង​អាកាសធាតុ​ដ៏​កំណាចៗ​ទៅ​ទៀត។ មហន្តរាយ​ធម្មជាតិ​និងអាកាសធាតុ​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ហានិភ័យ​ធំ​រយៈ​ពេល​វែង​។ នេះ​បើ​តាម​របាយការណ៍​របស់​វេទិកាសេដ្ឋកិច្ចពិភពលោកអង្កេត​ដោយ​អ្នក​ជំនាញ​ជាង​១២០០នាក់។ របាយការណ៍​​លម្អិត​ទៀត​​ថា​ ជម្លោះ​​និង​ភាព​តាន​តឹង​ភូមិសាស្ត្រសេដ្ឋកិច្ច បាន​បង្កើត​ឱ្យ​មាន​ហានិភ័យ​មួយ​ខ្សែប្រទាក់​គ្នា​យ៉ាង​ស្មុគស្មាញ​ ដែល​​គាប​បណ្តាញ​ផ្គត់ផ្គង់​​ថាមពល​និង​ស្បៀងអាហារ​ ដែលទំនង​​ត្រូវ​អូស​បន្លាយ​ពេល​រយៈ​ពេល​ពីរ​ឆ្នាំ និង​ដែលធ្វើ​ឱ្យ​ជីវិត​កាន់​តែ​លំបាក ហើយ​​​បំណុល​ក៏​កាន់​តែខ្ពស់​ទៀត ព្រោះ​តែ​ថាមពលនិង​អត្រា​ការប្រាក់ឡើង​ថ្លៃ។

ចេញ​ផ្សាយ​នៅ​​៥ថ្ងៃ​មុន​ការ​បើកជំនួប​ប្រជុំ​​ប្រចាំ​ឆ្នាំ របាយការណ៍​របស់​វេទិកាសេដ្ឋកិច្ច​ពិភពលោក បានបញ្ជាក់​ថា ​​វិបត្តិ​នេះជា​​ការ​បំផ្លាញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាមកំហែង​ផ្សេង​ទៀត ពិសេស​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​បាត់​បង់​ជីវៈចម្រុះ​។ របាយការណ៍​បានអំពាវនាវ​ឱ្យ​ពិភពលោក​បញ្ចេញ​សកម្មភាព​សហការ​គ្នា​ជា​បន្ទាន់ ព្រោះ​បើគេ​​មិន​អាចចាប់​ផ្តើម​សហការ​គ្នា​សម្រប​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ទេ នោះ​១០​ឆ្នាំ​ខាង​មុខ​ផែនដី​នឹង​ឡើង​ក្តៅ​ខ្លាំង​ ហើយ​បរិស្ថាន​នឹង​ដួល​រលំ។

តែ​ស្រប​ពេល​គ្នា​ជាមួយ​គ្នា ការ​ប្រកួត​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាងប្រទេស​នីមួយៗ កំពុង​តែ​នាំ​ឱ្យ​ភាព​អាសន្ន​សង្គម​កាន់​តែ​ខ្លាំង​មិន​ធ្លាប់​ប្រទះ ព្រមទាំង​ផលវិបាក​មួយ​ទៀត គឺ​ការ​ត្រលប់​មកកាន់​​​អាវុធ​និង​បង្កើន​យោធា ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មីៗ។ នេះ​បើ​តាម​​របាយការណ៍​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ