អានតួអត្ថបទ
សេដ្ឋកិច្ចពិភពលោក

នាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ ​ថា​២០២៣​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​សេដ្ឋកិច្ចពិភពលោក

២០២២​បាន​បិទ​បញ្ចប់​ទៅ​ ជាមួយ​ស្ថានភាពសេដ្ឋកិច្ចពិភពលោក​អាប់​អួរ​ និង​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ កាន់​តែ​ធ្ងន់ធ្ងរ មិន​ដូច​​ការ​ព្រាង​ទុក។ ទាំង​នេះ គឺ​បណ្តាលមក​ពី​​សង្គ្រាម​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ឆ្នាំ​២០២២​កន្លង​ទៅ​ ក៏​សម្គាល់​ដោយ​ស្ថានភាព​សេដ្ឋកិច្ច​យ៉ាប់​យឺន​ ដោយ​ទំនិញឡើង​ថ្លៃ ​នៅទូទាំង​ពិភពលោក ហើយ​អត្រា​ការ​ប្រាក់​ក៏​ឡើង​ខ្ពស់​ទៀត ...ចុះនៅ​​ឆ្នាំ​២០២៣​ សេដ្ឋកិច្ច​ពិភពលោក​នឹង​មាន​ស្ថានភាព​ប្រសើរ​ឡើង​ឬ ?

លោកស្រី GEORGIEVAនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ ​ថា​២០២៣​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​សេដ្ឋកិច្ចពិភពលោក
លោកស្រី GEORGIEVAនាយិកាមូលនិធិរូបិយវត្ថុ​អន្តរជាតិ ​ថា​២០២៣​ជា​ឆ្នាំ​ដ៏​លំបាក​សម្រាប់​សេដ្ឋកិច្ចពិភពលោក REUTERS - MICHELE TANTUSSI
ផ្សាយពាណិជ្ជកម្ម

មិន​ទេ ! មួយភាគ​បី​នៃ​ប្រទេស​នៅលើភពផែនដី នឹង​ស្គាល់​វិបត្តិ​សេដ្ឋកិច្ច​ដើរ​ថយក្រោយ។ ហើយ​គេ​ពិបាក​នឹង​វាយតម្លៃ​អំពី​ទំហំ​នៃ​ផលលំបាក​សេដ្ឋកិច្ច​ពិភពលោកនា​ពេល​ខាង​មុខ​​ណាស់។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកស្រី Kristalina Georgieva អគ្គនាយិកា​ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

“សម្រាប់​ពិភពលោក​មួយ​ភាគធំ ឆ្នាំ​នេះ​ជា​ឆ្នាំ​ដ៏​លំបាក លំបាក​ជាង​ឆ្នាំ​មុន​ដែល​ទើប​កន្លង​ផុត​ទៅ​នេះ​ទៀត។ ហេតុអ្វី ? ពីព្រោះ​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទាំង​បី​ចម្បង​គេ​ គឺ​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ចិន កំពុង​មាន​ស្ថានភាព​សេដ្ឋកិច្ច​ដើរបន្ថយ​ល្បឿន​ទាំង​បី​ព្រមគ្នា។

សហរដ្ឋ​អាមេរិក​ ធន់​គ្រាន់​បើជាងគេ ដោយ​អាច​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​បាន។ គេ​សង្កេត​ឃើញ​ទីផ្សារ​ការងារ​នៅ​តែ​បន្ត​ខ្លាំង​រឹង​មាំ​ដដែល។ ប៉ុន្តែទន្ទឹម​នឹង​ការ​ទប់​​​ទីផ្សារការងារឱ្យ​មាន​សុខភាព​ល្អ​រឹង​មាំ​នេះ អាមេរិក​ក៏​ត្រូវ​ហ៊ាន​លះបង់ខ្លះ​ដែរ។ ​ធនាគារ​កណ្តាល​អាមេរិក​ត្រូវ​​បន្តប្រកាន់​​នយោបាយ​រូបិយបណ្ណ​តឹង​តែងរយៈ​ពេល​​យូរ​ខ្លាំង ដើម្បី​អាច​បញ្ចុះ​វិបត្តិ​អតិផរណា​បាន។

សហភាព​អឺរ៉ុប​ រង​ផលប៉ះពាល់យ៉ាង​​ធ្ងន់ធ្ងរខ្លាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន។ សមាជិកសហភាព​អឺរ៉ុប​ចំនួន​​ពាក់កណ្តាល​នឹង​ត្រូវ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដើរថយក្រោយ​ នៅឆ្នាំ​២០២៣​នេះ។

ចំណែក​ចិន​វិញ ឆ្នាំ​នេះ​ ​ជា​ឆ្នាំ​ដ៏​លំបាក​ ហើយ​លំបាក​ជាង​ឆ្នាំមុន​ទៀត។

ដោយសារ​ហេតុ​ផលនេះ​ទើបគេ​អាច​បក​ស្រាយ​បាន​ថា​​ ​សេដ្ឋកិច្ច​កំរិត​ពិភពលោក ត្រូវ​តែមាន​ដំណើរ​អវិជ្ជមាន​។

បើ​ក្រលេក​ទៅមើល​ទីផ្សារ​របស់​ប្រទេស​កំពុង​លូតលាស់​និង​សេដ្ឋកិច្ច​របស់​ក្រុមប្រទេស​កំពុង​ប្រទេ​ស​កំពុង​អភិវឌ្ឍន៍​ សន្ទទស្សន៍​រឹត​តែ​អាក្រក់​ខ្លាំង​ទៀត ព្រោះ​បន្ថែម​ពី​លើ​ផល​វិបាក​សេដ្ឋកិច្ច​ផ្សេងៗ​ ក្រុមប្រទេស​ទាំង​អស់​នោះ​ត្រូវ​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​អត្រាការប្រាក់ និង​តម្លៃ​លុយ​ដុល្លារខ្ពស់។ នេះ​ជា​មហន្តរាយ ​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​ ដែល​មាន​បំណុល​ខ្ពស់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ