អានតួអត្ថបទ
បណ្តាញ​ជួញដូរមនុស្ស

ប្រតិបត្តិការ​​ពិភពលោក Global Chain ចាប់​បាន​បណ្តាញ​ជួញដូរ​មនុស្ស ​ ​២១២នាក់

ប្រតិបត្តិការ​ពិភពលោក ប្រឆាំង​នឹង​បណ្តាញ​ជួញដូរ​មនុស្ស​​ សហដឹកនាំ​ដោយ​​ក្រុម​ប៉ូលិស​Interpol  Frontex និង Europol ចាប់​បាន​ជន​សង្ស័យ​ចំនួន​​២១២នាក់ និង​កំណត់អត្តសញ្ញាណ​​ជន​រងគ្រោះ​បាន​១៤២៦នាក់ នៅក្នុង​៤៤​​ប្រទេស។ ជន​រងគ្រោះ ​​ដែល​ខ្លះ​ជា​ក្មេង​មិន​ទាន់​ពេញវ័យ​ ត្រូវបាន​បណ្តាញ​​ជួញ​ដូរ​មនុស្សចាប់​បង្ខំ​ឱ្យ​រក​ស៊ី​លក់​ខ្លួន ធ្វើការ​ជា​ទម្ងន់ ដើរសុំ​ទាន លួចឆក់ ឬរកស៊ីខុសច្បាប់​​ ...

អាំងទែរប៉ូល​ សហការជាមួយ Frontex Europol បើក​ប្រតិបត្តិការពិភពលោក​ប្រឆាំង​នឹង​បណ្តាញជួញដូរ​មនុស្ស
អាំងទែរប៉ូល​ សហការជាមួយ Frontex Europol បើក​ប្រតិបត្តិការពិភពលោក​ប្រឆាំង​នឹង​បណ្តាញជួញដូរ​មនុស្ស © DR
ផ្សាយពាណិជ្ជកម្ម

​ប្រតិបត្តិការ​Global Chain មាន​ទិសដៅ​​ចាប់​ក្រុម​ឧក្រិដ្ឋ​ជន​រក​ស៊ីជួញដូរ​ទាក់​មនុស្ស​មក​ពី​ ​អាហ្វ្រិក​ អាស៊ី អាមេរិក​ខាងត្បូង និង​តំបន់បាល់កង់​ឬ​អ៊ុយក្រែន និង​ផ្តល់​ការ​ការពារ​ដល់​ជន​រងគ្រោះ​ដែល​ធ្លាក់​ជានុយ​របស់​បណ្តាញ​ជួញដូរ​មនុស្ស។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស​អឺរ៉ុបអាំងទែរប៉ូល។

​ដឹកនាំ​ដោយ​អូទ្រីស​និង​រ៉ូម៉ានី ប្រតិបត្តិការមាន​ប្រើ​​កម្លាំងជា​នាយ​​ប៉ូលិស​ ​គយ ឆ្មាំ​ព្រំដែន​ ចំនួន​១៣០០០នាក់​ ចេញ​ធ្វើ​​អន្តរាគមផ្ទាល់​កន្លែង​ចំនួន​២៥៤០០ដង ​និង​ឆែក​មនុស្ស​ចំនួន​១,៦លាន​នាក់​ នៅ​តាម​ច្រក​ព្រំ​ដែន តាម​ផ្លូវ តាម​ស្ថានីយ៍​រថភ្លើង​ឬ​អាកាសយានដ្ឋាន។ នៅទីបំផុត ពីថ្ងៃទី ៨​ដល់១៥ឧសភា ២០២៣ អាជ្ញាធរ​ប៊ុលហ្ការី ចាប់​ខ្លួន​ភេរវជន​សង្ស័យ​ម្នាក់​ជាប់​បញ្ជី​Interpol តាំងពី​ឆ្នាំ ២០១៥មក ដែល​ប្រើ​លិខិត​ឆ្លង​ដែន​ក្លែងក្លាយ​។

របាយការណ៍​របស់​Interpolដដែល​បាន​លម្អិត​អំពីប្រតិបត្តិការ​ចាប់​​ក្រុម​​ជួញដូរ​មនុស្ស ​៦នាក់ នៅ​ស៊ែរប៊ី ដែល​បង្ខំ​ឱ្យ​ស្រ្តី​១០នាក់​រកស៊ីលក់​ខ្លួន​ ១១​ករណី​​នៅ​ម៉ាសេដ្វានខាង​ជើង ៧ករណី​នៅ​កូឡុំប៊ី ជា​បណ្តាញ​ផ្លូវភេទ​ក្មេង​មិនទាន់​ពេញ​វ័យ។ នៅ​រ៉ូម៉ានី ការ​បំបែក​បណ្តាញ​ជួញដូរមនុស្ស​ឱ្យ​មក​ធ្វើការ​ដោយ​បង្ខំ អាច​​ជួយ​ជនរងគ្រោះ​បាន៨នាក់ និង​ការ​ចាប់​ខ្លួន​បួន​ករណី​ ព្រមទាំង​ជួយ​រំដោះក្មេង​ពី​ការ​ដើរ​សុំ​ទាន​បាន​៥នាក់ នៅ​ក្នុង​ប្រទេសស៊ុយអែត។ ក្រុម​ឧក្រិដ្ឋជន​ចូល​ចិត្ត​ទាក់​ក្មេង​ព្រោះ​ងាយ​យក​ចំណេញ​ និង​ងាយប្រើ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​អគ្គនាយក​Interpol ដោយ​ពន្យល់ថា​ ប្រតិបត្តិការGlobal Chain បាន​អនុញ្ញាត​ឱ្យ​ប៉ូលិស​អាច​វែក​រក​ឃើញ​ដាន​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញរបស់ក្រុម​ជួញដូរ​មនុស្ស។

ក្រៅ​អំពី​ប្រទេស​នៅអឺរ៉ុប ប្រតិបត្តិការ Global Chain ក៏​មាន​ចូល​រួម​ដោយ​ប្រទេស​ផ្សេងទៀត​ដូច​ជា​អ៊ីស្លង់ អង់គ្លេស​សហរដ្ឋ​អាមេរិក ម៉ារ៉ុក ប្រេស៊ីល នីហ្សេរីយ៉ា ហ្វីលីពីន បង់ក្លាដែស និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ