អានតួអត្ថបទ
កម្ពុជា

ព្រះ​មហាក្សត្រ​​កោះ​​មេ​ដឹក​នាំ​គណបក្ស​​ទាំង​ពីរ​​​ប្រជុំ​​ដោះ​ស្រាយ​​បញ្ហា​​នយោ​បាយ​​

ទី​បំផុត​​ទៅ​ ព្រះមហាក្សត្រ​​​សម្តេច​​ព្រះបរមនាថ​ នរោត្តម ​សីហមុនី ​កាលពី​ថ្ងៃ​ទី១២​ ខែកញ្ញា​ ព្រះអង្គ​​បាន​​ចេញ​​ព្រះ​រាជ​​សារ​​​អញ្ជើញ​​​ប្រជុំ​​​ ជូន​​លោក​ ហ៊ុន សែន​ អនុ​ប្រធាន​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​លោក ​សម រង្ស៊ី ​ប្រធាន​​គណបក្ស​​សង្គ្រោះ​ជាតិ​ រួម​ទាំង​​សហការី​​ម្ខាងៗ​ ចំនួន​​២រូប​​ទៀត​ ចូល​​រួម​​ប្រជុំ ​ក្រោម​​អធិបតី​ភាព​​របស់​​ព្រះអង្គ ​ដើម្បី​​ដោះ​ស្រាយ​​បញ្ហា​ប្រទេស​​ជាតិ​​។ កិច្ច​ប្រជុំ​​នឹង​​បើក​​ធ្វើ​​នៅ​​ថ្ងៃ​​សៅរ៍​ ទី១៤​ ខែ​​កញ្ញា​ វេលា​​ម៉ោង​ ៩​ ព្រឹក នៅ​ក្នុង​​ព្រះ​បរម​រាជវាំង​។

ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពេល​យាង​មក​ដល់​ភ្នំពេញ​​កាលពី​ថ្ងៃ​១១កញ្ញា
ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ពេល​យាង​មក​ដល់​ភ្នំពេញ​​កាលពី​ថ្ងៃ​១១កញ្ញា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ​ត្រូវ​បាន​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ផ្សព្វផ្សាយ​​ដល់​អ្នកកាសែត ​កាលពី​យប់​ថ្ងៃ​ទី​១២​កញ្ញា ​ភ្លាមៗ​នោះ​ ក៏មាន​លិខិត​របស់លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​តប​នឹង​ព្រះមហាក្សត្រ។​ ក្នុង​លិខិត​ លោក​ ហ៊ុន​ សែន​ បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា​ លោក​​នឹង​ដឹកនាំ​សហការី​ ចំនួន​ ២ រូប​ គឺ​លោក​ សាយ ឈុំ ​និង​លោក​ ស ខេង ​ទៅ​ចូល​រួម​ប្រជុំ ​តាម​ការអញ្ជើញ​របស់​ព្រះអង្គ។

ដោយឡែក​ មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​ គេ​នៅ​មិន​ទាន់​ឃើញ​លិខិតរបស់លោកសម រង្ស៊ី ​ឆ្លើយ​តប ​នឹង​ព្រះរាជសារ​អញ្ជើញ​ប្រជុំ​របស់​ព្រះមហាក្សត្រ ​នៅ​ឡើយ​ទេ។ លោក ​សម រង្ស៊ី ​និង​លោក ​កឹមសុខា ​កំពុង​ស្ថិត​នៅ​ខេត្ត​បាត់ដំបង​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ជួប​សកម្មជន​អ្នកគាំទ្រ​បន្ត​ពី​ជំនួប​កាលពី​ថ្ងៃ​ម្សិល​មិញ ​នៅ​ខេត្ត​សៀមរាប ​និង​ខេត្តបន្ទាយ​មាន​ជ័យ។
 
ជាការកត់​សម្គាល់​ កិច្ច​ប្រជុំ​កំពូល​រវាងគណបក្សទាំងពីរ​ ក្រោម​ព្រះរាជ​អធិបតី​របស់ព្រះមហាក្សត្រ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​​ទី១៤​កញ្ញា ​ធ្វើ​ឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​មហាបាតុកម្មរបស់​គណបក្ស​សង្គ្រោះជាតិ ​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី ​ដែល​គ្រោង​ធ្វើ​ ចាប់ពីថ្ងៃ​ទី​១៥ ​កញ្ញា​ តទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ