អានតួអត្ថបទ
អ.ស.ប.ម៉ាលី

អ.ស.ប.​គ្រោង​ដាក់​ពង្រាយ​កងទ័ព​មួកខៀវ​របស់​​ខ្លួន​៥០០០​នាក់​នៅ​ម៉ាលី​

តើ​កង​កម្លាំង​យោធា​មួយ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជា​ប្រចាំការ​នៅ​លើ​ទឹក​ដី​ប្រទេស​ម៉ាលី?​ ក្រោយ​ពី​ការ​បញ្ចប់​ប្រតិបត្តិការ​​យោធា​បារាំង?​​បញ្ហា​នេះ​ ជា​ប្រធាន​បទ​ដ៏​សំខាន់​បំផុត​នៅ​ពេលនេះ។​​ម្យ៉ាងទៀត​ សេចក្តី​សម្រេច​មួយ​ដែល​គេ​កំពុង​តែ​​ជជែក​ពិភាក្សា​គ្នា​នៅ​អ.ស.បនោះ​​គឺ​ការ​​ដាក់​ពង្រាយ​កងទ័ព​មួកខៀវ​ចំនួន​៥០០០​នាក់​ដើម្បី​ជួយ​ការពារ​រក្សា​ស្ថិរភាព​នៅ​ភាគ​ខាង​ជើង​​​ប្រទេស​ម៉ាលី។ ប្រសិន​បើ កងទ័ព​មួក​ខៀវ​របស់ អ.ស.បដាក់​ពង្រាយ​ពិត​មែន​នោះ​ កងទ័ពមួកខៀវ​ភាគ​ច្រើន​​ជា​សញ្ជាតិ អាហ្វ្រិក។

អ.ស.ប.អាចនឹងដាក់ពង្រាយកងទ័ពខ្លួន​នៅប្រទេសម៉ាលី​ក្រោយពីប្រតិបត្តិការ​Serval​បារាំងត្រូវចប់
អ.ស.ប.អាចនឹងដាក់ពង្រាយកងទ័ពខ្លួន​នៅប្រទេសម៉ាលី​ក្រោយពីប្រតិបត្តិការ​Serval​បារាំងត្រូវចប់ AFP/Kambou Sia
ផ្សាយពាណិជ្ជកម្ម

ចំពោះក្រុមអ្នកការទូតរបស់អ.ស.ប. សេចក្តីសម្រេចចិត្ត​លេខ​​២០៨៥ ដែល បញ្ជាក់ថា វិបត្តិ​នៅ​ម៉ាលីគឺ​​មានតែប្រជាជនអាហ្វ្រិក​​​​ខ្លួន​ឯង​ទេដែល​ជា​អ្នក​ដោះស្រាយនោះ​មិន​អាច​អនុវត្តន៍​បាន​ទេ​នៅពេលនេះ។ ​ដូចនេះហើយ បាន​ជាក្រុមប្រឹក្សាសន្តិសុខ​នៃ​អសប មាន​បំណង​ចង់​បញ្ជូន​កង​​ទ័ពមួកខៀវ​ទៅកាន់ម៉ាលីដើម្បី​​ជាជំនួយ​អម​កងទ័ពអាហ្វ្រិក។

កងទ័ពអន្តរជាតិនេះដែលស្ថិតនៅក្រោមបញ្ជា​ការ​ផ្ទាល់​របស់អសបនឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​ម៉ាលី​នៅ​​ក្នុងពេលណាដែលប្រតិបត្តិការណ៍ Serval របស់​កង​ទ័ព​បារាំង​ត្រូវ​បិទ​​​បញ្ចប់។ កង​កម្លាំង​​ទ័ពមួកខៀវរបស់ អ.ស.ប.នេះ ​មាន​បេសកកម្ម ប្រយុទ្ធប្រឆាំង​ជាមួយ​ពួក​អ៊ីស្លាម​ជ្រុល​និយម​ដើម្បីកុំឲ្យពួកឧទ្ទាមនេះ​វិល​ត្រឡប់​មក​លើ​ទឹក​ដីម៉ា​លី​ជា​ថ្មី​វិញ​និងក៏​ដើម្បីកុំឲ្យពួកនេះ មក​​តាម​​សងសឹក​​ក្រុម Touaregs ដែលជាប្រជាជនរស់នៅក្នុងតំបន់រហោឋានសាហារ៉ា។​

ម្យ៉ាងទៀត ការដាក់ពង្រាយកងយោធាមួកខៀវអសបនៅម៉ាលីនេះនឹងត្រូវលើកមក​ពិភាក្សា​នៅ​​ពេល​​​​ខាង​មុខជាមួយសហភាពអាហ្រ្វិក អង្គការ Cédéao និងប្រទេស Mali ។ ចំនួនកង ទ័ព​​ដែលអាចមាន​រហូតដល់​ ៥០០០​នាក់ ភាគច្រើន​នឹងមាន​​សញ្ជាតិ​​អាហ្វ្រិក​។ និយាយ​ពី​តួ​នាទីក​ងទ័ពបារាំងវិញ ប្រសិន​បើ​ទាហាន​បារាំង​បន្ត​ស្ថិត​នៅក្នុងប្រទេសម៉ាលី គេមាន​ជម្រើស​​ពីរយ៉ាង ៖ម្យ៉ាងគឺ​កង​ទ័ពបារាំង​ត្រូវ​នៅ​ឯករាជ្យ​ ឯម្យ៉ាងទៀតកងទ័ព​បារាំង​ត្រូវ​ដាក់​បញ្ចូល​​ជាមួយក្រុម​​កងទ័ព​មួក​ខៀវ។ ជម្រើស​​ចុង​ក្រោយ​នេះ អាច​ទទួល​យក​បាន​នៅ​លើ​វិស័យ​​នយោបាយ តែ​នៅលើវិស័យយោធាវិញ ពុំសូវជាមានប្រសិទ្ធិភាពឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ