អានតួអត្ថបទ
រុស្ស៊ី-អាហ្វ្រិក

លោកពូទីន និង មេដឹកនាំប្រទេសអាហ្វ្រិកជាច្រើនត្រួតកងទ័ពជើងទឹក នៅក្រុង Saint-Petersbourg

 ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្ងៃអាទិត្យ ទី ៣០ កក្កដា បានថ្លែងសរសើរកងម៉ារីន រុស្ស៊ី ក្នុងពិធីប្រព្រឹត្តទៅ ព្យុហយាត្រាកងនាវា នៅឯក្រុងរុស្ស៊ី Saint-Petersbourg ក្រោមក្រសែភ្នែកមេ ដឹកនាំប្រទេសអាអ្វ្រិកជាច្រើន ក្រោយពីនៅក្នុងក្រុងនេះ មានចាត់ចែងជា ជំនួបកំពូលរុស្ស៊ី-អាហ្វ្រិក។ 

ក្រោយពីចប់ទៅ ជំនួបកំពូលរុស្ស៊ី-អាហ្វ្រិក  ប្រធានាធិបតីរុស្ស៊ី លោកពូទីនបង្ហាញ​មេដឹកនាំកុងហ្កោព្យុហយាត្រាកងទ័ពជើងទឹក​
ក្រោយពីចប់ទៅ ជំនួបកំពូលរុស្ស៊ី-អាហ្វ្រិក ប្រធានាធិបតីរុស្ស៊ី លោកពូទីនបង្ហាញ​មេដឹកនាំកុងហ្កោព្យុហយាត្រាកងទ័ពជើងទឹក​ © Alexander Kazakov, Sputnik-Kremlin/via AP
ផ្សាយពាណិជ្ជកម្ម

ក្នុងសុន្ទរកថា ថ្លែងមុនបើក ព្យុហយាត្រាកងនាវានោះ លោកពូទីន បានសំដែងវន្ទនកិច្ចចំពោះ ក្រុម អ្នកបើកបរដ៏ក្លាហាននៃបណ្តានាវាលើផ្ទៃទឹក និង បណ្តានាវាមុជទឹករុស្ស៊ី ដែលដើរតួខ្លួនក្នុងប្រតិបត្តិការ វាយលុក នៅអ៊ុយក្រែន ជាអាទ៏ កងនាវាប្រចាំសមុទ្រខ្មៅ ដែលរួមចំណែកជារឿយៗ ក្នុងការបាញ់ស្រោច ទៅលើទឹកដីអ៊ុយក្រែន។

ក្នុងនាមនៃប្រទេសរុស្ស៊ី ពួកនាវិកយើង បញ្ចេញកម្លាំងខ្លួនគ្មានសំចៃឡើយ បង្ហាញនូវវីរភាពពិតប្រាកដ ហើយប្រយុទ្ធយ៉ាងក្លាហានអង់អាច ដូចបុព្វបុរសខ្លួនអញ្ចឹង “- លោកពូទីន ថ្លែងមកទៀត ដោយក្នុង សុន្ទរកថានោះ គាត់មិនយោងឯណា ទៅលើជម្លោះនៅអ៊ុយក្រែន។​​  គាត់ក៏បន្ថែមថា ប្រទេស រុស្ស៊ី ពង្រឹងជាប់ជានិច្ច សក្តានុពលកងម៉ារីនខ្លួន។

ដាក់ឲ្យសកម្មក្នុងព្យុហយាត្រានោះនៅក្រុងដែលជាអតីតរាជធានីចក្រភពរុស្ស៊ី គឺ នាវាលើផ្ទៃទឹក និង នាវាមុជទឹក សរុបទៅ ចំនួន ៤៥ គ្រឿង ព្រមទាំង នាវិក ប្រមាណ ៣.០០០ នាក់ ក្នុងថ្ងៃទី ៣០ កក្កដា ដែលនៅរុស្ស៊ី ជាទិវាកងនាវាសមុទ្រ ប្រារព្ធយ៉ាងអ៊ឹងធឹក នៅទូទាំងប្រទេសរុស្ស៊ី។

ទិវានេះ ប្រព្រឹត្តទៅ គឺ ក្រោយពីចប់ទៅ ជំនួបកំពូលរុស្ស៊ី-អាហ្វ្រិក ចាត់ចែងឡើងនៅក្នុងក្រុងនេះ នាថ្ងៃ ព្រហស្បត៏ទី ២៧ កក្កដា និង ថ្ងៃសុក្រទី ២៨ កក្កដា ចូលរួមដោយ ៤៩ ប្រទេសអាហ្វ្រិក។ ពីក្នុងនោះ ៤ ប្រមុខរដ្ឋអាហ្វ្រិក គឺ មេដឹកនាំ Burkina Fasoi លោក Ibrahim Traoré ,មេដឹកនាំ Mali លោក Assimi Goita , មេដឹកនាំ Congo លោក Denis Sassou-Nguesso និង មេដឹកនាំ Erythrée លោក Isaias Afwerki បានឈរទស្សនាក្បួនដង្ហៃនាវានេះ នៅជាប់និង លោកប្រធានាធិបតីរុស្ស៊ី។

ដោយត្រួតពិនិត្យលើ ក្បួនដង្ហែនៃនាវាចម្បាំង និង នាវាមុជទឹកបរមាណូ ក្នុងក្រុង Saint-Petersbourg ជាក្រុងកំណើតគាត់ លោក ពូទីន បានប្រកាសឲ្យដឹងថា ក្នុងឆ្នាំនេះ កងម៉ារីនរុស្ស៊ី បានទទួល នាវាសមុទ្រ ចំនួន ៣០ គ្រឿង ថែមទៀត។

វិមានក្រេមឡាំងចង្អុលឲ្យឃើញថា នាវិក ៣.០០០ នាក់ នោះ ក៏បានចូលរួមដែរ ក្នុងព្យុហយាត្រា នៅលើដី។

មុនឡើងថ្លែងសុន្ទរកថា លោកពូទីន អមដោយលោករដ្ឋមន្ត្រីការពារជាតិ Sergey Shoigu  និង លោក ឧត្តមនាវី Nikolai Yevmenov ជាមេបញ្ជាការកងម៉ារីន បានជិះកាណូត តាមទន្លេ Neva ធ្វើអធិការកិច្ច នាវាខ្លះនៅក្នុងក្បួនដង្ហែនោះ។

 តាមលោកពូទីន បច្ចុប្បន្ននេះរុស្ស៊ីសម្រេចបានជាបន្តបន្ទាប់ ភារកិច្ចខ្នាតធំ ខាងនយោបាយជាតិ នៃ កងនាវា ហើយពង្រឹងជាប់ជានិច្ច សក្តានុពលប្រយុទ្ធកងម៉ារីនខ្លួន។ យ៉ាងណាមិញ គ្រាន់តែក្នុងឆ្នាំនេះ មាន នាវាថ្មីៗចំនួន ៣០ គ្រឿងទៀត ប្រភេទប្លែកៗ បានចូលខ្លួន ទៅប្រចាំការ ក្នុងកងនាវាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ