អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖មរណភាព​អតីត​ប្រមុខ​ក្រសួង​ស៊ើបការណ៍​សម្ងាត់​​ដ៏​មាន​ឥទ្ធិពល និង​បង្កប់​ដោយ​​រឿងអាស្រូវ

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន រដ្ឋអំណាច​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៥ សីហា​ពី​មរណភាព​លោក​ឧត្តមសេនីយ​ហាមីដ ហ្គុល អតីត​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ដ៏​មាន​ឥទ្ធិពល​ម្នាក់។ ស្លាប់​ក្នុង​អាយុ ៧៩ឆ្នំា​ដោយ​ជម្ងឺ ឧត្តមសេនីយ​ហាមីដ ហ្គុល​ជា​ឥស្សរជន​ម្នាក់​ដែល​ទទួល​បាន​ការ​គំាទ្រ​ពី​ក្រុម​អ្នកជាតិនិយម​នៅ​ប៉ាគីស្ថាន តែ​ទទួល​ការ​រិះគន់​ពី​ប្រទេស​ឥណ្ឌា​ជិតខាង។ តើ​លោក​ឧត្តមសេនីយ​ហាមីដ ហ្គុល​មាន​ប្រវត្តិរូបសង្ខេប​យ៉ាង​ម៉េច​ខ្លះ?

ប៉ាគីស្ថាន៖មរណភាព​អតីត​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ម្នាក់​ដ៏​មាន​ឥទ្ធិពល និង​ពោរពេញ​ដោយ​រឿងអាស្រូវavec le Cachemire : Hamid Gul soutenait les revendications indépendantistes de certains groupes du Cachemire contre l'Inde.
ប៉ាគីស្ថាន៖មរណភាព​អតីត​ប្រមុខ​ក្រសួង​ស៊ើបការណ៍សម្ងាត់​ម្នាក់​ដ៏​មាន​ឥទ្ធិពល និង​ពោរពេញ​ដោយ​រឿងអាស្រូវavec le Cachemire : Hamid Gul soutenait les revendications indépendantistes de certains groupes du Cachemire contre l'Inde. AFP/Aamir Qureshi
ផ្សាយពាណិជ្ជកម្ម

កងទ័ព គឺ​ជា​អាជីព​ដែល​លោក​ហាមីដ ហ្គុល​បាន​បំពេញ​ក្នុង​មួយ​ជីវិត​របស់​លោក​តំាង​ពី​អាយុ ១៨ឆ្នំា​មក​ម្ល៉េះ។ ក្នុង​ឆ្នំា ១៩៦៥ លោក​ហាមីដ​បាន​ចូល​រួម​ធ្វើ​សង្រ្គាម​ប្រឆំាង​នឹង​ប្រទេស​ឥណ្ឌា​ជិត​ខាង។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាលាយោធា​ជាន់ខ្ពស់​ក្នុង​ទីក្រុង​កឹតតា​មក លោក​ហាមីដ​ក៏​បាន​ឡើង​បុណ្យសក្តិ​លឿង​ដូច​កំាជណ្តើរ​រហូត​ដល់​ក្លាយ​ជា​ប្រមុខ​ដឹកនំា​ក្រសួង​ស៊ើបការណ៍សម្ងាត់​ពី​ឆ្នំា ១៩៨៧ ដល់​ឆ្នំា ១៩៨៩។ កាន់​តំណែង​ប្រមុខ​ដឹកនំា​ក្រសួង​ស៊ើបការណ៍សម្ងាត់​បាន​រយៈពេល​ខ្លី​មែន តែ​វា​ចំ​នឹង​កាលៈទេសៈ​មួយ​ដែល​ស្ថានការណ៍​ក្នុង​តំបន់​មាន​ការ​ក្រឡាប់​ចាក់​យ៉ាង​ខ្លំាង ពោល​ជា​សម័យកាល​នៃ​បិទ​បញ្ចប់​សង្រ្គាម​រវាង​ប្រទេស​អាហ្វហ្កានីស្ថាន និង​សហភាព​សូវៀត ព្រម​ទំាង​ជា​សម័យកាល​នៃ​ការ​ចាប់ផ្តើម​មាន​ការ​ងើប​បះបោរ​ប្រឆំាង​នឹង​វត្តមាន​ពលរដ្ឋ​ឥណ្ឌា​នៅ​ក្នុង​តំបន់ Cachemire។

ចូល​និវត្តន៍​តំាង​ពី​ឆ្នំា ១៩៩២ មែន តែ​ឧត្តមសេនីយ​ហាមីដ ហ្គុល​នៅ​បន្ត​មាន​ឥទ្ធិពល​យ៉ាង​ខ្លំាង​នៅ​ក្នុង​ផ្នែក​សន្តិសុខជាតិ។ ឧត្តមសេនីយ៍​ចូលនិវត្តន៍​រូប​នេះ​ចូលចិត្ត​ឲ្យ​គេ​អញ្ជើញ​លោក​ទៅ​អន្តរាគមន៍​តាម​ទូរទស្សន៍​ដើម្បី​និយាយ​ពី​បញ្ហា​ប្រទេសជាតិ ក៏​ដូច​ជា​បញ្ហា​ដទៃ​ទៀត​នៅ​ក្នុង​តំបន់។ តែ​ជា​ទូទៅ ឧត្តមសេនីយ​ហាមីដ​មិន​ញញើត​នឹង​និយាយ​វាយប្រហារ​ប្រទេស​ឥណ្ឌា និង​អាមេរិក​ទេ។ គួរ​រម្លឹក​ជូន​ថា ពិត​មែន​តែ​លោក​ហាមីដ​ធ្លាប់​ជា​អតីត​សម្ព័ន្ធមិត្ត​របស់ CIA អាមេរិកំាង​ក៏​ដោយ ក៏​នៅ​ទីបំផុត លោក​ហាមីដ​បែរ​ជា​បាន​ក្លាយ​ជា​សត្រូវ​ទី១ អាមេរិក​ទៅ​វិញ។ ក្រៅ​ពី​បាន​គំាទ្រ​សកម្មភាព​របស់​មេភេរវជន​អ៊ូសាម៉ា បិនឡាដិន ឧត្តមសេនីយ​ហាមីដ​ក៏​ត្រូវ​បាន​គេ​ស្គាល់​ជា​អាណាព្យាបាល​របស់​ពួក​តាលីបង់​ដែរ។

គឺ​ប្រទេស​ប៉ាគីស្ថាន​ដែល​បាន​ជួយ​ហ្វឹកហ្វឺន​ក្រុមបះបោរ​ឲ្យ​ប្រឆំាង​សហភាពសូវៀត​ក្នុង​ទសវត្ស​ឆ្នំា ៨០ បន្ទាប់​មក គឺ​ប៉ាគីស្ថាន​ដដែល​នេះ​ហើយ​​ដែល​បាន​ជួយ​ជ្រោមជ្រែង ទំនុកបម្រុង​ពួក​តាលីបង់​របស់​ម៉ូឡា អូម៉ា​ឲ្យ​ឡើង​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នា​ពាក់​កណ្តាល​ទសវត្ស​ឆ្នំា ៩០។ ថ្មីៗ​នេះ​ទៀត ឧត្តមសេនីយ​ហាមីដ​មិន​បាន​លាក់កំបំាង​ពី​សមានចិត្ត​របស់​ខ្លួន​ចំពោះ​មេ​ចលនាអ៊ីស្លាមនិយមជ្រុល និង​គំាទ្រ​ឲ្យ​មាន​ការ​ងើបបះបោរ​ផ្លូវអាវុធ​នៅ​អាហ្វហ្កានីស្ថាន និង​នៅ​តំបន់ Cachemire ឥណ្ឌា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ