អានតួអត្ថបទ
កម្ពជា

រដ្ឋសភា​ខ្មែរ​​បាន​អនុម័ត​​ទាំង​ស្រុង​​លើ​​សេចក្តី​ព្រាង​ច្បាប់​​រៀបចំ ​និង​​ការ​ប្រព្រឹត្ត​ទៅ​​នៃ​​គណៈរដ្ឋមន្ត្រី​​ថ្មី​

រដ្ឋសភាជាតិ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី៣១ ខែឧសភា​នេះ បាន​បើក​សម័យប្រជុំ​លើក​ទី១០ ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​ចំនួន៤ ដែល​ក្នុងនោះ​ក៏មានដែរ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ដ្រី។ ក្រោយ​ជជែក​គ្នា​ពេញ​មួយ​ព្រឹក រដ្ឋសភា​ក៏បាន​សម្រេច​អនុម័ត​ទាំងស្រុង​ទៅ​សេចក្តីព្រាងច្បាប់​ថ្មី​នេះ។

រដ្ឋសភាខ្មែរបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
រដ្ឋសភាខ្មែរបានអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់រៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី @រដ្ឋសភា
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ត្រូវបាន​សមាជិកសភា​ដែល​ភាគច្រើន​មក​គណបក្ស​ប្រជាជន​កម្ពុជា​បានអនុម័ត​ទាំងស្រុង​ដោយ​សំឡេង១១១លើ១២៣សំឡេង។ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បានលើកឡើង​នៅក្នុង​រដ្ឋសភា ថា សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​នេះ មាន​មាត្រា​មួយចំនួន​ចាំបាច់​ត្រូវធ្វើ​ការកែតម្រូវ និង​បន្ថែម​មាត្រា​ថ្មី​មួយចំនួនទៀត​តាម​តម្រូវការ​របស់​ប្រទេសជាតិ។ លោ​កស ខេង ក៏បាន​លើកឡើង​ពី​តួនាទីផ្សេងៗរបស់​រដ្ឋាភិបាល​កម្ពុ​ជា​ដែល​មានចែង​នៅក្នុង​សេចក្តីព្រាងច្បាប់​ថ្មី​នេះ​ផងដែរ។

សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​បានអនុម័ត​ទាំងស្រុង​កាលពី​ថ្ងៃទី១១ សភា​កន្លងទៅ។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​រៀបចំ​ជាថ្មី​ជំនួស​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ឆ្នាំ១៩៩។ តាម​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​រៀបចំ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ឆ្នាំ១៩៩៤ ព្រមទាំង​បទពិសោធ និង​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​គណៈរដ្ឋមន្ត្រី​នាពេល​កន្លងមក។

លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​គណៈរដ្ឋមន្ត្រី​កម្ពុជា ធ្លាប់បាន​អះអាងថា ច្បាប់​នេះ​មាន​គោលបំណង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​គណៈរដ្ឋមន្ត្រី ជា​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​វា​មាន​គោលដៅ​កំណត់​អំពី​សមាសភាព សមត្ថកិច្ច និង​ការប្រព្រឹត្តទៅ​របស់​គណៈ​រដ្ឋមន្ត្រី​ដែលជា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា។ សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី មាន៩ជំពូក និង៤៩មាត្រា។ សេចក្តីព្រាងច្បាប់​ថ្មី​នេះ បាន​កំណត់ថា សមាភាព​នៃ​រាជរដ្ឋាភិបាល​កម្ពុជា មានតែ​នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ពោល គឺ​លែងមាន​រដ្ឋលេខាធិការ​ដូច​មុន​ទៀតហើយ។

សូមបញ្ជាក់ថា ក្រៅពី​អនុម័ត​ទាំងស្រុង​លើ​សេខ​ច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​នេះ រដ្ឋសភា​កម្ពុជា​ក៏បាន​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ថ្មី​ចំនួន៣ទៀត​ដែរ គឺ​សេចក្ដីព្រាងច្បាប់​ស្ដីពី សញ្ញា​តិ សេចក្ដីព្រាងច្បាប់​ស្ដីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការបង្កើត​អង្គការ​សហប្រតិបត្តិកា​រ​ព្រៃឈើ​អាស៊ី និង​សេចក្ដីព្រាងច្បាប់​ស្ដីពី វិសោធនកម្ម​មាត្រា​ចំនួន​នៃ​ច្បាប់​ស្ដី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ