អានតួអត្ថបទ
ក្រិក​-ចិន

ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចិន​នៅ​ប្រទេស​ក្រិក

លោក​នាយក​រដ្ឋ​មន្ត្រី​ចិន​ Wen​ Jiabao​ស្ថិត​នៅ​អឺរ៉ូប​ នៅ​ចុង​សប្តាហ៍​នេះ​។ជា​ដំណើរ​ទស្សនកិច្ច​ដែល​ចាប់​ផ្តើម​នៅ​ប្រទេស​ក្រិក​ ជា​ទី​ដែល​ប្រទេស​ទាំង​ពីរ​បម្រុង​នឹង​ចង​សម្ពន្ធភាព​ពាណិជ្ជកម្ម​ថ្មីៗ។គឺ​ ជា​លាភ​មួយ​សំរាប់​ប្រទេស​ក្រិក​ដែល​រង​គ្រោះ​ដោយ​វិបត្តិ​ ​ ប៉ុន្តែ​ក៏​ជា​លាភ​មួយ​សំរាប់​ប្រទេស​ចិន​ដែរ។

នាយក​រដ្ឋមន្ត្រីចិន លោក  Wen  Jiabao
នាយក​រដ្ឋមន្ត្រីចិន លោក Wen Jiabao Reuters/David Gray
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តីរាយការណ៍​​របស់ វីនស្តុន រតនា

គឺ​ជា​លើក​ទីមួយ​ហើយ​ ចាប់​តាំង​ពី​២៤​ឆ្នាំ​មក​ដែល​មាន​នាយក​រដ្ឋ​មន្ត្រី​ចិន​មួយ​រូប​បំពេញ​ទស្សនកិច្ច​ នៅ​ប្រទេស​ក្រិក។ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ប្រទេស​ទាំង​ពីរ​ត្រៀម​ខ្លួន​នឺង​ធ្វើ​business​ ​ដ្បិត​ម្នាក់ៗ​មាន​ផល​ប្រយោជន៍​រៀងៗ​ខ្លួន។

សំរាប់​Athènes​វិញ​ ​ ក្រយាតំណាំង​គឺ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ប្រទេស​ជាតិ​ចេញ​ពី​ដំណើរ​ថយ​ក្រោយ​ឱ្យ​បាន​ឆាប់​រហ័ស។វិបត្តិ​បាន​បន្ទន់​បន្សោយ​សេដ្ឋកិច្ច​របស់​ខ្លួន​។ប្រទេស​ក្រិក​ខ្វះ​វិនិយោគទុន​បរទេស​។ឃើញ​ថា​ ប្រទេស​ចិន​អាច​នឹង​ក្លាយ​ទៅ​ជា​ដៃ​គូ​មួយ​ប្រកប​ដោយ​ឯកសិទ្ធិ។

សំរាប់​ប៉េកាំង​ ​ ប្រទេស​ក្រិក​ជា​បឋម​គឺ​ជា​ការ​ធ្វើ​វិនិយោគ​ទុន​ប្រកប​ដោយ​អត្ថប្រយោជន៍​ ​ ដោយ​សារ​សេដ្ឋកិច្ច​ក្រិក​មាន​សុខភាព​ទន់​ខ្សោយ​ ​ ប៉ុន្តែ​ ជាពិសេស​ ប្រទេស​ក្រិក​គឺ​ជា​ទ្វារ​ចូល​មួយ​ដ៏​សំខាន់​ទៅ​ក្នុង​ភូមិភាគ​Balkans​ ប្រកប​ដោយ​ច្រក​ចូល​ទៅ​កាន់​ធនធាន​ធម្មជាតិ​មិន​តិច​ទេ​នៃ​ភូមិភាគ។

វត្តមាន​របស់​ចិន​ពុំ​មែន​ជា​រឿង​ថ្មី​ឡើយ។ប៉េកាំង​មាន​រួច​ទៅ​ហើយ​នូវ​សម្បទាន​ពីរ​នៃ​ឋបនភ៍ណ្ឌ​ចុង​បំផុត​នៃ​កំពង់​ផែ​ដ៏​ល្បី​ឈ្មោះ​Pirée​។នៅ​ថ្ងៃ​នេះ​ ​ ប៉េកាំង​ត្រៀម​ខ្លួន​នឹង​ដាក់​ទុន​រាប់​ជា​ច្រើន​ពាន់​លាន​អឺរ៉ូ​ ដើម្បី​ធ្វើ​ឱ្យ​កំពង់​ផែ​នេះ​ក្លាយ​ទៅ​ជា​ក្បាល​ស្ពាន​នៅ​ក្នុង​ភូមិភាគ។

នៅ​ខណៈ​នេះ​ ​ មាន​គ្រាន់​តែ​ជា​ការ​ចរចា​គ្នា​ប៉ុណ្ណោះ​ ​ ប៉ុន្តែ​ប្រទេស​ក្រិក​ត្រូវ​គេ​ប្រញាប់​ឱ្យ​ចុះ​កុងត្រា។លោក​រដ្ឋ​មន្ត្រី​ក្រិក​ទទួល​បន្ទុក​ខាង​វិនិយោគ​ទុន​ Haris​ Pamboukis​ទើប​នឹង​បង្ហើយ​គម្រោង​ច្បាប់​ដែល​ចាប់​ពី​អំណើះ​ត​ទៅ​នឹង​អនុញ្ញាត​ឱ្យ​ពន្លឿន​ហើយ​និង​ជួយ​សម្រួល​ដល់​វិនិយោគ​ទុន​បរទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ