អានតួអត្ថបទ
អ៊ីរ៉ាក់

លក្ខខណ្ឌ​១២​ចំណុច​​របស់​​ពួក​​ស៊ុយ​​នី​​ត​​​ដើម្បី​​ប្រឆាំង​​អង្គការ​​រដ្ឋ​​អ៊ីស្លាម​​នៅ​​អ៊ីរ៉ាក់​

បណ្តា​​មេ​ដឹក​នាំ​​សហគមន៍​​ស៊ុយ​​នី​ត​ រម្លឹក​​លក្ខ​ខណ្ឌ​​នា​នា​​របស់​ខ្លួន​ ដើម្បី​ឪ្យ​​ពួក​គេ​​ប្រឆាំង​នឹង​​ពួក​​យុទ្ធ​ជន​​អាល់​​កៃ​​ដា​។ ឥស្សរជន​​ទាំង​នោះ ​បាន​លើក​ឡើង​​ជា​ថ្មី​​នូវ​​សំណើ​​របស់​ខ្លួន​ ចំពោះ​​នាយក​រដ្ឋ​មន្ត្រី​​អ៊ីរ៉ាក់​​និកាយ​​ឈី​​អ៊ី​ត​ ដែល​​បាន​​ជួប​​ពួក​គេ​នៅ​​រាជធានី​​អា​ម៉ាន់ ​(Amman)​ នៃ​​ប្រទេស​​ហ្ស៊​កដា​នី​។

Members loyal to the Islamic State in Iraq and the Levant (ISIL) wave ISIL flags as they drive around Raqqa, Syria, 29 June 2014.
Members loyal to the Islamic State in Iraq and the Levant (ISIL) wave ISIL flags as they drive around Raqqa, Syria, 29 June 2014. Reuters/Stringer
ផ្សាយពាណិជ្ជកម្ម

 

មានតែ​បញ្ឈប់​ការ​ផាត់​និកាយ​ភាគតិច​ស៊ុយ​នី​ត​ចោល​ទេ ដែល​អាច​ឈ្នះ​ការ​គំរាម​របស់​ពួក​ជី​ហាត នៅ​ប្រទេស​អ៊ីរ៉ាក់​បាន។ នេះ​ជាការ​អះអាង​របស់​ឥស្សរជន​ស៊ុយ​នី​ត​អ៊ីរ៉ាក់ ដែលមាន​ដើមកំណើត​នៅ​ខេត្ត​អា​ល់អាន់​បា (al-Anbar) ហើយ​ដែល​ភាគច្រើន​បាន​ភៀសខ្លួន​មក​ប្រទេស​ហ្ស៊​កដា​នី នៅពេល​បច្ចុប្បន្ន។ ពួកគេ​បន្ថែមថា ការវាយប្រហារ​ដោយ​សម្ភត្តមិត្ត​អន្តរជាតិ​តែមួយ​មុខ​នោះ មិន​គ្រប់គ្រាន់​ទេ។

លោក ឈី​អ៊ី​ក អាប់​ឌែ​ល ម៉ា​ឡិ​ក អាល់ សា​អា​ឌី (Cheikh Abdel Malek al-Saadi) ដែលជា​បុគ្គល​ម្នាក់​ដ៏​មាន​ឥទ្ធិពល​ក្នុងចំណោម​ពួក​ស៊ុយ​នី​ត បាន​ពោលថា ដើម្បី«បំបាត់​ភេរវ​និយមនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម គេ​ត្រូវ​បំផ្លាញ​ឫសគល់​របស់​វា ពោលគឺ​អយុត្តិធម៌ និង​ការ​ផាត់[និកាយ​ស៊ុយ​នី​ត]ចោល ហើយ​ត្រូវ​ផ្តល់​សិទ្ធិសេរីភាព​ឱ្យ​ប្រជាជន​វិញ។

កំហឹង​របស់​ពួក​ស៊ុយ​នី​ត

ចាប់តាំងពី​ការផ្តួលរំលំ​ប្រធានាធិបតី សា​ដាម ហ៊ូ​សេន (Saddam Hussein) មកពី​និកាយ​ស៊ុយ​នី​ត​អ៊ីរ៉ាក់ ក្នុង​ឆ្នាំ២០០៣ ក្រោម​ការឈ្លានពាន​រប​ស់​អាមេរិក ពួក​ស៊ុយ​នី​ត បាន​បរិហារ​ការ​ផាត់​ពួកគេ​ចោល​ជា​ប្រព័ន្ធ ដោយ​អាជ្ញាធរ​ឈី​អ៊ី​ត​ដែល​កាន់អំណាច។ បើ​និយាយ​ទៅ អង្គការ​រដ្ឋ​អ៊ីស្លាម​បាន​ឆ្លៀត​យក​កំហឹង​របស់​ពួក​ស៊ុយ​នី​ត មក​ធ្វើជា​ឈ្នាន់​ដើម្បី​ដណ្តើមយក​ដែនដី​មួយ​ភាគ​ធំ​នៃ​ខេត្ត អាល់ អាន់​បា (al-Anbar) កាលពី​ខែមករា​មុន។

ដើម្បី​ប្រយុទ្ធ​នឹង​ពួក​ជី​ហា​តនៃ​អង្គការ​រដ្ឋ​អ៊ីស្លាម ជនជាតិភាគតិច​ស៊ុយ​នី​ត​បានបង្ហាញ​សំណើ១២ចំណុច ក្នុង​បញ្ជី​មួយ ក្នុងចំណោម​នោះ​មានការ​បញ្ឈប់​ការវាយប្រហារ​ដែល​ប៉ះពាល់​ប្រជាជន ការធ្វើ​មាតុភូមិនិវត្តន៍​ជនភៀសខ្លួន និង​ការ​សងជំងឺចិត្ត​ឱ្យ​ជនរងគ្រោះ​ដោយសារ​ការវាយប្រហារ​របស់​សម្ភត្តមិត្ត​អន្តរជាតិ​ជាដើម។ ប៉ុន្តែ​ក៏មានដែរ ហើយ​ជាពិសេស​ទៀតផង​នោះ​គឺ ការចែក​អំណាច​ពិតប្រាកដ​ជាមួយ​ពួក​ឈី​អ៊ី​ត​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ