អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០១១ ៖ មធ្យោបាយ​បី​យ៉ាង​ក្នុង​ការ​សង្គ្រោះ​ជីវិត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី ៣១​ឧសភា ជា​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់។ ឆ្នាំ​នេះ​ អង្គការ​សុខភាព​ពិភពលោក​ រួម​ទាំង​កម្ពុជា​ផង បាន​រៀប​ចំ​ទិវា​នេះ ក្រោម​ប្រធានបទ​ សន្ធិសញ្ញា​ត្រួត​ពិនិត្យ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ថ្នាំ​ជក់។ ជា​ប្រធានបទ​ដែល​ចង់​ផ្តល់​សារ​ជូន​សាធារណជន​ទូទៅ​ថា គេ​អាច​ជួយ​សង្គ្រោះ​ជីវិត​ពី​គ្រោះ​ថ្នាក់​ដោយ​ប្រើ​មធ្យោបាយ​បី​យ៉ាង គឺ​ប្រើ​ប្រដាប់ពន្លត់​ភ្លើង ពោង​បណ្តែត​ទឹក និង​​ការ​អនុវត្តន៍​សន្ធិសញ្ញានេះ ប្រសិន​បើ​គេ​ចង់​ផុត​ពី​គ្រោះ​ថ្នាក់​បង្ក​ឡើង​ដោយ​បារី និង​ផ្សែងបារី។ សូម​អញ្ជើញ​ស្តាប់​ការ​បក​ស្រាយ​បំភ្លឺ​​របស់​វេជ្ជបណ្ឌិត ឃុន សូគ្រីន ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព នៃ​ក្រសួង​សុខាភិបាល​កម្ពុជា តាម​រយៈ​បទ​សម្ភាសន៍​របស់​អៀង សុខម៉ិញ។ 

មធ្យោបាយ​បី​យ៉ាង​ក្នុង​ការ​សង្គ្រោះ​ជីវិត ដែល​ជា​សារ​នៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់
មធ្យោបាយ​បី​យ៉ាង​ក្នុង​ការ​សង្គ្រោះ​ជីវិត ដែល​ជា​សារ​នៃ​ទិវា​ពិភពលោក​គ្មាន​ថ្នាំ​ជក់ © OMS
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ