អានតួអត្ថបទ
ទុយនីស៊ី

ដីកា​ចាប់ខ្លួន​បិនអាលី​និង​ការប្រកាស​នៅថ្ងៃព្រហស្បតិ៍​នេះនូវ​សមាសភាព​ថ្មី​នៃ​រដ្ឋាភិបាល​អន្តរកាល​

បាតុកម្ម​នៅតែ​មាន​បន្តទៀត​នៅ​ក្នុង​ប្រទេស​ទុយនីស៊ី​ដើម្បី​ប្រឆាំង​ទាមទារ​ឲ្យ​រំលាយ​រដ្ឋាភិបាល​អន្តរកាល។​ បាតុករ​ទុយនីស៊ី​ប្រឆាំង​នឹង​វត្តមាន​នៅ​ក្នុង​រដ្ឋាភិបាល​អន្តរកាល​នៃ​អ្នកនយោបាយ​ដែល​ធ្លាប់​ធ្វើការ​បម្រើ​អតីត​ប្រធានាធិបតី​បិន​ អាលី។​ នៅ​ល្ងាច​ថ្ងៃពុធ​ម្សិល​មិញ​ ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យដឹងថា​ ​ គេ​នឹង​ដឹង​សមាសភាព​ថ្មី​នៃ​រដ្ឋាភិបាល​អន្តរកាល​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ចំណែកឯ​តុលាការ​ទុយនីស៊ី​វិញ​បាន​ចេញ​ដីកា​អន្តរជាតិ​ដើម្បី​តាមចាប់​ខ្លួន​អតីត​ប្រធានាធិបតី​បិន​ អាលី​និង​ភរិយា។ 

​អតីត​ប្រធានាធិបតី​ទុយនីស៊ី​ ​បិន​ អាលី ​និង​ភរិយា.
​អតីត​ប្រធានាធិបតី​ទុយនីស៊ី​ ​បិន​ អាលី ​និង​ភរិយា. © AFP
ផ្សាយពាណិជ្ជកម្ម

01:39

សេចក្តីរាយការណ៍របស់​ សៀក សារិន

តាមពិត​ សមាសភាពថ្មី​នៃ​រដ្ឋាភិបាល​អន្តរកាល​ទុយនីស៊ី​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​តាំងពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​ម៉្លេះ​ ​ បន្ទាប់​មក​បាន​ត្រូវ​គេ​ប្រាប់ថា​ ​ ត្រូវ​លើក​យក​មក​ប្រកាស​ប្រាប់​នៅ​រសៀល​ថ្ងៃ​ពុធ​វិញ​ ហើយ​នៅ​ទី​បំផុត​ អ្នក​នាំពាក្យ​នៃ​រដ្ឋាភិបាល​អន្តរកាល​លោក​Taieb Baccouch​បាន​ថ្លែង​ប្រាប់ថា​ ​ សមាសភាពថ្មី​​នៃ​រដ្ឋាភិបាល​អន្តរកាល​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ នៅ​ចន្លោះ​ពេល​នេះ​ ​ ពាក្យ​ចចាម​អារ៉ាម​បាន​បែក​ជា​អូ​ហូរ​ជា​ស្ទឹងនៅ​ទូទាំង​ប្រទេស​ទុយនីស៊ី។

 
តើ​ហេតុ​អ្វី​បានជា​សមាសភាពថ្មី​នៃ​រដ្ឋាភិបាល​អន្តរកាល​មាន​ការ​លំបាក​នឹង​ប្រសូត​ចេញ​ជា​រូបរាង​ម្ល៉េះ?​ បើយោងតាម​ប្រភព​ព័ត៌មាន​បាន​មក​ពី​AFP​បាន​ឲ្យ​ដឹងថា​ ​ ការចរចា​ក្នុង​ការ​ប្តូរ​សមាសភាព​ថ្មី​នៃ​រដ្ឋាភិបាល​អន្តរកាល​គឺ​បណ្តាល​មក​ពី​មាន​បញ្ហា​យ៉ាង​ស្មុគស្មាញ​និង​មាន​ការចរចា​យ៉ាង​តឹងតែង​ពាក់ព័ន្ធ​នឹង​មុខ​តំណែង​រដ្ឋមន្ត្រី​នៃ​ក្រសួង​ការពារជាតិ​ ក្រសួង​មហាផ្ទៃ​និង​ក្រសួង​ការបរទេស។​ សូមបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ មុខតំណែង​រដ្ឋមន្ត្រី​ទាំងបី​ក្រសួង​ខាងលើនេះ​សុទ្ធតែ​កាន់កាប់​ដោយ​អ្នកនយោបាយ​ដែល​ធ្លាប់​ធ្វើការ​បម្រើ​របប​​បិន​ អាលី។

ចំណែកឯ​តុលាការ​ទុយនីស៊ី​វិញ​បាន​ចេញ​ដីកា​អន្តរជាតិ​ដើម្បី​តាមចាប់​ខ្លួន​អតីត​ប្រធានាធិបតី​បិន​ អាលី​និង​ភរិយា​ពី​”​ បទ​បាន​លួច​បន្លំ​យក​អចលនទ្រព្យ​និង​ទ្រព្យ​សម្បត្តិ​ផ្សេងៗ​ទៀត​ដោយ​ខុស​ច្បាប់”​ ​ ហើយនិង​ពី​”​ បទ​បាន​យក​រូបិយប័ណ្ណ​ចេញ​ទៅ​បរទេស​ដោយ​ខុស​ច្បាប់”​ ​ ។

រីឯ​Interpol​វិញ​ គេបាន​ឲ្យ​”​ សញ្ញា​អាសន្ន​ពិភពលោក”​ ហើយបាន​ចេញ​បញ្ជា​ឲ្យ​តាមដាន​រក​ចាប់​ខ្លួន​អតីត​ប្រធានាធិបតី​បិន​ អាលី​និង​ភរិយា​និង​ក្រុម​គ្រួសារ​៦នាក់​ទៀត​ដែល​បាន​ភៀស​ខ្លួន​ទៅ​រក​ជម្រក​ទៅ​ប្រទេស​Arabie Saoudite៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ