អានតួអត្ថបទ
កម្ពុជា

តុលាការ​លើកលែង​ការចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិមនុស្ស លោក ចាន់ សុវ៉េត

លោក ចាន់ សុ​វ៉េត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត របស់​​សមាគម​សិទ្ធិមនុស្ស អាដហុក បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចៅក្រម​ស៊ើបសួរ​របស់​តុលាការ សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​សម្រេច​លើកលែង​ការ​ចោទ​​ប្រកាន់​លើ​រូប​លោក​ហើយ។

លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អាដហុក
លោក​ចាន់ សុវ៉េត មន្រ្តី​ស៊ើបអង្កេត​របស់​អាដហុក RFI/Channa Siv
ផ្សាយពាណិជ្ជកម្ម

កាលពីខែសីហា ឆ្នាំ២០១២ លោក ចាន់ សុវ៉េត ត្រូវបានចៅក្រម ចេញដីកាស៊ើបសួរ ចោទ​ប្រកាន់ក្នុងរឿងជួយ​ដល់​ជន​ជាប់​ចោទ ដែលពាក់ព័ន្ធនឹងរឿង​បង្កើត​តំបន់អបគមន៍ ប្រឆាំង​​រដ្ឋាភិបាល តាមរយៈជម្លោះដីធ្លី នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុក​ឆ្លូង ខេត្តក្រចេះ ឲ្យ​រត់គេចខ្លួន កាលពីខែឧសភា។

ចំពោះការសម្រេចរបស់ចៅក្រម ក្នុងការលើកលែងការចោទប្រកាន់នេះ ត្រូវបានលោក ចាន់ សុវ៉េត អះអាងថា លោកមិនមាន​ការ​ភ្ញាក់​ផ្អើល ឬក៏សប្បាយខ្លាំងក្លានោះទេ  ពីព្រោះថា នៅ​ក្នុង​ដំណើរការក្តីក្នុងតុលាការកម្ពុជា មាន​​ចំណុចខ្លះ មានភាពមិនប្រក្រតីច្រើន ដែលគេចាត់​ទុកថា តុលាការ​​កម្ពុជា មិនមានភាពឯករាជ្យ ដូចជា ករណី ប៊ុន សំណាង សុកសំអឿន ករណី​លោក ម៉ម សូណង់ដូ និងស្ត្រីអ្នកភូមិបឹងកក់ យ៉ោម បុប្ផា រួមទាំងករណី​សកម្មជន​ដីធ្លី​ដទៃ​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ