អានតួអត្ថបទ

ស្លាប់មនុស្ស១៤នាក់នៅក្នុងហេតុការណ៍បាញ់រះសម្លាប់មនុស្សមិនធ្លាប់មាននៅប្រទេសឆែក

មនុស្ស១៤នាក់ស្លាប់ និង​របួស​២៥នាក់​នៅ​ក្នុងហេតុការណ៍បាញ់រះសម្លាប់មនុស្ស​​នៅសកលវិទ្យាល័យមួយនៅទីក្រុងប្រាក សាធារណរដ្ឋឆែក។ តាមប៉ូលិស ខ្មាន់កាំភ្លើងដែលមានកាំភ្លើងជាច្រើននៅជាប់ខ្លួន បាន​ចូល​ទៅ​បាញ់រះសម្លាប់មនុស្សនៅថ្ងៃព្រហស្បតិ៍ ម៉ោង៣រសៀល​ថ្ងៃ នៅ​ក្នុងសកលវិទ្យាល័យដែលគេធ្លាប់ជានិស្សិតផ្នែក​សិល្បៈ។ ប៉ូលិសសង្ស័យដែរថា ខ្មាន់កាំភ្លើងដែលជា​និស្សិតនៅសកលវិទ្យាល័យរូបនេះ​បាញ់សម្លាប់​ឪពុករបស់ខ្លួន​នៅមុនធ្វើសកម្មភាពបាញ់រះ និង​បាញ់សម្លាប់ខ្លួនឯង​នៅក្រោយពីមានអន្តរាគមន៍របស់​ប៉ូលិសឆែក។ អាជ្ញាធរ​ឆែកបានប្រកាស​ថា ហេតុការណ៍បាញ់សម្លាប់មនុស្ស​នៅថ្ងៃ​ព្រហស្បតិ៍មិនមែនជា​ករណីធ្វើភេរវកម្ម។

ប៉ូលិសបិទផ្លូវចូលទៅ​ម្តុំសកលវិទ្យាល័យជាទីដែលអតីតនិស្សិតម្នាក់ចូលទៅបាញ់រះសម្លាប់មនុស្ស​កាលពីថ្ងៃទី ២១​ធ្នូ ២០២៣
ប៉ូលិសបិទផ្លូវចូលទៅ​ម្តុំសកលវិទ្យាល័យជាទីដែលអតីតនិស្សិតម្នាក់ចូលទៅបាញ់រះសម្លាប់មនុស្ស​កាលពីថ្ងៃទី ២១​ធ្នូ ២០២៣ AP - Petr David Josek
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ