អានតួអត្ថបទ
ស្តេចឆាលស៍ទី៣

ស្តេចអង់គ្លេស ឆាលស៍ទី៣ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង

ស្តេចអង់គ្លេស ឆាលស៍ទី៣ និង អគ្គមហេសី កាមីឡា បានយាងមកដល់ប្រទេសបារាំងនៅរសៀលថ្ងៃ២០ កញ្ញា ម្សិលមិញនេះ។ បន្ទាប់ពីយាងចុះពីលើយន្តហោះភ្លាម ស្តេចទាំង២អង្គ បានយាងទៅកាន់រុក្ខវិថី សង់អេលីហ្សេ ដើម្បីជួបប្រធានាធិបតីបារាំងលោក ម៉ាក្រុង និង ភរិយា ក្នុងកិច្ចពិធីមួយ ដែលប្រារព្ធឡើងនៅវិមានជ័យជំនះ Arc de Triomphe រួចបន្តដំណើរទៅកាន់វិមានប្រធានាធិបតី ឡេលីហ្សេ។ នៅល្ងាចថ្ងៃដដែលនេះ ប្រមុខរដ្ឋទាំង២ បានជួបគ្នាក្នុងឱកាសទទួលទានភោជនីយអាហារ នៅអតីតព្រះរាជវាំងសេ្តចបារាំង Versailles ក្រោមវត្តមាននៃភ្ញៀវកិត្តិយសសំខាន់ៗច្រើនរូបទៀត។ ស្តេច ឆាលស៍ទី៣ នឹងបំពេញព្រះរាជទស្សនកិច្ចចំនួន ៣ ថ្ងៃនៅប៉ារីស និង ខេត្តប៊កដូ។

ស្តេចអង់គ្លេស ឆាលស៍ទី៣ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅប្រទេសបារាំង
ស្តេចអង់គ្លេស ឆាលស៍ទី៣ បំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋចំនួន៣ថ្ងៃនៅប្រទេសបារាំង AP - Yoan Valat
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ