អានតួអត្ថបទ
លីប៊ី

ពួកឧទ្ទាម​រឹតបន្តឹង​គំនាប​ទៅ​លើ​ទីក្រុង​ទ្រីប៉ូលី

នៅ​ប្រទេស​លីប៊ី ពួក​ឧទ្ទាម​លីប៊ី​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ ទី១៩ សីហា ​ម្សិលមិញ​នេះ ថា​ បាន​ធ្វើ ការ​វាយលុក​ដ៏​ធំធេង ប្រកប​ដោយ​ជោគជ័យ ទៅ លើ​តំបន់ Zliten និង​បាន​វាយ​​យក​បាន​កណ្តាល ក្រុង នេះ ដែល​ស្ថិត​នៅ​ចម្ងាយ ១៥០គម ពី ខាង កើត​រដ្ឋធានី​ទ្រីប៉ូលី។​ ទីក្រុង Zliten ដែល​មាន​បណ្តាជន​រស់នៅ​ចំនួន ២០ម៉ឺន​នាក់ ត្រូវ​បាន​វាយ​ដណ្តើម​គ្នា​តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ។

ពួកឧទ្ទាម​រឹតបន្តឹង​គំនាប​ទៅ​លើ​ទីក្រុង​ទ្រីប៉ូលី
ពួកឧទ្ទាម​រឹតបន្តឹង​គំនាប​ទៅ​លើ​ទីក្រុង​ទ្រីប៉ូលី REUTERS/Bob Strong
ផ្សាយពាណិជ្ជកម្ម

យុទ្ធជន​ជាង​១២០០នាក់​ តាំង​ពី​ព្រឹក​ព្រហាម​បាន​វាយ​លុក​ទៅ​លើ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​លោក​វរសេនីយឯក​ កាដាហ្វី​ នៅ​ទី​ក្រុង​ Zliten​។​ការបាញ់​ផ្លោង​ដោយ​កងកាំភ្លើង​ធំ​បាន​បើក​ផ្លូវ​ឱ្យ​ពួក​ឩទ្ទាម​ថ្មើរ​ជើង​ដែល​បាន​សំរេច​ក្នុង​ការរុល​ទៅ​មុខ​៥គីឡូម៉ែត្រ​ ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ទីក្រុង​ ​ តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ ​ មុន​នឹង​វាយ​យក​បាន​កណ្តាល​ក្រុង​នៅ​ម្តុំ​ម៉ោង​១២ម៉ោង​សកល​។

ពួក​អ្នក​បះ​បោរ​បាន​ទាំង​ប្រកាស​ដែរ​ថា​ បាន​ចាប់​បាន​លោក​វរសេនីយ​ឯក​ Umran​ Ali​ Bin​ Saleem​ ជា​មេ​ក្រសួង​ស៊ើប​ការណ៍​ផ្ទៃ​ក្នុង​នៃ​ទី​ក្រុង​Zliten​ដែល​ទទួល​ភារៈ​កំណត់​ទីតាំង​របស់​ពួក​អ្នក​ប្រឆាំង​នឹង​របប​លោក​កាដាហ្វី​។

ទីក្រុង​Zliten​គឺ​ជា​ទីដៅ​នៃ​ការវាយ​ដណ្តើម​យក​របស់​ពួក​អ្នក​បះបោរ​ដែល​បាន​សាកល្បង​តាំង​ពី​ដើម​ខែ​នេះ​មក​ដណ្តើម​យក​ឱ្យ​បាន​ តែ​ដោយ​គ្មាន​ជោគ​ជ័យ​។តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍​១៨​សីហា​មក​ ​ ការប្រយុទ្ធ​បាន​ប្រព្រឹត្ត​ទៅ​ហើយ​ពួក​ឩទ្ទាម​បាន​ដណ្តើម​បាន​ទីតាំង​នៅ​ជាយ​ក្រុង​។​ស្រប​តាម​ពួក​ឩទ្ទាម​ ​ ទាហាន​រដ្ឋាភិបាល​ចំនួន​៤០នាក់​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ​នេះ​។​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិល​មិញ​ ​ គេ​នៅ​ពុំ​ទាន់​អាច​ដឹង​ចំនួន​អ្នក​ស្លាប់​នៅ​ឡើយ​ទេ​​ ​ ​ទោះ​បី​ជា​ពួក​ឩទ្ទាម​ទទួល​ស្គាល់​ថា​ មាន​អ្នក​ស្លាប់​និង​របួស​ នៅ​ក្នុង​ជួរ​របស់​ខ្លួន​ក្តី​។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​ សមរភូមិ​ជា​ច្រើន​ត្រូវ​បាន​បើក​ នៅ​ខាង​លិច​រដ្ឋ​ធានី​ ​ នៅ​ខាង​កើត​និង​នៅ​ប៉ែក​និរតី​ ​ ដោយ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ទៅ​លើ​កងទ័ព​រដ្ឋាភិបាល​។​ម្យ៉ាង​ទៀត​ ​ យប់​មិញ​ ទ្រីប៉ូលី​បាន​ទទួល​រង​ការទម្លាក់​គ្រាប់​បែក​ពី​ខាង​កងកម្លាំង​អូតង់​ដែល​សំដៅ​ទៅ​លើ​មណ្ឌល​ដំណាក់​លោក​កាដាហ្វី​និង​ទៅ​លើ​ប៉ែក​ខាង​លិច​នៃ​ទីក្រុង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ