អានតួអត្ថបទ
កម្ពុជា​

មានការ​ប្រគុំ​តន្ត្រី​អន្តរជាតិធំៗពីរ​នៅ​ប្រាសាទអង្គរវត្ត

ក្នុងឱកាស​រំលឹក​ខួប​ទី ៦០នៃចំណង​មិត្ត​ភាព​​កម្ពុជា-ជប៉ុន ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា​បានរៀបចំ​ការប្រគំ​តន្ត្រី​មួយ នៅ​ប្រាសាទអង្គរវត្ត នៅ​យប់​ថ្ងៃទី៤ធ្នូ​នេះ ។ ជាការ​ប្រគំ​តន្ត្រី ដែលមាន​ការចូលរួម ពី​ក្រុម​តន្ត្រីករ ដ៏​ល្បី​របស់​ប្រទេស​ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃ សិង្ហ​បុរី និង​កម្ពុជា។ នៅ​ថ្ងៃទី៥ធ្នូ ក៏មាន​ការប្រគុំ​តន្ត្រី​អន្តរជាតិ​មួយទៀត​ឈ្មោះថា Fondementus ដែលមាន​ការចូលរួម​ពី​សិល្បៈករ បារាំង កម្ពុជា និង​មីយ៉ាន់ម៉ា នៅចំ​កណ្តាល​ប្រាសាទអង្គរវត្ត​តែម្តង។

ឆាកតន្រ្តីនៅខេត្តសៀមរាបសម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ២០១៣ ខួបទី ៦០នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន។
ឆាកតន្រ្តីនៅខេត្តសៀមរាបសម្រាប់ថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែធ្នូ ២០១៣ ខួបទី ៦០នៃចំណងមិត្តភាពកម្ពុជា-ជប៉ុន។ @rif/sopheary
ផ្សាយពាណិជ្ជកម្ម

ក្រុម​តន្ត្រីករ មកពី​ប្រទេស​ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ថៃ សងិ្ហបុរី និង​កម្ពុជា ប្រមាណ​ជា ៦ក្រុម នឹង​មក​ប្រគំ​តន្ត្រី នៅ​វេទិកា​មុខ​ប្រាសាទអង្គរវត្ត នៅ​យប់​ថ្ងៃ​ពុធ ទី៤ធ្នូ​នេះ។ ជាការ​ប្រគំ​តន្ត្រី ដើម្បី​អបអរសាទរ​ខួប​គំរប់ ៦០ឆ្នាំ នៃ​ចំណងមិត្តភាព រវាង​កម្ពុជា និង​ជប៉ុន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា អាត់ ចតុរា អ្នករៀបចំកម្មវិធី​ប្រគំ​តន្ត្រី​នេះ។

តាម​កញ្ញា អាត់ ចតុរា ការប្រគំ​តន្ត្រី​នេះ មាន​ឈ្មោះថា One Asia Concert។ ហើយ​ការប្រគំ​តន្ត្រី​នេះ នឹងមាន​ការចូលរួម​ជា​អធិបតីភាព ពី​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន និង​តំណាង​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា។ កញ្ញា អាត់ ចតុរា បាន​បន្ថែមថា ការប្រគំ​តន្ត្រី​នេះ មិនមាន​ការលក់​សំបុត្រ​នោះទេ ប៉ុន្តែ​ក៏​មិនមែនជា​ការបើកចំហ​ឲ្យ​មាន​អ្នកចូលរួម​ទស្សនា​ដោយ​សេរី​នោះដែរ។ មាន​អ្នកទស្សនា ជា​អ្នកជំនួញ ជប៉ុន កម្ពុជា ប្រមាណ​ជា ៦៥០នាក់ តែប៉ុណ្ណោះ ដែល​ត្រូវបាន​អញ្ជើញ​ចូលរួម។

តាម​ការបញ្ជាក់​ពី​អ្នករៀបចំ​កម្មវិធី ការប្រគំ​តន្ត្រី​ប្រភេទ​នេះ គឺមាន​រយៈពេល ១០ឆ្នាំ​ម្តង ហើយ​គេ​តែងតែ​ប្រារព្ធ​ធ្វើ នៅ​ប្រាសាទអង្គរវត្ត ដែលជា​សម្បត្តិ​វប្បធម៌​ពិភពលោក។ កាលពី​ឆ្នាំ ២០០៣ ដែលជា​ខួប​លើក​ទី ៥០នោះ ក៏មាន​ការប្រគំ​តន្ត្រី​បែបនេះ​ផងដែរ។ 

ក្នុង​ខួប​លើក​ទី ៦០ នៅ​ឆ្នាំ ២០១៣នេះ នឹងមាន​ការសម្តែង​តន្ត្រី​ប្រភេទ​អូប៉េរ៉ា ពី​ក្រុម​តន្ត្រីករ​ទាំងនោះ ពី​ម៉ោង ៦ល្ងាច ដល់​ម៉ោង ៨យប់។ ការរៀបចំ​តុបតែង ដាក់​ភ្លើងពណ៌​ចម្រុះ នៅ​បរិវេណ​វេទិកា​ប្រគំ​តន្ត្រី ក្នុង​ប្រាសាទអង្គរវត្ត គឺ​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី២៨ខែវិច្ឆិកា​មកម្ល៉េះ។

សូមបញ្ជាក់ថា ក្រៅពី​ការប្រគុំ​តន្ត្រី​មិត្តភាព​កម្ពុជា-ជប៉ុន  នៅ​ប្រាសាទអង្គរវត្ត នៅ​ថ្ងៃទី ៥ធ្នូ ក៏មាន​ការប្រគុំ​តន្ត្រី​អន្តរជាតិ​ដ៏​ធំ មួយទៀត ដែលមាន​ឈ្មោះថា Fendementus នៅ​កណ្តាល​ប្រាសាទ​ផងដែរ។ ការប្រគុំ​តន្ត្រី ដែលមាន​ការសម្តែង​ពី​ក្រុម​តន្ត្រី Klourous របស់​បារាំង កម្ពុជា និង​មីយ៉ាន់ម៉ា ក៏​នឹង​បើក​ឲ្យ​មានការ​ចូលរួម​ទស្សនា​ដោយ​សេរី​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ