អានតួអត្ថបទ
អ៊ុយក្រែន

ឡុងដ៍​បើក​សន្និសីទ​អន្តរជាតិ​ស្វែង​រក​ជំនួយ​ដើម្បី​ស្ថាបនាប្រទេស​​អ៊ុយក្រែន​ឡើង​វិញ

ស្តារ​ហេដ្ឋារចនា​សម្ព័ន្ធ ដោះមីន លើក​ស្ទួយ​​សេដ្ឋកិច្ច​ឡើង​វិញ ផ្តល់​ហិរញ្ញវត្ថុដល់​សេវា​សាធារណៈ ... ទាំងនេះ​ជា​កម្មវត្ថុ​​នៃ​សន្និសីទ​អន្តរជាតិ ដែលកំពុង​រៀបចំ​ធ្វើ​នៅទីក្រុង​ឡុងដ៍ នា​ថ្ងៃពុធ​និង​ព្រហស្បតិ៍​ទី ២១-២២មិថុនា​នេះ។ បាន​ការ​ចូល​រួម​ពី​ក្រុម​មេដឹកនាំ​និង​តំណាង​មកពី​ប្រមាណ​ជាង​៦០​ប្រទេស​ ព្រមទាំង​អង្គការ​ក្រៅ​រដ្ឋាភិបាល មេដឹកនាំ​ក្រុមហ៊ុនសហគ្រាសនានា សន្និសីទ​អន្តរជាតិ​ដើម្បី​ស្ថាបនា​អ៊ុយក្រែន​ឡើង​វិញ លើក​ទីពីរ​នេះ ​សង្ឃឹម​ថា​នឹង​អាច​ប្រមូល​ផ្តុំ​រដ្ឋ​ ​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជននៅលើ​ពិភពលោក​ឱ្យ​ជួយ​ស្តារ​អ៊ុយក្រែនពី​សង្គ្រាម។

ប្រធានាធិបតី​អ៊ុយក្រែន ស្តាប់​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​កម្មវិធី​បើក​សន្និសីទ​អន្តរជាតិ​ដើម្បី​ស្ថារ​អ៊ុយក្រែន​ឡើង​វិញ​
ប្រធានាធិបតី​អ៊ុយក្រែន ស្តាប់​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​កម្មវិធី​បើក​សន្និសីទ​អន្តរជាតិ​ដើម្បី​ស្ថារ​អ៊ុយក្រែន​ឡើង​វិញ​ AP - Leah Millis
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អ៊ុយក្រែន បាន​ចូល​រួម​ក្នុង​សន្និសីទ​អន្តរជាតិ​នេះ តាម​ប្រព័ន្ធវីដេអូ។ ចំណែក​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក រីស៊ី ស៊ូណាក់ ដែល​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​​សន្និសីទ​ បាន​ ​បញ្ជាក់​អំពី​ជំហរ​គាំទ្រ​ឥតងាករេ​របស់​ក្រុម​បស្ចិមលោក​ចំពោះ​អ៊ុយក្រែន​ រហូត​ទាល់​តែ​បាន​ឈ្នះ​សង្គ្រាម​ ហើយ​ជួយ​ស្ថាបនា​ប្រទេស​ឡើង​វិញ​ឱ្យ​បាន​សក្តិសម​បំផុត។ ប៉ុន្តែ​ចំណោទ​បច្ចុប្បន្ន ​តើ​គេ​អាច​គាំទ្រ​ដំណើរបែបបទ​ជំនួយ​ ​តាម​វិធី​ណា ដល់​អ៊ុយក្រែន​​។ នេះ​ជាការ​ពន្យល់​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ដដែល។

កាលពី​ខែ​ធ្នូ ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​ប្រៀប​ផែនការ​ជួយ​អ៊ុយក្រែន ទៅ​នឹង​ផែនការ​អាមេរិក​ជួយ​អឺរ៉ុប​ក្រោយ​សង្គ្រាមលោក​លើក​ទីពីរ។ ប្រទេស​ជា​ច្រើន​ ដូច​យ៉ាង​បារាំង និង​ស្ថាប័ន​ខ្លះ បាន​ប្រកាស​ឆន្ទៈ​ទម្លាយ​កញ្ចប់​ថវិកា​ សម្រាប់​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល​ឡើងវិញ។ អង់គ្លេស​ បំរុង​ប្រាក់​កម្ចី​ពី​ធនាគារ​ពិភពលោក​ចំនួន ៣ពាន់​លាន​ដុល្លារ​សម្រាប់​ជួយ​សេវាសាធារណៈ​អ៊ុយក្រែន​សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ និង​បន្ថែម​ដោយ​ជំនួយ​ទ្វេភាគី ២៤០លាន​ សម្រាប់​ជួយ​ដោះមីន និង​​មនុស្សធម៌។

សហគមន៍​អន្តរជាតិ​កំពុង​ពិចារណា​ផងដែរ រក​​មធ្យោបាយស្រប​​ច្បាប់ទម្លាយ​មូលនិធិ​និង​លុយរុស្ស៊ី​រាប់​សិបពាន់​លាន​ដុល្លារដែល​ជាប់​បង្កក​ទណ្ឌកម្ម​ យក​មក​​ស្ថាបនា​ប្រទេសអ៊ុយក្រែនឡើង​វិញ។

ធនាគារ​ពិភពលោក​សន្យា​ផ្តល់​២០០លាន​ដុល្លារ​សម្រាប់​ស្តារ​បណ្តាញ​អគ្គីសនី​។ ធនាគារអឺរ៉ុប ដើម្បី​ស្ថាបនា​និង​អភិវឌ្ឍ ដែល​ធ្លាប់​ប្រកាស​ផ្តល់​ថវិកា​២ពាន់​លាន​អឺរ៉ូ​សម្រាប់​ឆ្នាំ​២០២២និង​២០២៣ដល់​អ៊ុយក្រែន នឹង​ប្រកាស​នៅចំពោះ​អង្គ​សន្និសីទ​អន្តរជាតិ​លើក​ទីពីរ​នេះ នូវ​ ជំនួយ​​ពីរ​​​កញ្ចប់​ទៀត គឺ​សម្រាប់​ជួយ​ក្រុមហ៊ុន​កសិចំណីអាហារ និង​បង្កើត​មូលនិធិ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច​និង​មធ្យម ព្រមទាំង​ពិធីសារ​ព្រមព្រៀង​បី​​ក្នុង​វិស័យ​ថាមពល។

សេចក្តី​ការ​បន្ទាន់របស់​​អ៊ុយក្រែនភ្លាម​នេះ​​ ​បើ​តាមធនាគារ​ពិភពលោក ​មាន​ទំហំ​១៤ពាន់​លាន​ដុល្លារ តែការ​ស្ថាបនា​ប្រទេសស្តារ​សេដ្ឋកិច្ច​​ជា​ទូទៅ​ ត្រូវ​ការ​ថវិកា​ដល់​ទៅ ៤១១ពាន់​លាន​ដុល្លារ​ឯណោះ។ នេះ​បើ​តាម​ការ​សិក្សា​ថ្មីចុងក្រោយ​របស់​ធនាគារ​ពិភពលោក អង្គការ​សហប្រជាជាតិ សហភាពអឺរ៉ុប និង​រដ្ឋាភិបាល​អ៊ុយក្រែន។ ចំណាយ​នឹង​រីក​ឡើង​កាន់តែ​ធំ​ទៀត បើ​សង្គ្រាម​នៅ​តែ​បន្ត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ