អានតួអត្ថបទ
កម្ពុជា-ចិន-អាមេរិក

លោក​ហ៊ុន សែន អន់​ចិត្ត​​នឹង​​អាមេរិក​​រឿង​​សមុទ្រ​​ចិន​​ខាង​​ត្បូង​​

ថ្លែង​ក្នុងពិធីចែកសញ្ញាបត្រ ដល់​និស្សិត​នៃ​សកលវិទ្យាល័យជាតិ​គ្រប់​គ្រង​ នៅ​ព្រឹក​ថ្ងៃ​ទី​ ៥​កុម្ភៈ​នេះ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​តែ​​ប្រកាស​​ជំហ​​កណ្តាល​​ពី​​បញ្ហា​​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​ប្រកាន់​ថា កម្ពុជា ជា​ប្រទេស​ដែល​មាន​នយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត មិន​តម្រូវ​ឲ្យ​សុំ​យោបល់​ពី​នរណា​ទាំងអស់ ចំពោះ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ខ្លួន​។

ប្រមុខការទូតអាមេរិក លោក​ចន ឃឺរី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន (ស្តាំ)។
ប្រមុខការទូតអាមេរិក លោក​ចន ឃឺរី (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន (ស្តាំ)។ REUTERS/Jacquelyn Martin
ផ្សាយពាណិជ្ជកម្ម

ការ​​ប្រកាស​នេះ ​ព្រោះ​ថា​កម្ពុជា​ ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្និទ្ធ​បំផុត ​ទាំងជា​មួយ​ចិន ​និង​អាមេរិក។ ចិន​ និង​អាមេរិក ​ដែល​ពេល​នេះ ​កំពុង​តែ​មាន​បញ្ហា​នឹង​គ្នា ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។​ តែ​យ៉ាង​ណា​ លោកហ៊ុន សែន បាន​សម្តែង​ការ​ខក​ចិត្ត ចំពោះ​អាមេរិក​ ព្រោះ​មហា​អំណាច​នេះ ​ធ្លាប់​បាន​ចោទ​កម្ពុជា​ ថា​ជា​ផ្នែក​មួយ​ ដែល​មិន​អាច​ធ្វើ​ឲ្យ​អាស៊ាន​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង ​COC​ កាល​ពី​ឆ្នាំ​ ២០១២ ​ពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ជំនួប​កំពូល​អាស៊ាន។ នាយក​រដ្ឋ​មន្ត្រី​ ដែល​កាន់​អំណាច​ជាង​​៣០​ឆ្នាំ​រូប​នេះ ​ចង់​ឱ្យ​លោក​ចន ឃឺរី ប្រមុខ​ការ​ទូត​អាមេរិក​ សង​យុត្តិធម៌​ដល់រូ​បលោ​ក ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​វិញ។​ លោក​ថា ​រឿង​តំបន់​ គួរតែ​ឱ្យ​ប្រទេស​ដែល​ពាក់ព័ន្ធ​ដោះស្រាយ​ជាមួយ​គ្នា​ មិន​គួរ​បន្ទោស​សម្ព័ន្ធ​មិត្ត​ណា​ម្នាក់​ឡើយ។​

សូម​ស្តាប់​ប្រសាសន៍​របស់​លោក​​នាយក​រដ្ឋមន្ត្រី៖

01:41

ប្រសាសន៍របស់លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ