អានតួអត្ថបទ
អឺរ៉ុប

បាក់តេរី​រាតត្បាតនៅ​អឺរ៉ុប​ ធន់​នឹង​ថ្នាំ​ផ្សះ​គ្រប់​ប្រភេទ

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​អត្តសញ្ញាណ​នៃ​បាក់តេរី ដែល​​កំពុង​រាត​ត្បាត សម្លាប់​ជីវិត​មនុស្ស អស់​១៨​នាក់ ​ ​ក្នុង​សហភាព​អឺរ៉ុប​​ហើយ។ វា​ជា​បាក់តេរី​ដ៏​​កាច ដ៏​កម្រកើត​មាន ព្រម​ទាំង​ធន់នឹង​ថ្នាំ​សម្លាប់​មេរោគ​ (ថ្នាំ​ផ្សះ antibiotique)បំផុត។ ការ​ធន់​នឹង​ថ្នាំ​ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​​ព្យាបាល​អ្នក​ជំងឺ​ជិត​២ពាន់​នាក់ ជួប​ការ​លំបាក​យ៉ាងខ្លាំង​។

បាក់តេរី Escherichia coli enterohémorragique (Eceh) បង្ក​ជំងឺ​រាករូសឈាម​ដល់​ស្លាប់ នៅ​អឺរ៉ុប
បាក់តេរី Escherichia coli enterohémorragique (Eceh) បង្ក​ជំងឺ​រាករូសឈាម​ដល់​ស្លាប់ នៅ​អឺរ៉ុប Wikimedia
ផ្សាយពាណិជ្ជកម្ម

“កម្រ​បំផុត ពុល​បំផុត រីករាលដាល​លឿន​បំផុត ហើយ​ធន់​នឹង​ថ្នាំ​សម្លាប់​មេរោគ​ អង់ទីប៊ីយូទិចបំផុត” ! នេះ​ហើយ​ជា​អ្វី​ដែល អ្នក​ស្រាវជ្រាវ​​អាល្លឺម៉ង់ និង​ចិន ​ អាច​កំណត់​បាន​អំពី​បាក់តេរី ហៅ​ខ្លី​ថា E-coli (Escherichia coli enterohémorragique (Eceh))។ អ្នក​វិទ្យាសាស្ត្រ​ទាំង​អស់​នេះ​ ក៏​បានចាត់​ទុក​ថា E.coli ​ជា​ប្រភេទ​បាក់តេរី​ថ្មី​ បំពុល​សុខភាព​ខ្លាំង និង​ទំនង​ជា​អាច​ធន់​នឹង​ថ្នាំ​ផ្សះ​គ្រប់​ប្រភេទ​ទាំង​អស់។ ដោយ​ហេតុ​តែ​ភាព​​​កាចចម្លែក ព្រម​ទាំង​ធន់​នឹង​ថ្នាំ ទើប​ក្រុម​គ្រូពេទ្យ​​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​នឹង​ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ រហូតសង្គ្រោះ​អ្នក​ជំងឺ​មិន​ទាន់ ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​១៧​នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ និង​ម្នាក់​នៅ​ប្រទេសស៊ុយអែត។

ការ​ស្រាវជ្រាវ​ដំបូង​បង្ហាញ​ថា ជំងឺ​​រាតត្បាត​នៅ​ក្នុង​អឺរ៉ុប​នេះ ​បណ្តាល​មក​ពី បាក់តេរី ម្យ៉ាង​ដែល​មាន​ទម្រង់​ដូច​ បាក់តេរី E.Coli O104 ដែល​ជាការ​​​បង្ក​ឲ្យមាន​​ការ​រាករូស។ ប៉ុន្តែ​ពេល​នេះ​គេ​បាន​ដឹង​បន្ថែម​ទៀត ​មេរោគ​និង​ការរាតត្បាត​រឹត​តែ​កាច​ និង​សាហាវ ដោយ​បាក់តេរី​នេះ​មាន​ហ្សែន​ពីរ​ជួប​គ្នា​ គឺ Ecea និង Eceh។​

​ចំណែក​អង្គការ​សុខភាព​ពិភពលោកវិញ បាន​ទទួល​ស្គាល់​ថា​ បាក់តេរីដ៏​កាច​សាហាវ ធន់​នឹង​ថ្នាំ​នេះ ជា​បាក់តេរី ដែល​កម្រ​បំផុត មិន​ដែល​​ធ្លាប់​​​បង្ក​ការ​រាត​ត្បាត​ពី​មុន​មក​ទេ​។ គេ​ធ្លាប់​​ឃើញ​វា​ បង្ក​ជំងឺ​​នៅ​ក្នុង​ករណី​ឯកា និង​ម្តង​ម្កាល​ដែរ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​OMS មិន​ទាន់​​​អាច​ចាត់​ទុក​ ​បាក់តេរី E. Coliនេះ​ថា ​ជា​បាក់តេរី​ថ្មី​ទាំង​ស្រុង​បាន​​ទេ នៅ​ពេល​នេះ។

ការ​ងារ​ចម្បង​បន្ត​ទៅ​ទៀត គឺ​​​​​ស្រាវ​ជ្រាវ​​​រក​​មូលហេតុ​នៃ​​ការ​ចម្លង​មេរោគ ដើម្បី​ការពារ​ទប់​ទល់​នឹង​បាក់តេរី​ដែលហាក់ស៊ាំ​នឹង​​ថ្នាំ​ព្យាបាលស្ទើរ​គ្រប់​ប្រភេទ​​ នៅ​ពេល​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ