អានតួអត្ថបទ
កម្ពុជា

លោក​​រ៉ុង​ ឈុន​​បរាជ័យ​ក្នុង​ដាក់​ការ​បញ្ចំាង​​ឯកសាររឿង​ "នរណា​សម្លាប់​ជា​ វិជ្ជា?"​

នៅទីលាន ប្រជាធិបតេយ្យ ក្នុង​ក្រុង​ភ្នំពេញ លោក រ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀន​ឯករាជ្យ​បាន​បរាជ័យ​ជាលើក​ទី២ ក្នុង​ការប៉ុនប៉ង​ដាក់​បញ្ចាំង​ខ្សែ​វីដេអូ ឯកសារ “នរណា​សម្លាប់ ជា វិជ្ជា”។

លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ បរាជ័យ​ជាលើក​ទីពីរ​ក្នុង​ការ​ប៉ុនប៉ង​ដាក់បញ្ចាំង​ខ្សែវីដេអូ ឯកសារ "នរណា សម្លាប់ ជា វិជ្ជា "។
លោក រ៉ុង​ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ បរាជ័យ​ជាលើក​ទីពីរ​ក្នុង​ការ​ប៉ុនប៉ង​ដាក់បញ្ចាំង​ខ្សែវីដេអូ ឯកសារ "នរណា សម្លាប់ ជា វិជ្ជា "។ © អ៊ឺម ណាវិន
ផ្សាយពាណិជ្ជកម្ម

 

នៅម៉ោង ៥​និង៣០ នាទី​ល្ងាច​ថ្ងៃ​ពុធ ទី ១៧​វិច្ឆិកា​នេះ មិនទាន់​ទំាង​បាន​ដំឡើង​ឧបករណ៍ សម្រាប់​បញ្ចាំង​ផង លោក រ៉ុង ឈុន ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ហាម​មិន​អោយ​ដាក់ បញ្ចាំង​វីដេអូ នោះ​ទេ ដោយ​សមត្ថកិច្ច​សំអាង​ថា លោក​អភិបាលក្រុង មិន​អនុញ្ញាត។

លោក ​កែប ជុតិមា អភិបាលក្រុង​ភ្នំពេញ​បានបដិសេធ សំណើ​របស់​លោក រ៉ុង ឈុន មិន​អោយ​ដាក់​បញ្ចាំង​ខ្សែ​វីដេអូ “នរណា​សម្លាប់ ជា វិជ្ជា” ពីព្រោះ​ជា វីដេអូ​ដែល​គ្មាន ការអនុញ្ញាតិ​ពី​ក្រសួង​​វប្បធម៌។

បន្ទាប់​ពី​បរាជ័យ នៅ​ល្ងាចថ្ងៃ​ពុធ​នេះ លោក រ៉ុង ឈុន បានអះអាង​ថា នៅ​ព្រឹកសែ្អក លោក​នឹង​ដាក់​បញ្ចាំង​ឯកសារ​នេះ នៅ​ក្នុង​ការិយាល័យ​របស់​លោក។

លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ និង​ជា​ប្អូន​បង្កើត​របស់​លោក​ជា វិជ្ជា មាន​ប្រសាសន៍ ក្រោយ​ការហាមឃាត់​របស់​សមត្ថកិច្ច មិន​អោយ​បញ្ចាំង​ឯកសារ​នោះ​ថា លោក​នឹង​ថតចំលង​វីដេអូ​ឯកសារ “នរណា​សម្លាប់ ជា វិជ្ជា?” ដើម្បី​ចែកចាយ​អោយ​មហាជន​ដោយ ឥត​គិតថ្លៃ ក្នុង​ពេលខាង​មុខ​នេះ។

គ្មាន​អំពើ​ហឹង្សា​ណាមួយ​កើតឡើង​នោះទេ ពីព្រោះ លោក រ៉ុង ឈុន មិនបាន​ដំឡើង​ឧបករណ៍​បញ្ចាំង​ក្រោយ​ពី​សមត្ថកិច្ច​ហាមឃាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ