អានតួអត្ថបទ
កូដឌីវ័រ

សករាជ​លោក ឡូរ៉ង់ បាក់បូ​បាន​ឈាន​ដល់​ទីបញ្ចប់

ទីបំផុត​ទៅ និង​បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធគា្ន​យ៉ាង​ខ្លំាង​ក្លា​រវាង​កងកម្លំាង​របស់​លោក​បាក់បូ និង​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា​ក្នុង​រយៈពេល ១២​ថ្ងៃ​ចុង​ក្រោយ​នេះ​មក លោក​ប្រធានាធិបតី​ផុតអាណត្តិ បាក់បូ ត្រូវ​បាន​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា​ចាប់​​ខ្លួន​នៅ​ព្រឹក​ថ្ងៃច័ន្ទ ទី១១ មេសា​ម្សិលមិញ។ លោក​វ៉ាត់តារ៉ា​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូដឌីវ័រ​អត់ធ្មត់ និង​ទប់កំហឹង។ សហគមន៍​អន្តរជាតិ​បាន​អបអរសាទរ​ចំពោះ​ការ​ចាប់​ខ្លួន​រូប​លោក​បាក់បូ និង​បាន​អំពាវនាវ​ឲ្យ​លោកប្រធានាធិបតី ​វ៉ាត់តារ៉ា​ផ្តើម​ធ្វើការ​បង្រួបបង្រួម​ប្រជាជន​កូដឌីវ័រ​គ្រប់​ស្រទាប់​វណ្ណៈ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ។

លោកប្រធានាធិបតីផុតអាណត្តិ បាក់បូ កំពុងដូរសម្លៀកបំពាក់​នៅ​ពេល​ឃាត់​ខ្លួន
លោកប្រធានាធិបតីផុតអាណត្តិ បាក់បូ កំពុងដូរសម្លៀកបំពាក់​នៅ​ពេល​ឃាត់​ខ្លួន REUTERS/TCI
ផ្សាយពាណិជ្ជកម្ម
11:41

បទអន្តរាគមន៍​របស់ គួច គន្ធារ៉ា

គួច គន្ធារ៉ា

កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី១១ មេសាឆ្នំា ២០១១ រូប​លោកប្រធានាធិបតី​ផុតអាណត្តិ ឡូរ៉ង់ បាក់បូ ភរិយា និង​កូនៗ ព្រម​ទំាង​មនុស្ស​ជំនិត​ជា​ច្រើន​នាក់​ទៀត​របស់​លោក​បាក់បូ​ត្រូវ​បាន​កងកុម្មង់ដូ​របស់​លោក​វ៉ាត់តារ៉ា​ចូល​ទៅ​ចាប់​ខ្លួន​ក្នុង​គេហដ្ឋាន​នៅ​វិមាន​ប្រធានាធិបតី។ ខណៈ​នេះ លោក​បាក់បូ និង​ក្រុមគ្រួសារ​ត្រូវ​បាន​គេ​ឃុំទុក​នៅ​ក្នុង​សណ្ឋាគារ Golf ដោយ​មាន​ការ​យាមកាម​យ៉ាង​ម៉ត់ចត់ ពី​សំណាក់​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា និង​កងកម្លំាង​អន្តរជាតិ។ ថ្លែង​តាម​ទូរទស្សន៍ លោក​វ៉ាត់តារ៉ា​បាន​បញ្ជាក់​ពី​ការ​ចាប់​ខ្លួន​លោក បាក់បូ និង​បាន​ប្រកាស​ធានា​សុវត្ថិភាព​ដល់​រូប​លោក​បាក់បូ ក្រុមគ្រួសារ ព្រមទំាង​មនុស្ស​ជំនិត​របស់​លោក​បាក់បូ៖

00:58

ប្រសាសន៍​របស់​លោក​វ៉ាត់តារ៉ា

នៅ​ពេល​ដែល​កងកុម្មង់ដូ​របស់​លោក​វ៉ាត់តារ៉ា​បាន​នំា​ខ្លួន​លោក​បាក់បូ​ទៅ​ដល់​សណ្ឋាគារ Golf លោក​បាក់បូ​បាន​ឆ្លៀត​ថ្លែង​យ៉ាង​ខ្លី នៅ​ចំពោះ​មុខ​ក្រុម​អ្នក​សារព័ត៌មាន ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ និង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​មួយ​យ៉ាង​ឆាប់ ក្នុង​ការ​បិទ​បញ្ចប់​វិបត្តិ និង​ផ្តើម​ស្ថាបនា​ប្រទេសជាតិ​ឡើង​វិញ។

ក្រោយ​ពី​ឮ​ដំណឹង​ចាប់​ខ្លួន​លោក​បាក់បូ​មក អ្នក​ដែល​ខកចិត្ត លាយឡំ​នឹង​កំហឹង គឺ​ក្រុមសកម្មជន អ្នក​គំាទ្រ​លោក​បាក់បូ។ ចំណែក​អ្នក​សប្បាយចិត្ត​នឹង​ដំណឹង​នេះ គឺ​ក្រុម​អ្នក​គំាទ្រ​លោក​វ៉ាត់តារ៉ា។ ពួក​គេ​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ ដោយ​ឃើញ​លោកបាក់បូ​ត្រូវ​បាន​ចាប់​ខ្លួន និង​សង្ឃឹម​ថា ប្រទេស​កូដឌីវ័រ​នឹង​មាន​ការ​ផ្លាស់ប្តូរ​ជា​មួយ​លោក​វ៉ាត់តារ៉ា៖

01:09

ប្រតិកម្ម​របស់​ក្រុមអ្នកគំាទ្រ​លោកវ៉ាត់តារ៉ា


សូម​ជម្រាប​ជូន​ថា កូដឌីវ័រ​បាន​ឆ្លង​កាត់​វិបត្តិ​នយោបាយ​ប្រធានាធិបតី​ពីរ តំាង​ពី ៤ខែ​មក​ហើយ ពោល​គឺ​តំាង​ពី​ក្រោយ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ក្នុង​ខែ​វិច្ឆិកា ឆ្នំា ២០១០។ នៅ​ម្ខាង គឺ​លោក​ប្រធានាធិបតី​ផុតអាណត្តិ បាក់បូ​ដែល​ចាញ់​ឆ្នោត តែ​មិន​ព្រម​ចុះ​ចេញ​ពី​អំណាច។ នៅ​ម្ខាង​ទៀត គឺ​លោក​វ៉ាត់តារ៉ា​ដែល​ឈ្នះ​ឆ្នោត និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ។ អស់​រយៈពេល ៤ខែ​មក​ហើយ ដែល​កងកម្លំាង​ទំាង​សង​ខាង​បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា។ គឺ​ទើប​តែ​មាន​អន្តរាគមន៍​ពី​សំណាក់​កម្លំាង​អន្តរជាតិ ONUCI និង​ទាហាន​បារំាង Licorne នា​រយៈពេល ១០ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ ទើប​គេ​អាច​ចាប់​ខ្លួន​លោកបាក់បូ​បាន។ តែ​សំណួរ​មួយ​ដែល​បាន​ចោទ​ឡើង​នៅ​ពេល​នេះ តើ​អ្នក​ណា ដែល​បាន​ចូល​ទៅ​ចាប់​ខ្លួន​លោកបាក់បូ ? ជា​កម្លំាង​របស់​លោក​វ៉ាត់តារ៉ា ឬ​មួយ​ក៏​កម្លំាង​អន្តរជាតិ ជាមួយ​នឹង​ទាហាន​បារំាង ?

លោក Ahova Don méllo អ្នកនំាពាក្យ​របស់​លោកបាក់បូ​បាន​ចង្អុល​ចំមុខ ទាហាន​បារំាង Licorne ដោយ​មាន​អន្តរាគមន៍​ពី​កងកម្លំាង​អន្តរជាតិ ONUCI៖

00:54

ប្រសាសន៍​របស់លោក Ahova Don méllo

ប្រតិកម្ម​ភ្លាមៗ តប​នឹង​ការ​ចោទ​ប្រកាន់​របស់​លោក Ahova Don méllo អ្នកនំាពាក្យ​របស់​លោកបាក់បូ លោក Alain Leroy ប្រធាន​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ប្រចំា​កូដឌីវ័រ ហៅ​កាត់ថា ONUCI បាន​អះអាង​ថា គឺ​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា ជា​អ្នក​ដែល​បាន​ចូល​ចាប់​លោក​បាក់បូ​នៅ​ក្នុង​គេហដ្ឋាន គឺ​មិន​មែន​កងកម្លំាង​របស់ ONUCI ទេ៖

01:14

ប្រសាសន៍​របស់​លោក Alain Leroy


ទីក្រុង​ប៉ារីស តាម​រយៈ​នាយ​សេនាធិការដ្ឋាន​​ក៏​បាន​បញ្ជាក់​ហើយ បញ្ជាក់​ទៀត​ថា ទាហាន​បារំាង​នៅ​កូដឌីវ័រ​មិន​បាន​ចូលរួម​ជាមួយ​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា​ក្នុង​ការ​ចាប់​ខ្លួន​លោក​បាក់បូ​ទេ។ តែ​លោក​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​បារំាង​បាន​ទទួល​ស្គាល់​ថា ទាហាន​បារំាង និង​កម្លំាង ONUCI ពិត​ជា​បាន​ជួយ​អន្តរាគមន៍​តាម​ផ្លូវអាកាស និង​ផ្លូវគោក ដល់​កងកម្លំាង​របស់​លោក​វ៉ាត់តារ៉ា។ លោក​វ៉ាត់តារ៉ា​ដែល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​កូដឌីវ័រ​រក្សាភាពស្ងប់ស្ងាត់ និង​ទប់​កំហឹង៖

00:50

ប្រសាសន៍​របស់​លោក​វ៉ាត់តារ៉ា


នៅ​ចំពោះ​មុខ​ការ​ចាប់​ខ្លួន​លោក​បាក់បូ សហគមន៍​អន្តរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​គំាទ្រ។ លោក​ប្រធានាធីបតី​អាមេរិក អូបាម៉ា​បាន​អបអរសាទរ ស្នើ​ឲ្យ​ក្រុមប្រដាប់អាវុធ​របស់​លោកបាក់បូ​ទម្លាក់​អាវុធ​ចុះ និង​ឲ្យ​ទទួល​ស្គាល់​កងទ័ព​កូដឌីវ័រ​តែ​មួយ នៅ​ក្រោម​លោក​ប្រធានាធិបតី​វ៉ាត់តារ៉ា។ ចំណែក​លោកស្រី​ប្រមុខការទូត​អាមេរិក Hillary Clinton បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក​បាក់បូ​ពេល​នេះ​ថា ជា​សញ្ញា​ព្រមាន​មួយ​ចំពោះ​អ្នក​កាន់អំណាច​ផ្សេង​ទៀត នៅ​ក្នុង​តំបន់៖

00:54

ប្រសាសន៍​របស់​លោកស្រី Hillary Clinton


លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន គីមូន បាន​ចាត់ទុក​វិបតិ្តនយោបាយ​នៅ​កូដឌីវ័រ​រយៈពេល ៤ខែ​កន្លង​ទៅ​នេះ​ថា ជា​រយៈពេល​មួយ​ដែល​មិន​គួរ​មាន​ទេ និង​បាន​អំពាវនាវ​ឲ្យ​លោក​ប្រធានាធីបតី​វ៉ាត់តារ៉ា​ចៀសវាង​ការ​បង្ហូរ​ឈាម​​ជាថ្មី និង​ឲ្យ​បញ្ឈប់​រាល់​ការ​សងសឹក​រវាង​គ្នា។ ដូច្នេះ​មាន​កិច្ចការ​ជា​ច្រើន និង​យ៉ាង​លំបាក​ដែល​លោក​វ៉ាត់តារ៉ា​ត្រូវ​ធ្វើ មុន​គេ គឺ​ការ​រៀបចំ​សណ្តាប់ធ្នាប់​សង្គម​ឡើង​វិញ និង​ការ​បង្រួបបង្រួម​ប្រជាជន​កូដឌីវ័រ​គ្រប់​និន្នាការ​នយោបាយ។ សករាជ​លោក​បាក់បូ​បាន​ចប់ តែ​លោក​បាក់បូ​ត្រូវ​បាន​លោក​វ៉ាត់តារ៉ា​ប្តឹង​ទៅ​តុលាការ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ