អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូ​ទទួល​ជា​លើក​ទី​១​គណៈប្រតិភូ​នៃ​“ក្រុមប្រឹក្សាជាតិ​ស៊ីរី”​

គណៈប្រតិភូ​​នេះ ​តំណាង​​ឲ្យ​​ភាគី​​ប្រឆាំង​​នៅ​​ស៊ីរី​ ថ្ងៃពុធ​​នេះ​​ធ្វើ​​កិច្ច​​ចរចា​​ជា​មួយ​​លោក​​រដ្ឋមន្ត្រី​​ការបរទេស​​រុស្ស៊ី ​Serguei Lavrov ​​ជុំវិញ​​ដំណើរ​​បំពេញ​​តាម​​ផែនការ​​សន្តិភាព​​របស់​​លោក​​កូហ្វ៊ីអាណាន់​​ជា​​បេសកជន​​ពិសេស​​របស់​​អ.ស.ប.​​និង​​សម្ព័ន្ធ​​អារ៉ាប​​ខាង​​រក​​ដំណោះស្រាយ​​ឲ្យ​​វិបត្តិ​​នៅ​​ស៊ីរី។​​

លោកAbdel Basset Sayda  គណៈប្រតិភូ​តំណាងឲ្យ​ភាគី​ប្រឆាំងនៅស៊ីរី​ ថ្លែងទៅកាន់អ្នកកាសែត​នៅខាងក្រៅនៃក្រសួងការបរទេសរុស្ស៊ីបន្ទាប់ពីបានជួប​សន្ទនា​ជាមួយ​លោក Sergei Lavrow នៅ​ម៉ូស្គូ​ថ្ងៃ​១១​កក្កដា​២០១២
លោកAbdel Basset Sayda គណៈប្រតិភូ​តំណាងឲ្យ​ភាគី​ប្រឆាំងនៅស៊ីរី​ ថ្លែងទៅកាន់អ្នកកាសែត​នៅខាងក្រៅនៃក្រសួងការបរទេសរុស្ស៊ីបន្ទាប់ពីបានជួប​សន្ទនា​ជាមួយ​លោក Sergei Lavrow នៅ​ម៉ូស្គូ​ថ្ងៃ​១១​កក្កដា​២០១២ REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

 

នា​កិច្ច​ចរចា​ថ្ងៃ​នេះ ជាមួយ​គណៈប្រតិភូ​“ក្រុម​ប្រឹក្សាជាតិ​ស៊ីរី” ដឹកនាំ​ដោយ​លោក Abdel Basset Seida ជា​ប្រធាន​ក្រុមប្រឹក្សា​នេះ​ផ្ទាល់ លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov អំពាវនាវ​រដ្ឋាភិបាល​ស៊ីរី​និង​គ្រប់តែ​ក្រុម​ទាំង​អស់​នៃ​ភាគី​ប្រឆាំង ឲ្យ​ចាប់​ផ្តើម​សំវាទ​នឹង​គ្នា​ទៅ​ហើយ​ក្នុង​សំវាទ​នេះ គឺ​សាមី​ភាគី​ស៊ីរី​ខ្លួន​ឯង​ដែល​ត្រូវ​កំណត់​វាសនា​ខ្លួន។

ប្រមុខ​ការទូត​រុស្ស៊ី កត់​សម្គាល់​ថា ទីក្រុង​ម៉ូស្គូ​ចង់​យល់​ដឹង​តើ​ធំធេង​យ៉ាងណា​ទស្សនវិស័យ ខាង​បង្រួបបង្រួម​គ្រប់តែ​ក្រុម​ប្រឆាំង ដើម្បី​ឈរ​លើ​មូលដ្ឋាន​ធ្វើ​សំវាទ​ជាមួយ​រដ្ឋាភិបាល ដូច​ដែល​មាន​ប្រមើល​ដោយ​ផែនការ​សន្តិភាព​របស់​លោក កូហ្វ៊ីអាណាន់ ជា​​បេសកជន​​ពិសេស​របស់​អ.ស.ប.​និង​សម្ព័ន្ធ​អារ៉ាប​ខាង​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​នៅ​ស៊ីរី​ផែនការ​ដែល​ត្រូវបាន​អនុម័ត​ទៅ​ហើយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

លោក Serguei Lavrov គូស​បញ្ជាក់​ថា​ដោយ​គាំទ្រ​ផែនការ​នេះ រុស្ស៊ី​បង្ហាញ​ឲ្យ​ឃើញ​ពី ភក្តីភាព​ឥត​ល្អៀង​ចំពោះ​ភាព​ចាំបាច់​ត្រូវតែ​បញ្ឈប់​អំពើ​ហិង្សា​ក្នុង​រូបភាព​ណា​ក៏​ដោយ​បញ្ឈប់​ដោយ​គ្រប់តែ​ភាគី​ទាំង​អស់​ហើយ​ឆ្លង​ទៅ​ធ្វើ​សំវាទ​ដោយ​មាន​ការ​ចូល​រួម​ទាំង រដ្ឋាភិបាល​ស៊ីរី ទាំង​គ្រប់​ក្រុម​ប្រឆាំង​ទាំង​អស់​រួច​ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​សំវាទ​នោះ គឺ​ជាតិ​ស៊ីរី​ខ្លួន​ឯង​ផ្ទាល់​ដែល​កំណត់​វាសនា​ប្រទេស​ខ្លួន ដោយ​ផ្តើម​ពី​ការ​សម្រប​យោបល់​គ្នា​ទៅ​លើ​ទ្រង់ទ្រាយ​និង​រយៈ​ពេល​ពន្យារ​ទៅ​នៃ​ដំណាក់​អន្តរកាល។

ថ្លែង​ទៅ​លោក Abdel Basset Seida ប្រធាន” ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី” ប្រមុខ​ការទូត​រុស្ស៊ី មាន​ប្រសាសន៍ ៖ ម៉ូស្គូ​ឲ្យ​តម្លៃ​ដល់​លទ្ធភាព​នៃ​ការ​ជួប​សន្ទនា​ជាមួយ​គណៈ​ប្រតិភូ​របស់​លោក នៅ​ចំ​នាទី​ទទួល​ខុសត្រូវ​នេះ​សម្រាប់​ប្រទេស​ស៊ីរី។ ព្រម​ជាមួយ​នេះ ម៉ូស្គូ​ក៏​ប្រាថ្នា​យល់​ឲ្យ​បាន​ច្បាស់​តើ​ចលនា​ប្រឆាំង​នៅ​ស៊ីរី​ស្ថិត​ក្នុង​សភាពការណ៍​យ៉ាង​ណា​ដែរ​តើ​“ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី” មាន​ទំនាក់​ទំនង​យ៉ាង​ណា​ដែរ​ជាមួយ​ក្រុម​ឯ​ទៀត​នៃ​ភាគី​ប្រឆាំង​នៅ​ក្រៅ​ប្រទេសនិង​ជា​ពិសេស​ជាមួយ​ក្រុម​ប្រឆាំង​ផ្ទៃ​ក្នុង​ប្រទេស​តែម្តង។

លោក Abdel Basset Seida ប្រធាន”​ក្រុម​ប្រឹក្សា​ជាតិ​ស៊ីរី”​ពី​ចំណែក​ខ្លួន បាន​វាយ​តម្លៃ​ខ្ពស់ ដល់​ទំនាក់​ទំនង​មិត្តភាព​ដែល​ចាក់​ឫស​ជាប់​រវាង​រុស្ស៊ី​និង​ស៊ីរី ដោយ​សង្ឃឹម​ថា ទំនាក់​ទំនង​នេះ​នឹង​បន្ត​រីក​ផុសផុល​ទៅ​ទៀត។ តាម​ប្រសាសន៍​គាត់ បញ្ហា​មួយ ដែល​ភាគី​ប្រឆាំង ចង់​បំភ្លឺ​សម្រាប់​ខ្លួន​តើ​អ្វី​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ស៊ីរី។ វា​មិនមែន​រឿង​ខ្វែង​គំនិត​គ្នា រវាង​ប្រជាជន​និង​រដ្ឋាភិបាល​ទេ។ រឿង​ដែល​មាន​គឺ​ជា​បដិវត្តន៍ ក្នុង​ន័យ​ពិត​នៃ​ពាក្យ​នេះ។ ប្រជាជន​ស៊ិរី ប្តេជ្ញា​ខ័ណ្ឌ​បញ្ចប់​ជាមួយ​របប​ពុក​រលួយ ​ហើយ​ចល័ត​ទៅ​មុខ​តាម​មាគ៌ា​ប្រជាធិបតេយ្យ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ